Chelsea បំបាក់​ភ្ញៀវ​ Maccabi អត់​ឲ្យ​ត​ដៃ​រួច​សោះ​យប់​មិញ​

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ក្រុម​តោ​ខៀវ​ Chelsea បាន​បំបាក់​ក្រោម​ភ្ញៀវ​មក​ពី​ចម្ងាយ​ Maccabi Tel Aviv ដោយ​លទ្ធផល​៤​ទល់​នឹង​០​ ។

ដោយ​នៅ​តង់​ទី​១​ Chelsea ចាប់​ផ្ដើម​បើក​ការ​នាំ​មុខ​តាំង​ពី​នាទី​ទី​១៥​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​ Willian ខណៈ​ជិត​បញ្ចប់​តង់​ទី១​ទៅ​ហើយ​ពោល​គឺ​នៅ​នាទី​ទី​៤៥+២​កីឡាករ​ Oscar បាន​បន្ថែម​ការ​នាំ​មុខ​ឲ្យ​ Chelsea ។

ចូល​ដល់​តង់​ទី​២​ Chelsea នៅ​តែ​ធ្វើ​បាន​ល្អ​ដោយ​នៅ​នាទី​ទី​៥៨​កីឡាករ​ Diego Costa បន្ត​រក​គ្រាប់​ទី​៣​ឲ្យ​ Chelsea បាន​សម្រេច​ តែ​ Chelsea មិន​ទាន់​បញ្ឈប់​ត្រឹម​នេះ​ឡើយ​ដោយ​កីឡាករ​ Cesc Fabregas បាន​បន្ថែម​គ្រាប់​ទី​៤​នៅ​នាទី​ទី​៧៨​ ។

ដោយ​ស្រប​តាម​ជ័យជំនះ​ឃើញ​ថា​ Chelsea បាន​ចាប់​ផ្ដើម​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៃ​ពាន​រង្វាន់​ UEFA Champion League បើ​ទោះ​ជា​ពួក​គេ​ធ្វើ​មិន​បាន​ល្អ​នៅ​ Premier League ក្ដី​ ។

អត្ថបទ ៖ វិចទ័រ


  • Chelsea បំបាក់​ភ្ញៀវ​ Maccabi អត់​ឲ្យ​ត​ដៃ​រួច​សោះ​យប់​មិញ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ជីវិតនិងសង្គម
Tags: