លោក​បណ្ឌិត​ ងួន ​ញ៉ិល ​ប្រារព្ធ​ពិធីបុណ្យ​ទក្ខិណានុប្បទាន ឧទ្ទិស​កុសល​ប្រគេន​ថ្វាយ​ចំពោះ​ព្រះសត្ថាបារមី អាន ផ័យ អតីត​ព្រះ​មេគុណ

លោក​បណ្ឌិត​ ងួន ​ញ៉ិល ​ប្រារព្ធ​ពិធីបុណ្យ​ទក្ខិណានុប្បទាន ឧទ្ទិស​កុសល​ប្រគេន​ថ្វាយ​ចំពោះ​ព្រះសត្ថាបារមី អាន ផ័យ អតីត​ព្រះ​មេគុណ



កំពង់ធំ​ ៖​ លោក​ ប​ណ្ឌិត ងួន​ញ៉ិល ​អនុប្រធាន​ទី​២​នៃ​រដ្ឋសភា បាន​ដឹកនាំ​ក្រុមការងារ ប្រារព្ធ​ពិធីបុណ្យ ទក្ខិណានុប្បទាន ឧទ្ទិស​កុសល​ប្រគេន​ថ្វាយ​ចំពោះ​ព្រះ​ស​ត្ថា​បារមី អាន ផ័យ អតីត​ព្រះ​មេគុណ​កំពង់ធំ ដែល​បាន​សុគត​កន្លងមកនេះ នៅ​វត្ត​ឥ​ន្ដ្រៃ​យ៍​សំ​វះ ហៅ​វត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃ ទី​៨ ខែឧសភា ឆ្នាំ​២០១៦។

ពិធីបុណ្យ​បានរៀបចំ​ឡើង​ដោយ លោក ប​ណ្ឌិត ងួន​ញ៉ិល អនុប្រធាន​ទី​២​នៃ​រដ្ឋសភា និង​លោកជំទាវ ​លោក​ ជីវ​ កេង​ និង​លោកជំទាវ លោក​ ឈុន​ឈន់​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​ព្រមទាំង​លោកជំទាវ ​លោក​ អ៊ុត សំអន អភិបាល​នៃ​គ​ណៈ​អភិបាលខេត្ត​កំពង់ធំ​ ព្រមទាំង​លោកជំទាវ អភិបាលរង​ខេត្ត ឧបាសក សុខ​អ៊ី​ម ជា​ពុទ្ធ​សាសនូបត្ថម្ភ​ដ៏​ឆ្នើម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឧបាសក​បាសិកា​ មន្ដ្រីរាជការ​ជុំវិញ​ខេត្ត ព្រមទាំង​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​។​

ព្រះសង្ឃ សិស្ស​គ​ណៈ​អាចារ្យ គ​ណៈ​កម្ម​ការ ពុទ្ធបរិស័ទ​វ​ទ្ទា ព្រះ​អដ្ឋិ ព្រះ​ស​ត្ថា​បារមី អាន ផ័យ អតីត​ព្រះ​មេគុណ​ខេត្តកំពង់ធំ ហើយ​ការដង្ហែក្បួន​ព្រះ​ឆាយាល័ក្ខណ៍ និង​ដង្ហែគម្ពី​រព្រះ​ធ​ម៌​នានា​ដែល​បានកើត​ឡើង​អំពី​ក្រុម​វេន​ថ្ងៃ​៩​កើតជា​រាងរាល់​ខែ រហូតដល់​ម៉ោង​៣​និង​៣០​នាទី នមស្ការ សមាទានសីល និង​ពុទ្ធាភិសេក​ព្រះ​ពុទ្ធរូប អភិសេក​អដ្ឋិធាតុ​ចម្រើន​ព្រះ​បរិត្ត សម្ដែង​ធ​ម៌​ទេសនា គ្រែ​៣ លុះ​ស្អែក​ឡើង​វេលា​ម៉ោង​៧​ព្រឹក ប្រគេន​យាគូ​ដល់​ព្រះសង្ឃ ម៉ោង​៩ ជួបជុំ​ពុទ្ធបរិស័ទ​រៀបចំ​និមន្ដ​ព្រះសង្ឃ​គោចរ​បិណ្ឌបាត​៥០០​អង្គ លុះ​ម៉ោង​១០​និង​៣០​នាទី វេរ​ភត្តាហា​និង​ទេយ្យទាន​មាន​បច្ច័យ​ទាំងឡាយ​ប្រគេន ព្រះសង្ឃ អនុមោទនា​ទាន​និង​ឧទ្ទិស​កុសល​ជា​កិច្ច​បង្ហើយ​បុណ្យ​។
ព្រះ​ស​ត្ថា​បា​មី សៀង សុខ​ព្រះ​មេគុណ​ខេត្តកំពង់ធំ​និង​ជា​ព្រះចៅអធិកា វត្ត​ឥ​ន្ដ្រី​យ៍​សំវ​រះ បាន​មាន​សង្ឃ​តេ​កា​ថា​បុណ្យ​ទក្ខិណានុប្បទាន គឺ​ដើម្បី​ឧទ្ទិស​កុសល​ប្រគេន​ថ្វាយ​ចំពោះ​ព្រះ​ស​ត្ថា​បារមី អាន ផ័យ អតីត​ព្រះ​មេគុណ​ខេត្តកំពង់ធំ​ និង​ជា​ព្រះចៅអធិកា វត្ត​ឥ​ន្ដ្រី​យ៍​សំវ​រះ ដែល​ព្រះអង្គ​បា​អនិច្ចធម្ម​អស់​រយះ​កាល​១២​ឆ្នាំ​ហើយ និង​ដើម្បី​លើក​តម្កើង នូវ​វប្ប​ធម៌​ ប្រពៃណី នៃ​ពុទ្ធសាសនា​ដែលមាន​អាយុកាល​២៥៦០​ព្រះវស្សា​ឲ្យ​បាន​ស្ថិតស្ថេរ​ជា​រៀងរហូត​តទៅ៕

  • លោក​បណ្ឌិត​ ងួន ​ញ៉ិល ​ប្រារព្ធ​ពិធីបុណ្យ​ទក្ខិណានុប្បទាន ឧទ្ទិស​កុសល​ប្រគេន​ថ្វាយ​ចំពោះ​ព្រះសត្ថាបារមី អាន ផ័យ អតីត​ព្រះ​មេគុណ已关闭评论
  • 5 views
  • Hide Sidebar
    A+