ស្រុក​កោះធំ​ ៖ ក្មេង​ទំនើង​មួយ​ក្រុម​ត្រូវ​បាន​ប៉ូលិស​​​ឃាត់​ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​ពេញ​ដង​ផ្លូវ (មាន​វីដេអូ​សកម្មភាព​ក្មេង​ទំនើង)

កាលពីថ្ងៃព្រហស្បតិ៍ ទី ១៤ ខែមេសា ឆ្នាំ ២០១៦ កន្លងទៅនេះ កម្លាំងនគរបាលស្រុកកោះធំ សហការជាមួយនឹង នគរបាលតាមមូលដ្ឋាន ក្រោមការបញ្ជាពីអធិការនគរបាលស្រុកកោះធំ លោក ឈឿន ប៊ុនឆន បានបើកប្រតិបត្តិការដេញចាប់ ក្មេងទំនើងមួយក្រុម ក្រោយពីពួកគេបានជិះម៉ូតូ គ្រវីទង់ជាតិ បើកភ្លើង ស៊ីផ្លេ និងស្រែកហ៊ោ រឡូរឡាតាមដងផ្លូវលេខ២១បេ បង្កឲ្យបាត់បង់នូវសណ្ដាប់ធ្នាប់ និងបង្កអនាធិបតេយ្យ។

វីដេអូសកម្មភាព អនាធិបតេយ្យរបស់ក្រុមក្មេងទំនើង

នៅវេលា ម៉ោង ២៖១០នាទីរសៀលក្នុងបរិវេណវត្តពោធិ៍អណ្តែត ដែលស្ថិតនៅក្នុងឃុំព្រែកស្តី ក្មេងទំនើងជាង ១៥ នាក់ ក្នុងចំណោមក្មេងទំនើងទាំង ១០ ម៉ូតូមានគ្នាជាង ៣០ នាក់ ត្រូវចាប់ឃាត់ខ្លួន ចំណែកឯ ១៥ នាក់ទៀតបាត់រត់ខ្លួនបាត់ស្រមោល។

ក្រោយមកកម្លាំងនគរបាលស្រុកកោះធំ ក៏បានធ្វើការនាំក្មេងទំនើងទាំងនោះ ទៅកាន់អធិការដ្ឋាន ដើម្បីអប់រំ និងអញ្ជើញអាណាព្យាបាល មកធ្វើកិច្ចសន្យាធានាឲ្យត្រឡប់ទៅផ្ទះវិញ ។ ក្មេងទំនើង និងវត្ថុតាង ត្រូវបានប្រគល់ជូនអាណាព្យាបាលគ្រប់ចំនួន ដើម្បីយកទៅអប់រំបន្ត នៅវេលាម៉ោង ៥៖៥០នាទីរសៀល ថ្ងៃខែឆ្នាំដដែល៕

ប្រភព ៖ 


  • ស្រុក​កោះធំ​ ៖ ក្មេង​ទំនើង​មួយ​ក្រុម​ត្រូវ​បាន​ប៉ូលិស​​​ឃាត់​ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​ពេញ​ដង​ផ្លូវ (មាន​វីដេអូ​សកម្មភាព​ក្មេង​ទំនើង)已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:បច្ចេកវិទ្យា
Tags: