រឿង​ពិត​ដែល​អ្នក​មិន​បាន​ចាប់​អារម្មណ៍​ ក៏​ប៉ុន្តែ​វា​ជា​ចំណេះ​ដឹង​ទូទៅ​មួយ​ដែល​មិន​គួរ​មើល​រំលង​

ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​អ្នក​ត្រូវ​ដឹង​ ហើយ​មាន​ចំណុច​ខ្លះ​អ្នក​បាន​មើល​រំលង​វា​ ទាំង​ដែល​តាម​ពិត​ទៅ​ វា​ជា​ចំណេះ​ដឹង​​មួយ​ដែល​អ្នក​គួរ​ដឹង​ ហើយ​ដែល​បាន​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ទៀត​ផង​នៅ​ក្នុង​ករណី​ខ្លះ​ ។ ខាង​ក្រោម​នេះ​ គឺ​ជា​ចំណុច​មួយ​ចំនួន​ដែល​ជា​ចំណេះ​ដឹង​ទូទៅ​ ដែល​មនុស្ស​ភាគ​ច្រើន​បាន​មើល​រំលង​ ៖

១. ពពួក​ថ្នាំ​ Antibiotics ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​សម្លាប់​​ពពួក​បាក់តេរី​ ក៏​ប៉ុន្តែ​វា​មិន​អាច​ប្រឆាំង​នឹង​ពពួក​វីរុស​នោះ​ទេ​ ដូច្នេះ​ វា​គ្មាន​ប្រយោជន៍​ដែល​ប្រើ​ Antibiotics ប្រឆាំង​នឹង​វីរុស​ ។

រឿង​ពិត​ដែល​អ្នក​មិន​បាន​ចាប់​អារម្មណ៍​  ក៏​ប៉ុន្តែ​វា​ជា​ចំណេះ​ដឹង​ទូទៅ​មួយ​ដែល​មិន​គួរ​មើល​រំលង​

២. ជា​ការ​ពិត​ដែល​ថ្នាំ​ Aspirin អាច​ជួយ​រក្សា​ជីវិត​អ្នក​ ក្នុង​ពេល​ដែល​អ្នក​មាន​អាការៈ​គាំង​បេះដូង​ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​ វា​អាច​ជួយ​ដូចនេះ​បាន​ លុះណាតែ​អ្នក​ទំពា​ថ្នាំ​នេះ​សិន​ មុន​នឹង​លេប​ចូល ។

រឿង​ពិត​ដែល​អ្នក​មិន​បាន​ចាប់​អារម្មណ៍​  ក៏​ប៉ុន្តែ​វា​ជា​ចំណេះ​ដឹង​ទូទៅ​មួយ​ដែល​មិន​គួរ​មើល​រំលង​

៣. ឈាម​ដែល​ហូរ​នៅ​ក្នុង​សរសៃ​វ៉ែន​ ក្នុង​ខ្លួន​របស់​អ្នក​គឺ​មាន​ពណ៌​ក្រហម​ មិន​មែន​ពណ៌​ខៀវ​នោះ​ទេ​ សូម​កុំ​ច្រឡំ​ បើ​ទោះបី​ជា​ពេល​ខ្លះ​អាច​មើល​ឃើញ​វា​មាន​ពណ៌​ខៀវ​ក៏​ដោយ​ ។ ការ​លេច​ឡើង​នូវ​ពណ៌​ខៀវ​នេះ​ គឺ​បណ្ដាល​មក​ពី​ ពន្លឺ​ប៉ះ​នឹង​ស្បែក​របស់​អ្នក​ ប៉ុណ្ណោះ​ ។

៤. មាន​ការ​លើក​ឡើង​ថា​ ពីងពាង​ជើង​វែង​ Daddy Longleg Spider ជា​ពីងពាង​ដែល​មាន​ពិស​បំផុត​ក្នុង​លោក​ ប៉ុន្តែ​គ្រាន់​តែ​ថា​ ពួក​វា​មិន​ចង់​ទិច​មនុស្ស​ប៉ុណ្ណោះ​ ។ តាម​ពិត​ទៅ​ ការ​លើក​ឡើង​នេះ​គឺ​ខុស​ ត្បិត​ថា​ ពិស​របស់​ពីងពាង​ប្រភេទ​នេះ​ គឺ​មិន​មាន​គ្រោះ​ថ្នាក់​រហូត​ដល់​ស្លាប់​ដល់​មនុស្ស​នោះ​ទេ។

រឿង​ពិត​ដែល​អ្នក​មិន​បាន​ចាប់​អារម្មណ៍​  ក៏​ប៉ុន្តែ​វា​ជា​ចំណេះ​ដឹង​ទូទៅ​មួយ​ដែល​មិន​គួរ​មើល​រំលង​
​៥. ប្រសិន​បើ​អ្នក​ដោត​កាស​ត្រចៀក​ Earbuds ទៅ​ក្នុង​ Mic Jack នៅ​លើ​កុំព្យូទ័រ​ នោះ​វា​នឹង​ដំណើរការ​ ដូច​ជា​ Microphone ដែរ​ ទោះ​បី​មិន​មាន​គុណភាព​សម្លេង​ល្អ​ដូច​ Microphone ក៏ដោយ​ ។

៦. កែវ​ដាក់​ត្រី​ មិន​ផ្ដល់​បរិមាណ​អុកស៊ីហ្សែន​សមស្រប​ដល់​ត្រី​នោះ​ទេ​ ហើយ​តាម​ពិត​ទៅ​ វា​មិនមែន​ជា​លំនៅឋាន​ដ៏​ល្អ​សម្រាប់​ត្រី​នោះ​ឡើយ​​ ។

៧. តាម​ពិត​ទៅ​ ការ​លង់ទឹក​អាច​កើត​ឡើង​ច្រើន​​បែប​ និង​ច្រើន​ពេល ហើយ​ដែល​មិន​ពាក់ព័ន្ធ​នឹង​ចលនា​បាចទឹក​ប្រសាច​ និង​វក់វី​ ក្នុង​ទឹក​ ដែល​យើង​តែង​តែ​សំគាល់​លើ​អ្នក​លង់​ទឹក​នោះ​ទេ​ ។

៨. ផ្លែឈើ​ក្នុង​សួន​ Eden ដែល​មាន​លើកឡើង​នៅ​ក្នុង​គម្ពីរ​ប៊ីប​នោះ​ តាម​ពិត​ទៅ​មិនមែន​ជា​ផ្លែ​ប៉ោម​ដូច​ដែល​មនុស្ស​ភាគច្រើន​យល់​​នោះ​ទេ ​វា​ជា​ពាក្យ​របស់​ Hebrew ”Peri” ដែល​គ្រាន់​តែ​ជា​ពាក្យ​មួយ​សម្រាប់​សំគាល់​ផ្លែឈើ​ប៉ុណ្ណោះ​ ។

រឿង​ពិត​ដែល​អ្នក​មិន​បាន​ចាប់​អារម្មណ៍​  ក៏​ប៉ុន្តែ​វា​ជា​ចំណេះ​ដឹង​ទូទៅ​មួយ​ដែល​មិន​គួរ​មើល​រំលង​

ប្រែ​សម្រួល​ ៖ Sophany
ប្រភព ៖


  • រឿង​ពិត​ដែល​អ្នក​មិន​បាន​ចាប់​អារម្មណ៍​ ក៏​ប៉ុន្តែ​វា​ជា​ចំណេះ​ដឹង​ទូទៅ​មួយ​ដែល​មិន​គួរ​មើល​រំលង​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:បច្ចេកវិទ្យា
Tags: