វិធីសាស្ត្រធម្មជាតិងាយៗ ដើម្បីឲ្យសុដន់ធំ និងតឹងណែនល្អ

សុដន់ធំ និងរឹងតឹងណែនល្អ មិនត្រឹមតែមានសារសំខាន់សម្រាប់ការបង្ហាញភាពជាស្ត្រីប៉ុណ្ណោះទេ វាក៏ផ្តល់នូវការទាក់ទាញ និងសម្រស់នៃរាងកាយផងដែរ។ ប៉ុន្តែ បញ្ហាជាច្រើនរំខានដល់ស្ត្រីជាច្រើននាក់ រារាំងមិនឲ្យមានសុដន់ធំល្អ។ បញ្ហាទាំងនោះរួមមាន ការពាក់អាវទ្រនាប់តឹងណែនខ្លាំង បញ្ហារំជួលចិត្ត ការមិនមានតុល្យភាពនៃអ័រមូន តំណរពូជ ការប្រើថ្នាំសម្រកទម្ងន់ ការខ្វះជាតិខ្លាញ់ និងរបបអាហារមានជីវជាតិតិច។ ប៉ុន្តែ ដើម្បីដោះស្រាយបញ្ហានេះ យើងនឹងណែនាំនូវវិធីសាស្ត្រធម្មជាតិងាយៗក្នុងការជួយឲ្យសុដន់របស់អ្នករីកធំបាន។

១. ការម៉ាស្សា

ការម៉ាស្សាគឺជាវិធីសាស្ត្រធម្មជាតិដែលមានប្រសិទ្ធិភាពខ្ពស់ជាងគេបំផុតដើម្បីធ្វើឲ្យឈាមហូរល្អ និងជួយឲ្យកោសិកាសុដន់លូតលាស់ល្អ។ ការម៉ាស្សាថ្មមៗទៅលើសុដន់របស់អ្នកក្នុងចលនាជារង្វង់តាមរយៈការប្រើប្រាស់ប្រេងធម្មជាតិ។ ប្រេងផ្លែអាល់មុន ប្រេងកាកាវ ប្រេងដូង ប្រេងអូលីវ វីតាមីន E និងប្រេងពីស្រូវសាលី សុទ្ធសឹងត្រូវបានចាត់ទុកថា មានប្រសិទ្ធិភពក្នុងការពង្រីកសុដន់។ ត្រូវម៉ាស្សាថ្មមៗជាប្រចាំ និងមិនត្រូវម៉ាស្សាដោយប្រើប្រាស់ទម្ងន់ដៃខ្លាំងឡើយ។

២. ការម៉ាស្សាជាមួយទឹកឃ្មុំ និងប្រេអូលីវ

ការលាយបញ្ចូលគ្នាជាមួយនឹងទឹកឃ្មុំ និងប្រេងអូលីវ បានបង្ហាញពីលទ្ធផលដ៏ល្អឥតខ្ចោះក្នុងការពង្រីកទំហំសុដន់។ ដើម្បីម៉ាស្សាជាមួយនឹងរូបមន្តនេះ ត្រូវយកទឹកឃ្មុំមួយស្លាបព្រាបាយ លាយជាមួយនឹងប្រេងអូលីវមួយស្លាបព្រាបាយ បន្ទាប់មកលាយឲ្យសព្វ មុននឹងកម្តៅក្នុងចង្ក្រានអគ្គិសនីរហូតទាល់តែមានសីតុណ្ហភាពអ៊ុន។ ត្រូវម៉ាស្សានៅត្រង់សុដន់ជាមួយនឹងរូបមន្តនេះពីរដងក្នុងមួយថ្ងៃ។

៣. ផ្លែផ្កាឈូក

ផ្លែផ្កាឈូក គឺជាប្រភេទរុក្ខភាពដែលមានជាតិអ័រមូនច្រើនដែលជួយពង្រីកសុដន់។ ត្រូវព្យាយាមបរិភោគផ្លែផ្កាឈូកក្នុងរបបអាហាររបស់អ្នក ប៉ុន្តែ មិនត្រូវញ៉ាំច្រើនពេកឡើយ។

៤. ត្រូវបរិភោគផ្លែឈើមានសារធាតុអ័រមូន

ផ្លែប៉ោម ផ្លែឈើរី ផ្លែល្ហុង និងផ្លែល្មើ សុទ្ធសឹងជាប្រភេទផ្លែឈើដែលមានសារធាតុអ័រមូនច្រើន។ រាល់ផ្លែឈើទាំងនេះមិនត្រឹមតែជួយបង្កើនអរ័រមូន ប៉ុន្តែ ក៏ជួយពង្រីកសុដន់ផងដែរ។

៥. បន្លែមានសារធាតុអ័រមូន

ឆៃថាវ ការ៉ុត ខ្ទឹម ត្រសក់ ដំឡូងបារាំង ដំឡូងជ្វា ប៉េងប៉ោះ សុទ្ធសឹងជាប្រភេទបន្លែដែលមានសារធាតុអ័រមូនច្រើន ដែលអាចជួយពង្រីកសុដន់របស់អ្នក។

៦. សាច់មាន់

សាច់មាន់ត្រូវបានគេចាត់ទុកថា ជាប្រភេទសាច់ដែលអាចជួយពង្រីកសុដន់ ដោយសារតែសាច់មាន់មានសារធាតុអ័រមូនជាច្រើន។

៧. អាហារប្រចាំថ្ងៃ

អាហារប្រចាំថ្ងៃដូចជាទឹកដោះគូ ឈីស និង Yogurt សុទ្ធសឹងអាចជួយពង្រីកសុដន់របស់អ្នកបាន ហើយដើម្បីធ្វើឲ្យសុដន់តឹងណែងល្អ ត្រូវបញ្ចូលអាហារទាំងនេះក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។

៨. ចេក និងទឹកដោះគូ

ការក្រឡុកទឹកដោះគោ និងចេកបញ្ចូលគ្នា ត្រូវបានគេចាត់ទុកថា ជារូបមន្តពិសេសក្នុងការជួយឲ្យសុដន់របស់អ្នកធំ និងតឹងណែនល្អ។ ត្រូវបរិភោគទឹកក្រឡុកនេះមួយកែវក្នុងមួយថ្ងៃ នោះអ្នកនឹងឃើញពីការប្រែប្រួល។

៩. ការហាត់ប្រាណ

ការហាត់ប្រាណបែបអាវ៉ង់ចុះឡើង ក៏ដូចជាការហាត់ប្រាណជាមួយនឹងកាយវិការដៃ ក៏ជួយឲ្យសុដន់រីកធំ និងតឹងណែនល្អផងដែរ ហើយដើម្បីទទួលបានប្រសិទ្ធិភាពល្អ ត្រូវអនុវត្តជារៀងរាល់ថ្ងៃ៕

វិធីសាស្ត្រធម្មជាតិងាយៗ ដើម្បីឲ្យសុដន់ធំ និងតឹងណែនល្អ

វិធីសាស្ត្រធម្មជាតិងាយៗ ដើម្បីឲ្យសុដន់ធំ និងតឹងណែនល្អ

វិធីសាស្ត្រធម្មជាតិងាយៗ ដើម្បីឲ្យសុដន់ធំ និងតឹងណែនល្អ

វិធីសាស្ត្រធម្មជាតិងាយៗ ដើម្បីឲ្យសុដន់ធំ និងតឹងណែនល្អ

ប្រភព៖ baykdang

អ្នកនឹងចូលចិត្ត

  • វិធីសាស្ត្រធម្មជាតិងាយៗ ដើម្បីឲ្យសុដន់ធំ និងតឹងណែនល្អ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:សុខភាព
Tags: