ក្លឹប Man Utd បាន​ត្រៀម​ទឹក​ប្រាក់​២០​លាន​អ៊ឺរ៉ូ​ដេញ​ថ្លៃ​កីឡាករ Jerome Boateng

ក្លឹប Manchester United កំពុង​តែ​ដេញថ្លៃ​២០លាន​អ៊ឺរ៉ូ​ចំពោះ​ខ្សែ​ការពារ​កណ្ដាល​របស់​ក្លិប Bayern Munich គឺ​កីឡាករ Jerome Boateng នេះ​បើ​យោង​តាម​សារព័ត៌មាន​ The Metro ។

កីឡាករ Boateng គឺ​ជា​គោល​ដៅ​ដ៏​សំខាន់​របស់​ក្លឹប Man Utd ដើម្បី​ពង្រឹង​តំបន់​ការពារ​របស់​ខ្លួន​ដោយ​កីឡាករ​រូប​នេះ​គឺ​ជា​សមាជិក​ដែល​បាន​ជួយ​អោយ​អាល្លឺម៉ង់​ឈ្នះ​ពាន​រង្វាន់ FIFA World Cup​ កាល​ពី​ឆ្នាំ​២០១៤ ហើយ​ក៏​ជា​សមាជិក​មួយ​រូប​ដែល​ធ្លាប់​បាន​ជួយ Bayern Munich ​អោយ​ឈ្នះ​ពាន​រង្វាន់ UEFA Champion League ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្រៅ​ពី Boateng ក្លឹប Man Utd ក៏​កំពុង​ចាប់​អារម្មណ៍​ខ្សែ​ការពារ​កណ្ដាល​របស់​ក្លឹប​ Real Madrid គឺ​កីឡាករ Sergio Ramos ៕

ប្រភព ៖ telegraph
ប្រែសំរួលដោយ ៖ វិចទ័រ


  • ក្លឹប Man Utd បាន​ត្រៀម​ទឹក​ប្រាក់​២០​លាន​អ៊ឺរ៉ូ​ដេញ​ថ្លៃ​កីឡាករ Jerome Boateng已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កំសាន្ត
Tags: