Chelsea នឹង​ចំណាយ​៥០០​លាន​ផោន​ដើម្បី​អភិវឌ្ឍន៍​ពហុ​កីឡាដ្ឋាន​របស់​ខ្លួន​

ក្លឹប​ Chelsea បាន​ប្រកាស​ហើយ​ថា​ពួក​គេ​នឹង​ចំណាយ​ទុន​ប្រមាណ​ជា​៥០០​លាន​ផោន​ដើម្បី​ធ្វើ​ការ​កែ​លំអ​ពហុ​កីឡាដ្ឋាន​របស់​ខ្លួន​ធំ​នឹង​ស្រស់​ស្អាត​ជាង​មុន​ផង​ដែរ​ ។

ហើយ​អ្នក​ចេញ​គំរូ​ប្លង់​ថ្មី​នេះ​គឺ​ស្ថាបត្យករ​សញ្ជាតិ​រុស្ស៊ី​២​រូប​គឺ​លោក​ Jacques Herzog និង​ Pierre de Meuron ។ ដែល​គម្រោង​ថ្មី​នេះ​នឹង​បង្កើន​កៅអី​សម្រាប់​អ្នក​ទស្សនា​រហូត​៦០០០០​កន្លែង​ ខណៈ​បច្ចុប្បន្ន​មាន​ត្រឹម​៤១៧៩៨​ប៉ុណ្ណោះ​ ។

ពហុកីឡាដ្ឋានបច្ចុប្បន្ន ៖

1 of 3

គម្រូពហុកីឡាដ្ឋានអនាគត ៖

1 of 6

យ៉ាង​ណា​គម្រោង​ថ្មី​នេះ​និង​ចាប់​ផ្ដើម​នៅ​ក្រោយ​បញ្ចប់​រដូវ​កាល​នេះ​ ដែល​តម្រូវ​ឲ្យ​ក្លឹប​ Chelsea ត្រូវ​រក​ពហុកីឡាដ្ឋាន​បណ្ដោះ​អាសន្ន​ដើម្បី​ជំនួស​ប្រមាណ​ជា​៣​រដូវ​កាល​សិន​ ហើយ​ Chelsea ទំនង​ជា​អាច​ផ្លាស់​ទៅ​លេង​នៅ​ពហុកីឡាដ្ឋាន​ដ៏​ធំ​របស់​អង់គ្លេស​គឺ​ Wembley Stadium ។ តែ​ក្រុម​ Spur ដែល​មាន​គម្រោង​កែលំអ​ពហុ​កីឡាដ្ឋាន​របស់​ខ្លួន​នៅ​ចុង​ឆ្នាំ​នេះ​ក៏​កំពុង​ចាប់​អារម្មណ៍​ផ្លាស់​ទៅ​លេង​នៅ​ Wembley Stadium ដែល​ក្លឹប​ទាំង​២​ទំនង​ជា​មាន​អាច​ប្រើ​ប្រាស់​ពហុ​កីឡាដ្ឋាន​រួម​គ្នា​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Chelsea នឹង​ចំណាយ​៥០០​លាន​ផោន​ដើម្បី​អភិវឌ្ឍន៍​ពហុ​កីឡាដ្ឋាន​របស់​ខ្លួន​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កីឡា
Tags: