អីយា…! David Beckham មានទ្រព្យសម្បត្តិ​ច្រើន​ជាង ​ម្ចាស់ក្សត្រី​ អេលី​សាបេត

David Beckham គឺជា​អតីត​តារា​បាល់ទាត់​ដ៏​ល្បី​មួយ​រូប​របស់​ក្រុម​ជ្រើស​ជាតិ​អង់គ្លេស​ រួម​ទាំង​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ជុំវិញ​ពិភព​លោក​។ ក៏ប៉ុន្តែ​តារា​ល្បី​រូប​នេះ​នៅតែ​រក​ប្រាក់ចំណូល​ច្រើន​លើសលប់​ដោយសារ​តែ​កេរ្តិ៍ឈ្មោះ​។ David Beckham ត្រូវ​បាន​ក្រុមហ៊ុន​ផលិតផល​ដែល​មាន​ឈ្មោះ​ល្បីៗ​ជា​ច្រើន​អញ្ជើញ​រូប​គាត់​ឲ្យ​ធ្វើ​ជា​តំណាង​ផ្សព្វផ្សាយ​ផលិតផល​។

ចំណែក​ឯ​ប្រព័ន្ធ​លោក​វិញ ឈ្មោះ វីចតូរៀ បេកខាំ ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ឆ្នៃ​ម៉ូត​សំលៀកបំពាក់ រួម​ទាំង​ការងារ​ផ្សេងៗ​ដូចជា ជា​តារា​ម៉ូដែល​និង​ជា​តារា​ចម្រៀង​ផង​ដែរ។រូប​នាង​បាន​ចេញ​ម៉ាក​សំលៀកបំពាក់​ដោយ​ខ្លួន​ឯង​ផ្ទាល់​ និង​បើក​ហាង​ជា​ច្រើន​នៅ​ទី​ក្រុង​ធំៗ​នៅ​ជុំវិញ​ពិភពលោក​ថែម​ទៀត​ផង។

ចំពោះ​ចំណូល​វិញ គឺ​បាន​មក​ពី​ការ​ធ្វើ​ជំនួញ​ក៏​ដូច​ជា​តម្លៃ​ម៉ាក​យីហោ​លើ​ទីផ្សារ​ គ្រួសារ Beckham មាន​ទ្រព្យសម្បត្តិ​រហូត​ទៅដល់ ៧១២​លាន​ដុល្លារ​អាមេរិក។ ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ចំនួន​៣​របស់​ប្តី​ប្រពន្ធ​ Beckham មាន​ដូច​ជា Footworks ដែល​ផ្តោត​ខាង​ជំនួញ​ទាក់ទង​និង​បាល់ទាត់​របស់​បេខាំ ដែល​មាន​តម្លៃ​២២៧​លាន​ដុល្លារ។ រីឯ​ក្រុមហ៊ុន Beckham មាន​តម្លៃ​១០៦​ លាន​ដុល្លារ ខណៈ​ដែល​ក្រុមហ៊ុន​សម្លៀកបំពាក់​ Vitoria Adam’s របស់​វីចតូរៀ​ មាន​តម្លៃ​៩១​លាន​ដុល្លារ​។

ខណៈ​ដែល​ម្ចាស់ក្សត្រី អេលីហ្សាបេត មាន​វត្ថុ​មាន​តម្លៃ​ត្រឹមតែ ៥១៥​លាន​ដុល្លារ​ប៉ុណ្ណោះ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​គ្រួសារ​របស់​បេខាំ​មាន​លុយ​ច្រើន​ជាង​មនុស្ស​មាន​អំណាច​ជាងគេ​ក្នុង​ប្រទេស​អង់គ្លេស​ទៅទៀត។ គួរ​បញ្ជាក់​ផង​ដែរ​ថា បេកខាំ ត្រូវ​គេ​ចាត់​ទុក​ជា​គ្រួសារ​ប្រកប​ដោយ​សុភមង្គល​បំផុត​៕​

ប្រែសម្រួល: សូររីកា
ប្រភព៖


  • អីយា…! David Beckham មានទ្រព្យសម្បត្តិ​ច្រើន​ជាង ​ម្ចាស់ក្សត្រី​ អេលី​សាបេត已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:បច្ចេកវិទ្យា
Tags: