សម្រាប់​ប្រិយមិត្ត​ដែល​ប្រើ​ទូរសព្ទ​ប្រព័ន្ធ Android អាច​ឆែក​មើល​ពេល​ណា​អ្នក​អាច​Update​ ទៅ​Android 6 Marshmallow បាន​នៅ​ទីនេះ

ដោយ​សារ​តែ​ប្រព័ន្ធ​ប្រតិបត្តិការ​Android ​ដំណើរ​ការ​លើ​ឧបករណ៍​ជា​ច្រើន​ក្រុមហ៊ុន​ ដូច្នេះ​ការ​បើក​អោយUpdate Software តែង​តែ​មាន​ការ​យឺត​យ៉ាវ​មិន​ដូចiOSដែល​មាន​តែ​ក្រុមហ៊ុន​Apple ​នោះ​ទេ។

ទោះ​យ៉ាង​ណា​ នេះ​ជា​ដំណឹង​ល្អ​សម្រាប់​ប្រិយមិត្ត​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ Androidដែល​ចង់ Update ស្មាតហ្វូន​របស់​ខ្លួន​ទៅ​កាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី Android Marshmallow ​នោះ​ពិត​ជា​រីករាយ​ដោយ​សារ​ពេល​នេះ​មាន​ដំណឹង​ពី​កាល​កំណត់​ពេល​វេលា​ដើម្បី​បើក​អោយ​ធ្វើ​ការUpdateហើយ:

១.សម្រាប់ Samsung

Samsung’s Galaxy Note4 នឹង​អាចUpdateបាន​មុន​ម៉ូដែល​ផ្សេងៗ​ទៀត​របស់ Samsung ហើយ​សម្រាប់​ Note 5 និង S6 Edge plusប្រហែល​ជា​ក្នុង​ចុង​ខែ​ធ្នូ​នេះ ចំណែក​ S6 និងS6 Edge ​ប្រហែល​ជា​ត្រូវ​រង់​ចាំ​ដល់​ខែ​មករា​ដើម​ឆ្នាំ​២០១៦​ខាង​មុខ​នេះ។ សម្រាប់​ម៉ូ​ដែល​មុន​ៗ​ ហាក់​ដូច​ជា​មិន​ទាន់​មាន​ព័ត៌មាន​នៅ​ឡើយ​ទេ។

២.សម្រាប់ HTC

ចំពោះ HTC One M9 និង HTC One A9 អាច​នឹង​ទទួល​បាន​ការUpdate ក្នុង​សប្តាហ៏​ក្រោយ​នេះ​។​សម្រាប់​ម៉ូដែល​ផ្សេង​ទៀត​ដូចជា: HTC One M9 plus, HTC One E9, HTC One ME, HTC One E8, HTC One E8 EYE, HTC Butterfly 3 និង HTC Desire 816 ក៏​ប្រហែល​ជា​អាច​Update ​នៅ​ចុង​ឆ្នាំ​នេះឬ​ក៏​ដើម​ឆ្នាំ​ក្រោយ​ផង​ដែរ។

៣. សម្រាប់Sony

ក្រុមហ៊ុនSonyផ្ទាល់​បាន​បញ្ចេញ​ម៉ូដែល​ដូចជា: Xperia Z5, Z5 Compact, Z5 Premium, Z3 plus, Z3, Z3 Compact, Z4 Tablet និង Z3 Tablet Campactដែល​អាច​ធ្វើការUpdate បាន​តែ​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ថ្ងៃ​ពិត​ប្រាកដ​នៅ​ឡើយ គ្រាន់​តែ​វា​មិន​យូរ​នោះ​ទេ លោក​អ្នក​នឹង​អាចUpdate បាន។

៤.សម្រាប់LG

LG G4 អាចUpdateបាន​ហើយ​នៅ​ពេល​នេះ​ តែ​គួរ​អោយ​សោក​ស្តាយ​ដែល​វា​សម្រាប់​តែ​អ្នក​ប្រើ​ប្រាស់​ក្នុង​ទ្វីប​អ៊ឺរ៉ុប​និងUKប៉ុណ្ណោះ ចំណែក​តំបន់​ដទៃ​ទៀត​ត្រូវ​រង់​ចាំ​សិន​។ ចំពោះ​ម៉ូដែល​ផ្សេង​ទៀត​របស់​ LGហាក់​មិន​ទាន់​មាន​ដំណឹង​នៅ​ឡើយ។

៥. សម្រាប់OnePlus

សម្រាប់​ទូរសព្ទ​ម៉ាក​នេះ​ហាក់​មិន​សូវ​មាន​អ្នក​ប្រើ​ច្រើន​ប៉ុន្មាន​ទេ​នៅ​កម្ពុជា​ បើ​ធៀប​ទៅ​នឹងSamsungនិងHuawei តែ​ក៏​មិន​មែន​មាន​ន័យ​ថា​គ្មាន​អ្នក​ប្រើ​សោះ​នោះ​ដែរ​។​ សម្រាប់​លោក​អ្នក​ដែល​ប្រើ​ OnePlusស៊េរី OnePlus One និង OnePlus 2 អាចUpdate ក្នុង​អំឡុង​ខែ​មិនា​ឆ្នាំ​ក្រោយ​​ខណៈ OnePlus Xត្រូវ​រង់​ចាំ​យូរ​ជាង​នេះ​។

ចំពោះ​ស្មាតហ្វូន​ម៉ាក​ដទៃ​ទៀត​ដូចជា​ Huawei, Asus ជាដើម​ត្រូវ​រង់ចាំ​ មើល​ថា​ក្រុមហ៊ុន​នឹង​បើក​អោយUpdate ​នៅ​ពេល​ណា​ដោយ​សារ​តែ​ពេល​នេះ​មិន​ទាន់​មាន​ព័ត៌មាន​ជាក់លាក់​ណា​មួយ​នៅ​ឡើយ។ យើង​ខ្ញុំ​នឹង​ធ្វើការ​ជម្រាប​ជូន​បន្ត​ទៅ​បើសិន​ជា​មាន​ព័ត៌មាន​អំពី​ម៉ូដែល​ដទៃ។

ប្រែសម្រួល ៖ Leng Kim
ប្រភព ៖


  • សម្រាប់​ប្រិយមិត្ត​ដែល​ប្រើ​ទូរសព្ទ​ប្រព័ន្ធ Android អាច​ឆែក​មើល​ពេល​ណា​អ្នក​អាច​Update​ ទៅ​Android 6 Marshmallow បាន​នៅ​ទីនេះ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កីឡា
Tags: