ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​របស់​ក្រុម​ Spur រក​ឃើញ​គ្រាប់​ដំបូង​នៅ​ English Premier League ហើយ

កាល​ពី​យប់​មិញ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​របស់​ក្លឹប​ Tottenham Hortspur កីឡាករ​ Heung-Min Son បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​របស់​គេ​នៅ​ក្នុង​ក្របខ័ណ្ឌ​ English Premier League ។

ដោយ​គ្រាប់​បាល់​មួយ​គ្រាប់​នេះ​ក៏​ជា​គ្រាប់​បាល់​ដែល​ជួយ​ឲ្យ​ Spur យក​ឈ្នះ​ដោយ​លទ្ធផល​១ទល់​នឹង​០​លើ​ក្រុម​ Crystal Palace ផង​ដែរ​ ។ ហើយ​ក្នុង​ការ​ប្រកួត​នេះ​គឺ​ទើប​តែ​ជា​ការ​បង្ហាញ​ខ្លួន​ជា​លើក​ទី​២​របស់​គេ​ឲ្យ​ក្លឹប​ Spur នៅ​ក្នុង​ក្របខ័ណ្ឌ​ English Premier League ប៉ុនោះ​ ។

សូម​បញ្ជាក់​ផង​ដែរ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ក្នុង​ការ​ប្រកួត​ UEFA Europa League កីឡាករ​ Heung-Min Son ក៏​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​២​គ្រាប់​ឲ្យ​ក្លឹប​ Spur យក​ឈ្នះ​៣​ទល់​នឹង​១​ លើ​ក្លឹប​ FK Qarabag ។ ដូចនេះ​គិត​ទាំង​គ្រាប់​យប់​មិញ​ Heung-Min Son ស៊ុត​បញ្ចូល​ទី​បាន​៣​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​៣​ប្រកួត​ឲ្យ​ Spur កន្លង​មក​ ។

ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​កីឡាករ​រូប​នេះ​ ?

អត្ថបទ ៖ វិចទ័រ


  • ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​របស់​ក្រុម​ Spur រក​ឃើញ​គ្រាប់​ដំបូង​នៅ​ English Premier League ហើយ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:វីដេអូ
Tags: