ខ្សែប្រយុទ្ធ​ Man City បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ក្លឹប​ Roma

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Man City កីឡាករ​ Edin Dzeko បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹក​ដី​ Roma ហើយ​បន្ទាប់​ក្លឹប​ Man City យល់​ព្រមព្រៀង​ចុះ​កិច្ច​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ទៅ​ឲ្យ​ក្លឹប​ Roma ក្នុង​តម្លៃ​៤លាន​អ៊ឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​ ។

បន្ទាប់​ពី​បាន​ទៅ​ដល់​ក្លឹប​ Roma កីឡាករ​ Dzeko បាន​និយាយ​ថា​ « ខ្ញុំ​មក​ទីនេះ​ដើម្បី​ឈ្នះ​ពាន​រង្វាន់​ជាមួយ​ Roma ខ្ញុំ​សង្ឃឹម​ថា​យើង​និង​ឈ្នះ​ពាន​ជា​ច្រើន​ប៉ុន្តែ​ដំបូង​យើង​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដូចនេះ​ចុង​ក្រោយ​យើង​ទទួល​បាន​អ្វី​ដែល​យើង​ចង់​ ។ ខ្ញុំ​គ្រាន់​តែ​អាច​សន្យា​នៅ​រឿង​មួយ​ខ្ញុំ​និង​ធ្វើ​ឲ្យ​បាន​ល្អ​សម្រាប់​ក្រុម​នេះ​គ្រប់​ការ​ប្រកួត​ »។

គួរ​បញ្ជាក់​ថា​កីឡាករ​ Dzeko ធ្លាប់​បាន​ជួយ​ Man City ឲ្យ​ឈ្នះ​ពាន​ English Premier League ចំនួន​២​ដង និង ពាន​ FA Cup ម្ដង​ ។ ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៣០​ប្រកួត​របស់​គេ​នៅ​ Man City រូប​គេ​ស៊ុត​បញ្ចូល​ទី​ចំនួន​៥០​គ្រាប់​ ។ មូល​ហេតុ​ដែល​កីឡាករ​នេះ​ចាកចេញ​ពី​ Man City ព្រោះ​រូប​គេ​មិន​សូវ​បាន​លេង​ទៀត​ទាត់​ទេ​កាល​ពី​រដូវ​កាល​មុន​ដោយ​រូប​គេ​​បង្ហាញ​ខ្លួន​បាន​តែ២២​ប្រកួត​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ខ្សែប្រយុទ្ធ​ Man City បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ក្លឹប​ Roma已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:បច្ចេកវិទ្យា
Tags: