ទើប​បង្ហាញ​ខ្លួន​បាន​២​ប្រកួត​សោះ​ល្បី​បាត់​ទៅ​ហើយ​

យើង​ឃើញ​ថា​ក្រោយ​ខ្សែ​ប្រយុទ្ធ​ទាំង​២​រូប​របស់​ Man Utd គឺ​ Wayne Rooney នឹង​ Anthony Martial សុទ្ធ​តែ​មាន​របួស​បាន​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​ Man Utd សម្រេច​ចិត្ត​នាំ​យក​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ដែល​លេង​នៅ​ក្លឹបយុវជន​របស់​​ Man Utd ដើម្បី​ចូល​លេង​ជំនួស​វិញ​ ដែល​កីឡាករ​រូប​នោះ​មាន​ឈ្មោះ​ថា​ Marcus Rashford បច្ចុប្បន្ន​គេ​ទើប​តែ​មាន​វ័យ១៨​ឆ្នាំ​ប៉ុណ្ណោះ​ ។

យ៉ាង​ណា​ត្រឹម​ការ​បង្ហាញ​ខ្លួន​២​ប្រកួត​ប៉ុណ្ណោះ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ទទួល​បាន​ភាព​ល្បីល្បាញ​ជា​ខ្លាំង​ដោយ​សារព័ត៌មាន​ច្រើន​ចុះ​ផ្សាយ​ពី​គេ​ ព្រោះ​ការ​បង្ហាញ​ខ្លួន​បាន​ត្រឹម​២​ប្រកួត​ខ្សែ​ប្រយុទ្ធ​រូប​នេះ​អាច​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ដល់​ទៅ​៤​គ្រាប់​នឹង​ជួយ​ Assist បាន​មួយ​គ្រាប់​ផង​ដែរ​ ។

ដោយ​ក្នុង​ការ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​របស់​គេ​គឺ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​គេ​រក​បាន​២​គ្រាប់​ពេល​ Man Utd ឈ្នះ​ដោយ​លទ្ធផល​៥​ទល់​នឹង​១​លើ​ក្លឹប​ FC Midtjylland ។ ខណៈ​កាល​ពី​យប់​មិញ​នេះ​ពេល​ Man Utd ឈ្នះ​៣​ទល់​នឹង​២​លើ​ Arsenal កីឡាករ​ Rashford អាច​រក​បាន​២​គ្រាប់​ទៀត​មិន​តែ​ប៉ុណ្ណោះ​ក៏​បាន​ Assist បាល់​ដល់​មិត្ត​រួម​ក្រុម​គឺ​កីឡាករ​ Ander Herrera ស៊ុត​បញ្ចូល​ទី​ទៀត​ផង​ ។

1 of 5

 

សូម​ទស្សនា​វីដេអូ​នៃ​ការ​លេង​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​កាល​ពី​យប់​មិញ​ទាំង​អស់​គ្នា ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ទើប​បង្ហាញ​ខ្លួន​បាន​២​ប្រកួត​សោះ​ល្បី​បាត់​ទៅ​ហើយ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:បច្ចេកវិទ្យា
Tags: