Vidal ៖ ការ​ជួប​ Juventus ហាក់​ដូចជា​ឆាប់​ពេក​ហើយ​សម្រាប់​ខ្ញុំ​

កាល​ពី​ថ្មីៗ​នេះ​សម្រាប់​ការ​ឆ្នោត​វគ្គ​១៦​ក្រុម​នៃ​ការ​ប្រកួត​​ Champion League បាន​ចេញ​មក​ហើយ​ក្នុង​នោះ​ក្លឹប​ជើង​ខ្លាំង​អាល្លឺម៉ង់​ Bayern Munich និង​ត្រូវ​ជួប​ក្រុម​មក​ពី​អ៊ីតាលី​សេះ​បង្កង់​ Juventus ។ ដែល​លទ្ធផល​នេះ​ធ្វើ​ឲ្យ​ខ្សែ​បម្រើ​របស់​ក្លឹប​ BayernMunich កីឡាករ​ Arturo Vidal មាន​ការ​ភ្ញាក់​ផ្អើល​ព្រោះ​គេ​ត្រូវ​ជួប​អតីត​ក្លឹប​ចាស់​របស់​គេ​គឺ​ក្រុម​ Juventus ដែល​វា​ដូច​ជា​លឿន​ពេក​សម្រាប់​គេ​ ។

ដោយ​កីឡាករ​ Vidal បាន​និយាយ​ថា​ « ខ្ញុំ​ទើប​តែ​ចាក​ចេញ​ពី​ Juventus បាន​មួយ​រយៈ​ប៉ុណ្ណោះ​ ប៉ុន្តែ​ពេល​នេះ​ត្រឹម​វគ្គ​១៦​ក្រុម​នៃ​ Champion League ខ្ញុំ​ត្រូវ​ជួប​ប្រយុទ្ធ​ជាមួយ​ពួក​គេ​ទៅ​ហើយ​វា​ពិត​ជា​រហ័ស​ខ្លាំង​ណាស់​ ។ តាម​ពិត​ក្នុង​ចង់​ឲ្យ​ពួក​យើង​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Champion League ទើប​ជា​ការ​ប្រសើរ​ » ។

កីឡាករ​ Vidal បាន​បន្ថែម​ថា​ « វា​និង​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​ ពេល​នេះ​ខ្ញុំ​ជា​កីឡាករ​របស់​ Bayern Munich ខ្ញុំ​និង​ព្យាយាម​លេង​ដើម្បី​ពួក​គេ​ ប៉ុន្តែ​ក្លឹប​ Juventus នៅ​តែ​ជា​ក្លឹប​ដ៏​ល្អ​មួយ​ក្នុង​ចិត្ត​ខ្ញុំ​ » ។

គួរ​បញ្ជាក់​ថា​កីឡាករ​ Vidal ទើប​តែ​ផ្លាស់​មក​ Bayern Munich កាល​ពី​ចុង​ខែ​កក្កដា​ ឆ្នាំ​២០១៥​នេះ​ប៉ុណ្ណោះ​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជា​៣៧​លាន​អ៊ឺរ៉ូ​ ។ ហើយ​អំឡុង​ពេល​នៅ​ក្លឹប​ Juventus កីឡាករ​ Vidal ធ្លាប់​រួម​ចំណែក​ឈ្នះ​ពាន​ Serie A ចំនួន​៤​ដង​ និង​ឆ្លង​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Champion League ក្នុង​រដូវ​កាល​២០១៤-២០១៥ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Vidal ៖ ការ​ជួប​ Juventus ហាក់​ដូចជា​ឆាប់​ពេក​ហើយ​សម្រាប់​ខ្ញុំ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ជីវិតនិងសង្គម
Tags: