ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​នីហ្សេរីយ៉ា​រូប​នេះ​ស៊ុត​បាន​ Hat-trick ជា​លើក​ដំបូង​ឲ្យ​ Man City

ក្នុង​ការ​ប្រកួត​ FA Cup កាល​ពី​យប់​មិញ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​នីហ្សេរីយ៉ា​វ័យ​១៩​ឆ្នាំ​មួយ​រូប​គឺ​កីឡាករ​ Kelechi Iheanacho បាន​រក​ Hat-trick ជា​លើក​ដំបូង​ឲ្យ​ក្លឹប​ Manchester City ហើយ​បាន​ជួយ​ Manchester City យក​ឈ្នះ​ដោយ​លទ្ធផល​៤​ទល់​នឹង​០​ លើ​ក្លឹប​ Aston Villa ។

ដោយ​ក្នុង​ការ​ប្រកួត​នោះ​កីឡាករ​ Iheanacho ស៊ុត​បញ្ចូល​ទី​បើក​ឆាក​នៅ​នាទី​ទី​៤​ ក្រោយ​មក​នៅ​នាទី​២៤​គេ​បាន​បន្ថែម​គ្រាប់​ទី​២​ដែល​ជា​បាល់​ប៉េណាល់​ទី​ លុះ​ដល់​នាទី​៧៤​កីឡាករ​ Iheancho ក៏​បាន​ស៊ុត​គ្រាប់​ទី​៣​របស់​ខ្លួន​បាន​សម្រេច​ ខណៈ​មួយ​គ្រាប់​ទៀត​របស់​ Man City ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Raheem Sterling ។

សូម​បញ្ជាក់​ថា​គិត​ទាំង​៣​គ្រាប់​យប់​មិញ​កីឡាករ​ Kelechi Iheancho ស៊ុត​បាន​៨​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៦​ប្រកួត​កន្លង​មក​ឲ្យ​ក្លឹប​ Man City ។

អត្ថបទ ៖ វិចទ័រ


  • ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​នីហ្សេរីយ៉ា​រូប​នេះ​ស៊ុត​បាន​ Hat-trick ជា​លើក​ដំបូង​ឲ្យ​ Man City已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ជីវិតនិងសង្គម
Tags: