Liverpool នឹង​ Man Utd ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ប្រជែង​គ្នា​យក​កីឡាករ​មួយ​រូប​របស់​ AC Milan

យោង​តាម​សារព័ត៌មាន​ Tuttosport បាន​ឲ្យ​ដឹង​ថា​ Liverpool នឹង​ Manchester United កំពុង​ប្រជែង​គ្នា​ក្នុង​ការ​ដេញ​ថ្លៃ​យក​អ្នក​ចាំ​ទី​វ័យ​១៦​ឆ្នាំ​មួយ​រូប​របស់​ក្លឹប​ AC Milan គឺ​កីឡាករ​ Gianluigi Donnarumma ។

ខណៈ​យោង​តាម​ប្រភព​ពី​ក្លឹប​ Man Utd បាន​ឲ្យ​ដឹង​ថា​ពួក​គេ​បាន​ត្រៀម​ទឹក​ប្រាក់​ប្រមាណ​ជា​៣០​លាន​ផោន​ដើម្បី​ធ្វើ​ការ​ដេញ​ថ្លៃ​អ្នក​ចាំ​ទី​វ័យ​ក្មេង​នេះ​រួច​ហើយ​ ស្រប​ពេល​ដែល​ Liverpool ពុំ​ទាន់​បាន​បង្ហើប​ពី​ទំហំ​ទឹក​ប្រាក់​ដែល​ពួក​គេ​នឹង​ធ្វើ​ការ​ដេញ​ថ្លៃ​នៅ​ឡើយ​ទេ​ ។

តែ​យ៉ាង​ណា​ប្រធាន​ក្លឹប​ AC Milan លោក​ Silvio Berlusconi បាន​និយាយ​ថា​ « ពួក​យើង​នឹង​មិន​លក់​កីឡាករ​ Donnarumma នោះ​ទេ​ ព្រោះ​គេ​ជា​កីឡាករ​ដ៏​ល្អ​ដែល​ពួក​យើង​ត្រូវ​ការ​ គេ​ជា​កីឡាករ​ដែល​មាន​រាង​កាយ​មាំមួន​ នឹង​មាន​ភាព​រហ័សរហួន​ ។ គេ​នឹង​ស្ថិត​ជា​អ្នក​ចាំ​ទី​របស់​ក្លឹប​ AC Milan យ៉ាង​ហោច​ណាស់​ក៏​២០​ឆ្នាំ​ទៀត​ដែរ​ » ។

សូម​បញ្ជាក់​ថា​ក្រៅ​ពី​ក្លឹប​ Liverpool និង​ Man Utd នៅ​មាន​ក្លឹប​ជា​ច្រើន​ទៀត​ដូចជា​ Chelsea , Barcelona និង​ Ajax ជា​ដើម​ក៏​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​លើ​អ្នក​ចាំ​ទី​រូប​នេះ​ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Liverpool នឹង​ Man Utd ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ប្រជែង​គ្នា​យក​កីឡាករ​មួយ​រូប​របស់​ AC Milan已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:វីដេអូ
Tags: