David Beckham បង្ហាញ​អាវ​ថ្មី​ដែល​ Man Utd បាន​ផ្ញើ​ឲ្យ​គាត់

​David Beckham បាន​បង្ហាញ​អាវ​ដែល​ក្រុម​ Manchester United ផ្ញើ​ឲ្យ​គេ​រួម​នឹង​កូន​ៗ​ទាំង​៤​នាក់​របស់​គេ​ដែល​នេះ​ជា​អាវ​ថ្មី​របស់​ Man Utd សម្រាប់​ពាក់​នៅ​រដូវ​កាល​ ២០១៥-២០១៦ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ Adidas ។

កាល​ពី​យប់​ម្សិល​មិញ​ Beckham ដែល​ចំណាយ​រយៈ​ពេល​១១ឆ្នាំ​ជាមួយ​ក្លឹប​ Man Utd បាន​ចែក​រំលែក​រូប​ភាព​ដែល​រូប​គេ​ពាក់​អាវ​ថ្មី​របស់​ Man Utd ដែល​នៅ​ខាង​ក្រោយ​មាន​ឈ្មោះ​របស់​គេ​នឹង​លេខ​៧​ដែល​ជា​លេខ​អាវ​ដែល​រូប​គេ​ធ្លាប់​ពាក់​នៅ​ក្លឹប​មួយ​នេះ​ ។

ដោយ​នៅ​លើ​ Instagram ផ្ទាល់​ខ្លួន​របស់​គេ​បាន​សរសេរ​ថា​ « អំណោយ​តូច​ដ៏​ស្រស់​ស្អាត​រួម​ជា​មួយ​នឹង​ក្ដី​ស្រលាញ់​ពី​ Manchester …………. សំលៀក​បំពាក់​ថ្មី​ដែល​ផលិត​ដោយ​ក្រុម​ Adidas សម្រាប់​ខ្ញុំ​និង​កូនៗ​របស់ខ្ញុំ​ » ។

រំលឹក​ផង​ដែរ​ថា​អំឡុង​ពេល​នៅ​ក្លឹប​ Manchester United កីឡាករ​ David Beckham បាន​បង្ហាញ​ខ្លួន​២៦៥​ប្រកួត​ហើយ​បាន​ជួយ​ក្លឹប​មួយ​នេះ​ឈ្នះ​ពាន​ English Premier League ៦​ដង​ ពាន​ FA Cup ចំនួន​២ដង​ និង​ឈ្នះ​ពាន​រង្វាន់​ UEFA Champion League បាន​ម្ដង​ផង​ដែរ​មុន​ពេល​ដែល​រូប​គេ​ចាក​ចេញ​ទៅ​ Real Madrid នៅ​ឆ្នាំ​២០០៣ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • David Beckham បង្ហាញ​អាវ​ថ្មី​ដែល​ Man Utd បាន​ផ្ញើ​ឲ្យ​គាត់已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:បច្ចេកវិទ្យា
Tags: