វិធីធ្វើឱ្យ ស្បែកភ្លឺ ចែងចំាង រលោង

ស្បែកភ្លឺ ចែងចាំង រលោង គឺជាគោលបំណង របស់មនុស្សគ្រប់ៗ រូប ជាពិសេស សំរាប់ស្រ្តីៗ ព្រោះ វាជាផ្នែកមួយ ដ៏សំខាន់បំផុត នៃសម្រស់ដ៏ទាក់ ទាញ។ខាងក្រោមនេះ ជាវិធីងាយៗអាចជួយឱ្យស្បែករបស់អ្នក ភ្លឺ ចែងចាំង រលោង ក្នុងពេលមួយដ៏ខ្លី៖

១/ មុនដំបូង ត្រូវយក ផ្លែក្រូចឆ្មា ១ផ្លែ ពុះជា ២ចំណែក ស្មើៗ គ្នា រួចហើយ យកក្រូចឆ្មា១ចំហៀង សំរាប់ប្រើប្រាស់ និង ១ចំហៀងទៀត ថែរក្សាទុកក្នុងទូរទឹកកក ប្រើម្តងតែ ១ចំហៀងទេ។

២/ យកក្រូចឆ្មា ១ចំហៀង ដែលពុះរួច មកច្របាច់ ដាច់ក្នុងកែវ ឬ កូនចាន។

៣/ បន្ទាប់មក យកសំឡី មករុំ ឱ្យធំល្មម យកច្រលក់ ចូលក្នុងទឹកក្រូចឆ្មា រួចហើយ យកវា មកដុះខាត់ ស្បែករបស់អ្នក កន្លែងដែលអ្នក ចង់ឱ្យ ភ្លឺចែងចាំ រលោង។

៤/ ចុងក្រោយ ពេលដុះខាត់ រួចរាល់ហើយ ទុករយៈពេល ១៥នាទី អ្នកត្រូវដុះលាងសំអាត ស្បែកនឹងសាប៊ូលាងមុខ ជាការស្រេច៕

ប្រភព៖ iknow

  • វិធីធ្វើឱ្យ ស្បែកភ្លឺ ចែងចំាង រលោង已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ចំនេះដឹង
Tags: