គូ​ស្នេហ៍​បែក​គ្នា​តាំង​ពី​​​សង្គ្រាម​លោក​លើក​ទី ២ មាន​គម្រោង​សាង​ភាព​ផ្អែម​ល្ហែម​ឡើង​វិញ​នៅ​ថ្ងៃ Valentine’s Day ឆ្នាំ 2016

ជាង​ប្រាំពីរ​ទសវត្សរ៍​ដែល​គូស្នេហ៍​មួយ​គូ​គឺ​លោក​តា Norwood Thomas និង​លោក​យាយ Joyce Morris បាន​បែក​គ្នា​ប៉ុន្តែ​នៅ​ពេល​នេះ​ពួកគាត់​បាន​ជួបគ្នា​វិញ​ហើយ​។

តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​វេបសាយ​ បាន​​ឲ្យ​​​​ដឹង​ថា លោក​តា Norwood និង លោក​យាយ Joyce បាន​ជួប​គ្នា​ដំបូង​នៅ​ក្នុង​ប្រទេស​អង់គ្លេស​​កំឡុង​សង្គ្រាម​លោក​លើក​ទី​២ ដែល​ពេល​នោះ​លោក​តា Norwood គឺ​ជា​ទាហាន​ម្នាក់។

បន្ទាប់​ពី​សង្គ្រាម​បាន​បញ្ចប់​ Norwood ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ត្រលប់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​វិញ ពេល​នោះ​គាត់​ក៏​បាន​ផ្ញើ​សំបុត្រ​​ទៅ​ឲ្យ Joyce ដើម្បី​ឲ្យ​ទៅ​រស់​នៅ​ជាមួយ​គាត់​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​ដោយ​សារ​ការ​យល់​ច្រឡំ​អត្ថន័យ​របស់​សំបុត្រ គាត់​ក៏​បាន​គិត​ថា​ Norwood បាន​រក​ឃើញ​អ្នក​ថ្មី​ហើយ។ ​ចាប់​ពី​ពេល​នោះ​មក​ពួក​គាត់​ក៏​បាន​បែក​គ្នា​ដោយ​បាន​រៀបការ​នឹង​មាន​គ្រួសារ​រៀង​ៗ​ខ្លួន​ ហើយ​ Joyce បាន​ផ្លាស់​ទៅ​រស់​នៅ ប្រទេស​អូស្ត្រាលី ឯ Norwood បន្ត​រស់​នៅ​រដ្ឋ​ Virginia សហរដ្ឋ​អាមេរិក​ដដែល។ បើ​តាម​រយៈ​ការ​សម្ភាសន៍​មួយ ​លោក​យាយ​ Joyce បាន​និយាយ​ថា​ វា​ប្រហែល​ជា​រឿង​ដ៏​គួរ​ឲ្យ​សប្បាយ​ចិត្ត​មួយ​បើ​សិន​ជា​ពេល​នោះ​ពួកគាត់​បាន​រស់​នៅ​ជា​មួយ​គ្នា​។

ក្រោយ​មក​លោក​យាយ​ Joyce ក៏​បាន​លែង​លះ​គ្នា​ជាមួយ​ស្វាមី​របស់​គាត់ ហើយ​បាន​ប្រាប់​ទៅ​កាន់​កូន​ប្រុស​របស់​ខ្លួន​​ឲ្យ​ស្វែង​រក​លោក​តា Norwood ។ ក្រោយ​មក​ទៀត​ដោយ​​សារ​ការ​ចុះ​ផ្សាយ​របស់​ការ​សែត បាន​ធ្វើ​ឲ្យ​ដំណឹង​នៃ​ការ​ស្វែង​រក​លោក​តា Norwood បាន​លេច​លឺ​ទៅ​ដល់​គាត់។ ពួកគាត់​ទាំង​ពីរ​ក៏​បាន​ធ្វើ​ការ​សន្ទនា​គ្នា​ជា​លើក​ដំបូង​ តាម​រយៈ​ Skype ចាប់​តាំង​ពី​ពេល​បែក​គ្នា​មក​។

តាម​រយៈ​វីដេអូ​នៃ​ការ​សន្ទនា​នោះ លោក​យាយ​ Joyce បាន​សួរ​ទៅ​កាន់​លោក​តា Norwood ថា “តើបង​នៅ​តែ​រស់​នៅ Virginia ដដែល​​មែន​ទេ ? “ លោក​តា​ក៏​បាន​ឆ្លើយ​តប​ថា “តើ​អាច​អោប​បង​ឲ្យ​ណែន​បាន​ទេ” ។

លោកតា Norwood ក៏​​​បាន​​ជិះ​យន្ត​ហោះ​​ទៅ​កាន់​ទីក្រុង Adelaide ប្រទេស អូស្ត្រាលី ទៅ​ជួប​​នឹង​លោក​យាយ Joyce ។ ហើយ​លោក​តា​ក៏​មាន​គម្រោង​​បង្កើន​ភាព​​ផ្ដើម​ភាព​ផ្អែម​ល្ហែម​របស់​គាត់​​ជាមួយ​លោក​យាយ Joyce ឡើង​វិញ​នៅ​ថ្ងៃ​ Valentine’s Day៕

ប្រែសម្រួល ៖ ជលស័យ


  • គូ​ស្នេហ៍​បែក​គ្នា​តាំង​ពី​​​សង្គ្រាម​លោក​លើក​ទី ២ មាន​គម្រោង​សាង​ភាព​ផ្អែម​ល្ហែម​ឡើង​វិញ​នៅ​ថ្ងៃ Valentine’s Day ឆ្នាំ 2016已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កីឡា
Tags: