Simeone នៅ​តែ​មាន​​មោទនភាព​ ទោះ​ Atletico ​អស់​ឱកាស​លើក​ពាន​​​ La Liga

Diego Simeone ​អ្នកចាត់ការ​ក្រុម​ Atletico Madrid ​បាន​លើក​ឡើង​ថា លោក​ពិត​ជា​មាន​មោទនភាព​ចំពោះ​កូន​ក្រុម​របស់​លោក​ទាំង​អស់​ណាស់ ទោះ​មិន​បាន​លើក​ពាន​ La Liga រដូវ​កាល​នេះ​ក៏​ដោយ។

 

Simeone នៅ​តែ​មាន​​មោទនភាព​ ទោះ​ Atletico ​អស់​ឱកាស​លើក​ពាន​​​ La Liga

 

Atletico ​បាន​ភ្លាត់​ចាញ់​ Levante ​២-១ ​ក្នុង​ការ​ប្រកួត​ La Liga សប្ដាហ៍​ទី​៣៧ កាល​យប់​ថ្ងៃ​អាទិត្យ​ ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​ប្រជែង​យក​ពាន​​លីគ​កំពូល​អេស្ប៉ាញ​ជាមួយ​ក្រុម​ FC Barcelona ​និង​ Real Madrid​ តទៅ​ទៀត។

 

យ៉ាងណា​ ក្រោយ​ចប់​ការ​ប្រកួត Simeone ដែល​មិន​បាន​ចូល​ទីលាន​បញ្ជា​កូន​ក្រុម ដោយសារ​ជាប់​ពិន័យ​ បាន​និយាយ​ថា៖ “ខ្ញុំ​ចង់​​​ប្រាប់​កីឡាករ​ទាំង​អស់​ថា ខ្ញុំ​ពិត​ជា​មាន​​មោទនភាព​​ចំពោះ​ពួកគេ​ណាស់ ហើយ​ពួកគេ​ធ្វើ​បាន​​ល្អ​បំផុត​​រដូវ​កាល​នេះ”៕

 

ដោយ៖ វិន ជីវ័ន្ត