ពាន​ Soccer City នៅ​រតនគីរី ​បង្កើត​​បាន​ ២​សប្ដាហ៍​រក​ឃើញ​ក្រុម​​ខ្លាំង​​​វគ្គ ១/២

​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​​​ Soccer City ​​ដែល​ទើប​បង្កើត​បាន​តែ ២​សប្ដាហ៍​មក​នោះ​បាន​រក​ឃើញ​ជើង​ខ្លាំង​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ (​១/២​) ​ហើយ​ ​ដែល​ការ​ប្រកួត​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា ឆ្នាំ​២០១៦ ខាង​មុខ​នេះ នៅ​ទីលាន​បាល់ទាត់ Soccer City ។

 

ពាន​ Soccer City នៅ​រតនគីរី ​បង្កើត​​បាន​ ២​សប្ដាហ៍​រក​ឃើញ​ក្រុម​​ខ្លាំង​​​វគ្គ ១/២ក្រុម Asean. A. FC

 

​កម្មវិធី​ប្រកួត​​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​ទី១៣ ខែ​ឧសភា ឆ្នាំ​២០១៦៖
– ក្រុមបាល់ទាត់ Asean.A.Fc VS Asean.B.Fc ម៉ោង ៨:៣០​ព្រឹក​
-ក្រុមបាល់ទាត់ គង់ផល្លី Vs  ក្រុមបាល់ទាត់ Soccer City ម៉ោង ២:៣០​រសៀល

 

​សម្រាប់​លទ្ធផល​វគ្គ​ជម្រុះ​តាម​ពូល​​​​៖
–  Asean.A.Fc ២-១  Soccer City (ពូល B )
–  Asean B Fc ១៣-០​ Victory Utd ( ពូល A )
– Victory Utd ៣-៨ គង់​ផល្លី​ ( ពូល A )
– Asean A FC ១០-១ Banlung City (ពូល B )
– ASean B FC ១០-០ គង់​ផល្លី​ ​ ( ពូល A )
– Soccer City ៦-០ Banlung City (ពូល B )

​ពាន​រង្វាន់​​ Soccer City ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​ម្ចាស់​តារាង​បាល់ទាត់ Soccer City ​សហការ​គ្នា​ជាមួយ​ម្ចាស់​ហាង​ភោជនីយដ្ឋាន​​​អាស៊ាន​ ​ក្នុង​គោល​បំណង​បង្កើន​សកម្មភាព​កីឡា​បាល់ទាត់​​ក្នុង​ខេត្ត​រតនគីរី​ឲ្យ​បាន​កាន់​តែ​ច្រើន។ ពាន​ខាង​លើ​នេះ​មាន​ក្រុម​ចូល​រួម​ចំនួន ៦​បែង​ចែក​ជាពីរ​​​ពូល A និង B៕

 

ពាន​ Soccer City នៅ​រតនគីរី ​បង្កើត​​បាន​ ២​សប្ដាហ៍​រក​ឃើញ​ក្រុម​​ខ្លាំង​​​វគ្គ ១/២

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា
រូប​ថត៖ ផ្ដល់​ឲ្យ​