ពាក្យ​៥​ឃ្លា​ដែល​បុរស​មិន​គួរ​និយាយ​ទៅ​កាន់​នារី​ជា​ដៃ​គូ​ក្នុង​ថ្ងៃ​របស់​នាង

សម្រាប់​សុភាព​នារី​ទាំង​អស់​ក្នុង​មួយ​ខែ​ប្រាកដ​ណាស់​ថា​នឹង​មាន​ថ្ងៃ​ពិសេស​ម្ដង ហើយ​នៅ​ថ្ងៃ​នោះ​នាង​អាច​នឹង​មាន​អារម្មណ៍​មួម៉ៅ​ នឹង​ឈឺ​ចាប់ ដូចនេះ​បុរស​ដែល​ជា​ដៃ​គូរ​របស់​​នាង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ពី​នាង​ឲ្យ​បាន​ច្រើន។ តែ​ដើម្បី​កុំ​ឲ្យ​នាង​កុំ​មាន​អារម្មណ៍​កាន់​តែ​មិន​ល្អ​សូម​ជៀស​វាង​​និយាយ​ពាក្យ​ទាំង​​ ៥ ឃ្លា​នេះ​ក្នុង​កំឡុង​ពេល​នោះ ។

១. តើអូន​​កើត​អី ?

តើ​វា​ពិត​ជា​ចាំ​បាច់​ណាស់​ឬ​សម្រាប់​អ្នក​ដែល​សួរ​ទៅ​កាន់​នាង​នូវ​សំនួរ​បែប​នេះ​? នៅ​ក្នុង​កំឡុង​ពេល​នោះ​នាង​មាន​ការ​ឈឺចាប់​គ្រប់​គ្រាន់​ហើយ​ ហើយ​នាង​អាច​នឹង​មាន​ភាព​រញាំ​រញ៉ូវ​បន្តិច​ ហេតុ​ដូច​នេះ​ហើយ​ដើម្បី​ចៀស​វាង​ជម្លោះ​នានា​អ្នក​គួរ​តែ​ចៀស​វាង​នូវ​សំណួរ​នេះ។

២. អូន​មើល​ទៅ​ដូច​ជា​ហត់​នឿយ​ណាស់

ពិត​ណាស់​នាង​មិន​ត្រឹម​តែ​មើល​ទៅ​ដូច​ជា​នឿយ​ហត់​ទេ⁣​ ប៉ុន្តែ​នាង​ពិត​ជា​នឿយ​ហត់​ខ្លាំង​ពិត​មែន។ ដូច​នេះ​ការ​ប្រើប្រាស់​សំនួរ​បែប​ក្នុង​ពេល​នោះ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​កាន់​តែ​មិន​ល្អ។

៣. តោះ​ទៅ​ដើរ​លេង អូន​នឹង​មាន​អារម្មណ៍​ថា​ប្រសើរ​ជាង​មុន

អ្នក​ពិត​ជា​ឆ្កួត​ហើយ​ដែល​មាន​គំនិត​បែប​នេះ​នោះ⁣ តើ​អ្នក​ពិត​ជា​រំពឹង​ថា​អ្នក​នឹង​ឃើញ​នាង​ស្លៀក​សំលៀក​បំពាក់​ស្អាតៗ​ តែង​ខ្លួន​ស្រស់​ស្រាយ​ដូច​រាល់​ដង​ពិត​មែន​ទេ?

៤. បង​គិត​ថា​ចាំ​ផុត​ពី​ថ្ងៃ​របស់​អូន​ចាំ​យើង​និយាយ​គ្នា

ការ​គិត​នូវ​គំនិត​បែប​នេះ​អ្នក​មិន​គួរ​មាន​វា​ទេ​ តើ​អ្នក​កំពុង​គិត​ថា​ក្នុង​កំឡុង​ពេល​នេះ​ការ​និយាយ​ស្តី​របស់​នាង​គឺ​គ្មាន​ភាព​ច្បាស់​លាស់​ គ្មាន​ហេតុ​ផល​ដូច​ថ្ងៃ​ធម្មតា​មែន​ទេ?​អ្នក​នឹង​ធ្វើ​ឲ្យ​នាង​គិត​ថា​នាង​បាត់​បង់​តម្លៃ​នៅ​ក្នុង​ក្រសែ​ភ្នែក​អ្នក​ហើយ។

៥. សុំទោស តែ​បង​ដូច​ជា​មាន​អារម្មណ៍ មិន​សូវ​ល្អ​ជាមួយ​នឹង​វា

នេះ​នាង​ឈឺចាប់ នាង​នឿយ​ហត់ អស់ កម្លាំង រួច​ទៅ​ហើយ​ ហើយ​អ្វី​ដែល​នាង​ត្រូវ​ការ​ខ្លាំង​បំផុត​នោះ​គឺ​ការ​ស្រលាញ់ ការ​យក​ចិត្ត​ទុក​ដាក់ ការ​យល់​ពី​អារម្មណ៍​របស់​នាង​តែ​ប៉ុណ្ណោះ។

ដូច​នេះ​ដើម្បី​ជៀស​វាង​ពី​ការ​កើត​មាន​ជម្លោះ​ពី​ការ​ធ្វើ​ឲ្យ​ដៃ​គូរ​អ្នក​មិន​សប្បាយ​ចិត្ត​អ្នក​គួរ​ចៀស​ឲ្យ​បាន​នូវ​សម្តី​ទាំង ៥ ឃ្លា​នេះ​ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ៕

ប្រភព ៖ gagclip
ប្រែសំរួល ៖​ កញ្ញា


  • ពាក្យ​៥​ឃ្លា​ដែល​បុរស​មិន​គួរ​និយាយ​ទៅ​កាន់​នារី​ជា​ដៃ​គូ​ក្នុង​ថ្ងៃ​របស់​នាង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ជីវិតនិងសង្គម
Tags: