វិធីសាស្ដ្រ មាសទាំង ៧ ជួយកំចាត់មុនក្បាលខ្មៅ

ថ្វីបើមុនក្បាលខ្មៅជាប្រភេទមុនល្អិតប៉ុន្ដែវាអាចធ្វើអោយនារីទាំងឡាយបាត់បង់សម្រស់និងភាពជឿជាក់នៅពេលចេញទៅក្រៅ ដូច្នេះតើធ្វើបែបណា ដើម្បីកំចាត់មុនប្រភេទនេះ?
សូមស្វែងយល់លក្ខណដូចខាងក្រោម ៖ មិនត្រូវញេចមុនដោយផ្ទាល់ដៃការញេចមុនដោយដៃផ្ទាល់ ក្រៅពីធ្វើអោយឆ្លង មេរោគពីដៃវាក៏នឹងធ្វើអោយ មានស្លាកស្នាមធំនៅលើផ្ទៃមុខ។ប្រើច្រាសដុសធ្មេញដើម្បីកំចាត់មុននៅក្នុងពេលលុបមុខអ្នកអាចយកច្រាស ដុសធ្មេញ ដែលមានសរសៃទន់មកដុស លើកន្លែងមានមុនក្បាលខ្មៅ(ជាពិសេសត្រង់ច្រមុះ)។

ប្រើវិធីឆ្ពុងចំហាយទឹកក្ដៅការឆ្ពុងចំហាយទឹកក្ដៅមិនត្រឹម តែជួយ ដល់សម្រស់ បង្កើតភាពតឹង របស់ស្បែកនោះទេ តែវាក៏អាចជួយសំអាតមុនក្បាលខ្មៅផងដែរ ព្រោះថាមូលហេតុដែលនាំអោយកើតមុនក្បាលខ្មៅគឺ ដោយសាររន្ធរោមត្រូវស្ទះ ដោយជាតិខ្លាញ់ និងធូលី។

ដូច្នេះការឆ្ពុងជាញឹកញាប់នឹងធ្វើអោយរន្ធរោមរីកធំ បែបនេះ មុនក្បាលខ្មៅនឹងមិនអាចកើតមាន។បំប៉នជាតិសំណើមជា រៀងរាល់ថ្ងៃសម្រាប់ស្បែកការបំប៉នស្បែកដោយជាតិសំណើមគឺមានសារសំខាន់សម្រាប់កំចាត់មុខក្បាលខ្មៅ ប្រសិនអ្នកធ្វើបាន រៀងរាល់ថ្ងៃនៅពេល យប់មុនពេលចូលគេង។

ចូរយកកន្សែងសើម ស្អាតគ្របទៅលើមុខរយៈពេល ១៥នាទី ជាតិកខ្វក់នឹងមិនអាចប្រមូលផ្ដុំនៅក្នុងរន្ធ រោមដើម្បីបង្កើតបាន ជាមុនក្បាលខ្មៅបាននោះទេ។កាត់បន្ថយការតុបតែងមុខការប្រើម្សៅច្រើនពេកក៏ជាមូលហេតុនាំអោយរន្ធរោមត្រូវស្ទះ ហើយវានឹង បង្កអោយមានមុន ក្បាលខ្មៅ។

ដូច្នេះអ្នកមិនគួរតែងមុខជារៀងរាល់ថ្ងៃ នៅពេលលាបម្សៅក៏មិនគួរបំពោកអោយក្រាសពេកនោះដែរ។មុនពេលចូលគេង ត្រូវតែលុបមុខ អោយបានស្អាត ដើម្បីកុំអោយជាតិខ្លាញ់ ម្សៅ ឬធូលីជាប់នៅលើផ្ទៃមុខ។ ក្រៅពីនេះ ដើម្បីទប់ស្កាត់មុនក្បាលខ្មៅ អ្នកមិនត្រូវប្រើក្រែម ដែលមានជាតិ ខ្លាញ់។ ច្នៃម៉ាសដោយខ្លួនឯងដើម្បីកំចាត់មុនក្បាលខ្មៅអ្នកអាចធ្វើម៉ាសដើម្បីកំចាត់មុនដោយវិធីពីរយ៉ាង ដូចតទៅ៖
ម្សៅ cinnamon + ទឹកក្រូចឆ្មារ ឬ ម្សៅរមៀត +ស្លឹកជីវ៉ាន់ស៊ុយថ្វីបើសាមញ្ញប៉ុន្ដែមានប្រសិទ្ធិភាពខ្ពស់។ចៀសវាងអាហារមានខ្លាញ់ទន្ទឹមនឹងវិធី សាស្ដ្រថែទាំស្បែកដោយផ្ទាល់ ការហូបចុកក៏មានឥទ្ធិពលទៅលើស្បែក។ ដើម្បីធ្វើអោយស្បែកបានស្រស់ស្អាត មិនមានមុន មិត្តនារីទាំងឡាយគួរតែ ហូបទឹកអោយបានច្រើន ព្រមទាំងចៀសវាងអាហារណាដែលមានជាតិខ្លាញ់៕

ប្រភព៖ iknow

  • វិធីសាស្ដ្រ មាសទាំង ៧ ជួយកំចាត់មុនក្បាលខ្មៅ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:សុខភាព
Tags: