៩​កន្លែង​​​​​ គេ​មិន​​សូវ​ស្គាល់​តែ​​ទាក់ទាញ​​បំផុត​នៅ​អាស៊ី​

តាម​ការ​ចុះ​ផ្សាយ​របស់ CNN តំបន់​​រមណីយដ្ឋាន​​​​​ប្រវត្តិសាស្ត្រ រមណីយដ្ឋាន​ធម្មជាតិ​ជា​ច្រើន​នៅ​អាស៊ី​​​ដែល​​​មាន​ឈ្មោះ​ល្បី​​​លើ​ពិភព​លោក​​តួយ៉ាង​ ប្រាសាទ​អង្គរវត្ត​​​នៅ​កម្ពុជា មហា​កំពែង​​​នៅ​ចិន និង​តំបន់​ទេសចរ​ជា​ច្រើន​ទៀត​ ដែល​មិន​ដែល​រំលង​ពី​​​ការ​ទៅ​ទស្សនា​របស់​អ្នក​ទេសចរ។ ដោយ​ឡែក​តំបន់​មួយ​ចំនួន​ ដែល​អ្នក​ទេសចរ​ពុំ​សូវ​ដឹង​​​​ឮ​ពី​​​តំបន់​ទាំង​នោះ ប៉ុន្តែ​ជា​កន្លែង​ទាក់​ទាញ​ខ្លាំង​​បំផុត​នៅ​​អាស៊ី​៖ ​​​​​​

 

៩​កន្លែង​​​​​ គេ​មិន​​សូវ​ស្គាល់​តែ​​ទាក់ទាញ​​បំផុត​នៅ​អាស៊ី​
 

១. កោះ​រ៉ុង​ កម្ពុជា

ជា​កោះ​​ទំហំ​ធំ​ជាង​គេ​លំដាប់​ទី​ពីរ​​​​នៅ​ប្រទេស​កម្ពុជា​ ទឹក​ដី​ដ៏​ស្រស់​ស្អាត​នេះ​​​ជា​កន្លែង​មនោរម្យ​​ទាក់​ទាញ​អ្នក​ទេសចរ​ចង់​ទៅ​ទស្សនា​​ម្ដង​ហើយ​ម្ដង​​ទៀត​មិន​ចេះ​ជិន​ណាយ។ អ្នក​ទេសចរ​អាច​​លំហែ​អារម្មណ៍​​​ មើល​ថ្ងៃ​រៀប​លិច​​​ក្នុង​បរិយាកាស​រ៉ូម៉ែនទិក មុជ​ទឹក​​​​​​មើល​ក្នុង​បាត​សមុទ្រ​ដ៏​ស្រស់​ស្អាត និង​ដើរ​កម្សាន្ត​​លេង​ក្នុង​ព្រៃ​​ផង​ដែរ។

 

៩​កន្លែង​​​​​ គេ​មិន​​សូវ​ស្គាល់​តែ​​ទាក់ទាញ​​បំផុត​នៅ​អាស៊ី​

២. ទី​វាល​​ក្រឡ ឡាវ

ជា​ទី​អាថ៌កំបាំង​​មួយ​នៅ​​​ភាគ​កណ្ដាល​នៃ​ប្រទេស​ឡាវ ជា​ទី​វាល​ដែល​មាន​​ក្រឡ​ថ្ម​ធំ​​​អាយុ​កាល​ជាង​២​ពាន់​ឆ្នាំ។ មនុស្ស​ជា​ច្រើន​ជឿ​ថា​នៅ​ទី​នោះ​ជា​ទី​តាំង​បញ្ចុះ​សាក​សព​ក្នុង​សម័យ​បុរេ​ប្រវត្តិ​។ ចំណែក​ការ​អះ​អាង​ផ្សេង​ទៀត​ថា​ ទី​នោះ​ជា​កន្លែង​ស្តុក​ទឹក​ភ្លៀង​​សម្រាប់​អ្នក​ទេសចរ​​នា​សម័យ​​បុរាណ​​ប្រើ​ប្រាស់​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់។ ជំនឿ​អ្នក​ស្រុក​ថា​ជា​ក្រឡ​ស្រា​របស់​​ពួក​យក្ស​​​។

 

៩​កន្លែង​​​​​ គេ​មិន​​សូវ​ស្គាល់​តែ​​ទាក់ទាញ​​បំផុត​នៅ​អាស៊ី​
 

៣. កោះ​ Majuli ឥណ្ឌា​

ជា​ដី​កោះ​​នៃ​ទន្លេ  Brahmaputra ក្នុង​រដ្ឋ Assam ប្រទេស​ឥណ្ឌា​។ នៅ​ទី​នោះ​​មាន​ជីវិត​​សត្វ​ព្រៃ​ច្រើន​ប្រភេទ​ដែល​ជា​​ទី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ទេសចរ។

 

៩​កន្លែង​​​​​ គេ​មិន​​សូវ​ស្គាល់​តែ​​ទាក់ទាញ​​បំផុត​នៅ​អាស៊ី​
 

៤. កោះ​Yakushima ជប៉ុន

ស្ថិត​ក្នុង​ប្រជុំ​កោះ Ōsumi  ក្នុង​ខេត្ត ​Kagoshima  កោះ​ Yakushima ជា​ដែន​ដី​អភិរក្ស​​ជីវ​ចម្រុះ​​​នៃ​អង្គការ​ UNESCO ។ អ្វី​ដែល​ជា​ការ​ទាក់​ទាញ​នៅ​ទី​នោះ​គឺ​ការ​ទស្សនា​ រុក្ខជាតិ​ប្លែកៗ ដូច​ជា​​​រុក្ខជាតិ Cedarជប៉ុន អណ្ដើក​​កម្រ និង​ត្រី​ផ្សោត​ដូហ្វីន​ជា​ដើម។

 

៩​កន្លែង​​​​​ គេ​មិន​​សូវ​ស្គាល់​តែ​​ទាក់ទាញ​​បំផុត​នៅ​អាស៊ី​

៥. កោះ​ Sharp ហុងកុង

ជា​តំបន់​​ដី​កោះ​ដែល​មាន​ឆ្នេរ​ខ្សាច់​ស្អាត និង​ទឹក​សមុទ្រ​ថ្លា​​​ក្នុង​ទី​ក្រុង​ហុងកុង ជា​ទី​ពេញ​និយម​​​នៃ​អ្នក​ទេសចរ​ជា​ច្រើន​ចង់​ទៅ​ទស្សនា។

 

៩​កន្លែង​​​​​ គេ​មិន​​សូវ​ស្គាល់​តែ​​ទាក់ទាញ​​បំផុត​នៅ​អាស៊ី​

៦. កោះ Ko Adang ថៃ​

ជា​ដែន​កោះ​​​ទំហំ​៣០​គីឡូម៉ែត្រ​ការ៉េ នៃ​ឧទ្យាន​ជាតិ​ថៃ Tarutao​ ក្បែរ​ព្រំ​ប្រទល់​ថៃ-ម៉ាឡេស៊ី​​​ មាន​ឆ្នេរ​ខ្សាច់​ស​ស្អាត ទឹក​សមុទ្រ​ខៀវ​ស្រងាត់​ ការ​រៀប​ចំ​​​ឡើង​​កម្សាន្ត​​លើ​​ព្រៃ​ភ្នំ​ដែល​​​ជា​ទី​ទាក់​ទាញ​អ្នក​ទេសចរ។ ​​​​

 

៩​កន្លែង​​​​​ គេ​មិន​​សូវ​ស្គាល់​តែ​​ទាក់ទាញ​​បំផុត​នៅ​អាស៊ី​

៧. ទី​ក្រុង​ ​​​​Dalat វៀតណាម​

ជា​អតីត​កន្លែង​​លំហែ​ពេញ​និយម​ក្នុង​សម័យ​អាណានិគម​បារាំង​​​ក្នុង​ប្រទេស​វៀតណាម​ ដែល​​ជា​តំបន់​​ធាតុ​អាកាស​ត្រជាក់ អាច​ឡើង​ភ្នំ​​ប៉ះ​ចំហាយ​ពពក​​​​​បាន​។ នៅ​ទី​នោះ​អ្នក​ទេសចរ​​នឹង​រីករាយ​​​ជា​មួយ​ការ​លេង​វាយ​កូន​ហ្គោល​​ផង​ដែរ។

 

៩​កន្លែង​​​​​ គេ​មិន​​សូវ​ស្គាល់​តែ​​ទាក់ទាញ​​បំផុត​នៅ​អាស៊ី​

៨. ភូមិ​ Taipa ម៉ាកាវ​
​​​

ក្រៅ​ពី​​​កន្លែង​កម្សាន្ត​​​​​​​​លេង​ល្បែង​​ស៊ី​សង​ នៅ​​ទី​ក្រុង​ម៉ាកាវ​​ក៏​មាន​​តំបន់​​ទេសចរ​ជា​ច្រើន​ទាក់​ទង​​​ប្រវត្តិសាស្ត្រ​​និង​វប្បធម៌​​ប្រពៃណី​ផង​ដែរ។ ភូមិ Taipa ជា​អតីត​​ភូមិ​អ្នក​នេសាទ​ ជា​កន្លែង​ទាក់​ទាញ​​​ទេសចរ​បង្ហាញ​ពី​​​សំណង់​អគារ​​​ចាស់​ៗ សារមន្ទីរ វិហារ​សាសនា ប្រាសាទ​ ផ្ទះ​វីឡា ​​​​ជា​ច្រើន​ជា​លក្ខណៈ​ស្ថាបត្យកម្ម​របស់​ប្រទេស​ព័រទុយហ្គាល់។

 

៩​កន្លែង​​​​​ គេ​មិន​​សូវ​ស្គាល់​តែ​​ទាក់ទាញ​​បំផុត​នៅ​អាស៊ី​

៩. កោះ​Pulau Ubin សិង្ហបុរី

ផ្ទៃ​​កោះ​ទំហំ​១០​គីឡូម៉ែត្រ​ការ៉េ​ ​​តែ​អ្នក​ទេសចរ​​នឹង​អាច​ទស្សនា​ជីវិត​សត្វ​សមុទ្រ​​ជា​ច្រើន​​ប្រភេទ​ជុំ​វិញ​​កោះ​សំបូរ​ ប្រភេទ​សត្វ​បក្សី​កម្រ។ នៅ​ទី​នោះ​អ្នក​ទេសចរ​​ជា​ច្រើន​ពេញ​និយម​​ការ​ជិះ​កង់​​​ឡើង​ភ្នំ​កម្សាន្ត​ផង​ដែរ៕

 

៩​កន្លែង​​​​​ គេ​មិន​​សូវ​ស្គាល់​តែ​​ទាក់ទាញ​​បំផុត​នៅ​អាស៊ី​
 

ចុចអាន៖  ១០​​កន្លែង​​​​​​ស្អាត​ៗ​នៅ​សិង្ហបុរី​ ​ទាក់ទាញ​​​​​​​ភ្ញៀវ​ទេសចរ​​ច្រើន​​​ជាង​គេ​បំផុត

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ CNN

​​