មេ​ដឹកនាំ​នយោបាយ​ ដែល​មាន​វ័យ​​ក្រោម​ និង​ត្រឹម​ ៣៥​ ឆ្នាំ​

យើង​តែង​ដឹង​លឺ​ជា​ទូទៅ​ថា​ មេ​ដឹក​នាំ​នយោបាយ​ភាគច្រើន​មាន​វ័យ​ចំណាស់​ មិន​ថា​នៅ​ប្រទេស​អ្នក​មាន​ ឬ​ប្រទេស​​អ្នក​ក្រ​នោះ​ទេ​ ត្បិតថា​ អ្នក​ទាំង​នោះ​មាន​បទ​ពិសោធន៍​ច្រើន​នៅ​ក្នុង​ការងារ​ ជា​ពិសេស​ក្នុង​កិច្ច​ការ​នយោបាយ។

ក៏ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​មនុស្ស​មាន​វ័យ​​​ក្មេង​មិន​អាច​ធ្វើ​កិច្ចការ​នយោបាយ​បាន​ ហើយ​មិន​មាន​អ្នក​នយោបាយ​វ័យ​ក្មេង​នៅ​លើ​ពិភព​លោក​នោះ​ទេ ។ ជាក់​ស្តែង​ខាង​ក្រោម​នេះ​ គឺ​ជា​អ្នក​នយោបាយ​ដែល​មាន​វ័យ​ក្មេង​នៅ​លើ​ពិភពលោក​ ដែល​មាន​វ័យ​ក្រោម​ និង​ត្រឹម​​ ៣៥​ ឆ្នាំ​ គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៥​ ៖

១. លោក​ គីម​ ជុង​អ៊ុន​ Kim Jong-Un ជា​ថ្នាក់​ដឹកនាំ​កំពូល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ ដែល​មាន​វ័យ​ ៣២​ ឆ្នាំ​ កើត​ថ្ងៃ​ទី​ ០៨​ ខែ​ មករា​ ឆ្នាំ​ ១៩៨៣​ ។​ លោក​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ទី ១៧ ខែ ធ្នូ ឆ្នាំ ២០១១​ ។

មេ​ដឹកនាំ​នយោបាយ​ ដែល​មាន​វ័យ​​ក្រោម​ និង​ត្រឹម​ ៣៥​ ឆ្នាំ​
លោក​ គីម​ ជុង​អ៊ុន​ Kim Jong-Un

២. លោក​ Irakli Garibashvili ជា​នាយក​រដ្ឋមន្ត្រី​ប្រទេស​ Georgia ដែល​មាន​វ័យ​៣៣​ ឆ្នាំ កើត​ថ្ងៃ​ទី​ ២៨​ ខែ​ មិថុនា​ ឆ្នាំ​​១៩៨២​។ លោក​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ នៅ​ថ្ងៃ​ទី​ ២០​ ខែ វិច្ឆិកា​ ឆ្នាំ​ ២០១៣​

មេ​ដឹកនាំ​នយោបាយ​ ដែល​មាន​វ័យ​​ក្រោម​ និង​ត្រឹម​ ៣៥​ ឆ្នាំ​
លោក​ Irakli Garibashvili

៣. ព្រះ​អង្គ​ម្ចាស់​ Jigme Khesar Namgyel Wangchuck ជា​ព្រះ​មហា​ក្សត្រ​នៃ​ប្រទេស​ Bhutan ​មាន​ព្រះ​ជន្ម​​ ៣៥ វស្សា​​​ កើត​ថ្ងៃ​ទី​ ២១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ១៩៨០​ ។​ ព្រះ​អង្គ​ឡើង​គ្រង​រាជ្យ​នៅ​ថ្ងៃ​ទី​ ០១​ ខែ វិច្ឆិកា​​ ឆ្នាំ ២០០៨​។

មេ​ដឹកនាំ​នយោបាយ​ ដែល​មាន​វ័យ​​ក្រោម​ និង​ត្រឹម​ ៣៥​ ឆ្នាំ​
ព្រះ​អង្គ​ម្ចាស់​ Jigme Khesar Namgyel Wangchuck

៤. ព្រះ​អង្គ​ម្ចាស់ Tamim bin Hamad Al Thani ជា​ព្រះ​មហា​ក្សត្រ​នៃ​​ប្រទេស​​ Qatar មាន​ព្រះ​ជន្ម​ ៣៥​ វស្សា​ កើត​ថ្ងៃ​ទី ០៣​ ខែ​ មិថុនា​ ឆ្នាំ​ ១៩៨០​ ។​ ព្រះ​អង្គ​​បាន​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​ទី ២៥ ខែ មិថុនា​ ឆ្នាំ​ ២០១៣ បន្ទាប់​ពី​បិតា​របស់​ព្រះ​អង្គ​ដាក់​រាជ្យ​។

មេ​ដឹកនាំ​នយោបាយ​ ដែល​មាន​វ័យ​​ក្រោម​ និង​ត្រឹម​ ៣៥​ ឆ្នាំ​
ព្រះ​អង្គ​ម្ចាស់ Tamim bin Hamad Al Thani

​ប្រែ​សម្រួល​​៖ Sophany
ប្រភព​ ៖​ ​ និង​ Wikipedia


  • មេ​ដឹកនាំ​នយោបាយ​ ដែល​មាន​វ័យ​​ក្រោម​ និង​ត្រឹម​ ៣៥​ ឆ្នាំ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ជីវិតនិងសង្គម
Tags: