Messenger បន្ថែម​មុខងារ​ថ្មី​ធានា​ថា​អ្នក​ប្រើ​ប្រាស់​ពេញ​ចិត្ត​ស្ដូក​ហ្មង

Facebook ទើបតែប្រកាសពីមុខងារថ្មីមួយទៀតដែលខ្លួនបានបន្ថែមទៅលើកម្មវិធីMessenger។ មុខងារថ្មីនេះនឹងអនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការCall ជជែកកម្សាន្តជាមួយមិត្តភក្តិរហូតដល់៥០នាក់។មុខងារនេះនឹងដាក់អោយUpdate បានទាំងអ្នកប្រើប្រាស់iOS និងAndroidតែម្ដង។ លោកអ្នកនឹងឃើញសញ្ញាទូរស័ព្ទនៅក្នុងMessenger បន្ទាប់មកអ្នកអាចជ្រើសរើសមិត្តភក្តិដែលអ្នកចង់ទូរស័ព្ទទៅដូចជាការទូរស័ព្ទដែរ។អ្វីដែលគួរអោយស្ដាយនោះគឺពេលនេះវាបានត្រឹមតែទូរស័ព្ទជាសំឡេងប៉ុណ្ណោះ ចំណែកមុខងារជាវីដេអូមិនទាន់មាននៅឡើយ។

នេះពិតជាដំណឹងល្អមួយដែលពេលនេះយើងអាចសន្ទនាជាមួយនៅជុំវិញខ្លួនរបស់យើងបានយ៉ាងជិតស្និទ្ធជាងមុន។មិនថាអ្នកកំពុងរបស់នៅភ្នំពេញ មិត្តរបស់អ្នកនៅសៀមរាប និងម្នាក់ទៀតនៅប្រទេសថៃ ជាមួយមុខងារនេះអ្នកពិតជាអាចសន្ទនាជាមួយគ្នាទាំងបីនាក់យ៉ាងសប្បាយរីករាយ៕
តោះចាំដល់ណាទៀត ចូលទៅUpdate Messenger របស់យើងដើម្បីទទួលបានមុខងារពិសេសនេះមកប្រើប្រាស់ទាំងអស់គ្នា៕

ប្រភព ៖

ប្រែសម្រួល ៖ Leng Kim


  • Messenger បន្ថែម​មុខងារ​ថ្មី​ធានា​ថា​អ្នក​ប្រើ​ប្រាស់​ពេញ​ចិត្ត​ស្ដូក​ហ្មង已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ជីវិតនិងសង្គម
Tags: