ពេល​​វេលា​សម្រាក​របស់​គូ​ស្នេហ៍​កូរ៉េ​ទាំង​១២យ៉ាង ដែល​អ្នក​នឹង​ចង់​អោយ​កើត​មាន​ក្នុង​ប្រទេស​របស់​អ្នក

គូស្នេហ៍​តែង​សប្បាយ​ចិត្ត ខណៈ​ដែល​ថ្ងៃ​ទី១៤​រៀង​រាល់​ខែ កំណត់​សម្គាល់​ជា​ថ្ងៃ​ឈប់​សម្រាក​ដ៏​រ៉ូមែនទិច​របស់​វប្បធម៌​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ខណៈ​លោក​អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​ពី​ការ​ប្រារព្ធ​ពិធី​ល្បី​មួយ​ចំនួន​ហើយ ម៉្លោះ​ហើយ​ពិធី​ដទៃ​ទៀត​ប្រហែល​ជា​ថ្មី​សម្រាប់​អ្នក។

ពិនិត្យ​មើល​ថ្ងៃ​ពិសេស​នេះ​ដែល​រក្សា​ទុក​សម្រាប់​តែ​គូស្នេហ៍។ ចូរ​នាំ​យក​ក្ដី​ស្រឡាញ់​ចូល​ក្នុង​ជីវិត​របស់​អ្នក​ជាមួយ​នឹង​បញ្ជី​ថ្មី​នៃ ពេល​​វេលា​សម្រាក​របស់​គូ​ស្នេហ៍​កូរ៉េ​ទាំង​១២យ៉ាង ដែល​អ្នក​នឹង​ចង់​អោយ​កើត​មាន​ក្នុង​ប្រទេស​របស់​អ្នក។

ថ្ងៃ​ទី១៤ មករា “ថ្ងៃ​កំណត់​ហេតុ​ស្នេហ៍” (Dairy Day)

នៅ​ថ្ងៃ​ទី​១៤ មករា វា​ជា​ទម្លាប់​សម្រាប់​មិត្តភ័ក្ដិ​ក៏​ដូច​ជា​គូស្នេហ៍​ក្នុង​ការ​ផ្លាស់​ប្ដូរ​កំណត់ហេតុ​​ដែល​ឱកាស​ពិសេសៗ​​ដែល​នឹង​មាន​ត្រូវ​បាន​រក្សា​ទុក។

ថ្ងៃទី១៤ កុម្ភៈ “​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​” (Valentine’s Day)

ខណៈ​ពេល​ដែល​ទិវា​នៃ​ក្ដី​ស្រឡាញ់​នៃ​ជន​ជាតិ​កូរ៉េ ដូច​គ្នា​តិច​ឬ​ច្រើន​ទៅ​នឹង​​ប្រជាជន​នៅ​លោក​ខាង​លិច​ របស់​ម៉្យាង​ដែល​ពុំ​មាន​ភាព​ដូច​គ្នា​គឹ​មាន​តែ​ស្រ្តី​ប៉ុណ្ណោះ​ដែល​ជា​អ្នក​អោយ​កាដូ។

ថ្ងៃ​ទី​១៤មិនា “ថ្ងៃ​ពណ៌ស” (White Day)

បន្ទាប់​ពី​ការ​កើត​ឡើង​នៃ​ទិវា​នៃ​ក្ដី​ស្រឡាញ់ បុរស​គឺ​ជា​អ្នក​ដែល​ត្រូវ​ធ្វើ​ការ​បំពេញចិត្ត​នៅ​​ថ្ងៃ​ទី​ ១៤​មិនា ព្រោះ​ថា​ថ្ងៃ​ពណ៌​ស​គឺ​ជា​ថ្ងៃ​ពេល​វេលា​សម្រាប់​ធ្វើ​អោយ​ស្រ្តី​ធ្លាក់​ក្នុង​អន្លង់​របស់​ពួកគេ។

​​ថ្ងៃ​ទី​១៤មេសា “​ថ្ងៃ​ពណ៌​ខ្មៅ” (Black Day)

ប្រសិន​បើ​អ្នក​មិន​ស្ថិត​ក្នុង​ទំនាក់​ទំនង​ណាមួយ​ទេ​នោះ​ ជន​ជាតិ​កូរ៉េ​ក៏​មាន​ថ្ងៃ​ឈប់​សម្រាក​មួយ​ដើម្បី​ប្រារព្ធ សម្រាប់​អ្នក​ដែល​អត់​គូ​ទាំងអស់​ចូលរួម​ទាំង​អស់​គ្នា​ដើម្បី​ញ៉ាំ​ jajangmyeon (ប្រភេទ​មី​ម៉្យាង​របស់​កូរ៉េ) ។

ប្រភព ៖ អន្តរជាតិ
ប្រែសម្រួល ៖ Gemini Fleta


  • ពេល​​វេលា​សម្រាក​របស់​គូ​ស្នេហ៍​កូរ៉េ​ទាំង​១២យ៉ាង ដែល​អ្នក​នឹង​ចង់​អោយ​កើត​មាន​ក្នុង​ប្រទេស​របស់​អ្នក已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កំសាន្ត
Tags: