Man Utd និង​នាំ​ខ្សែ​បម្រើ​រូប​នេះ​ពី​ Dortmund មក​វិញ​

ក្លឹប​ Manchester United បាន​ប្រកាស​ថា​និង​នាំ​យក​ខ្សែ​បម្រើ​វ័យ​២០​ឆ្នាំ​របស់​ខ្លួន​គឺ​កីឡាករ​ Adnan Januzaj ពី​ក្លឹប​ Borussia Dortmund មក​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ។

កីឡាករ​ Januzaj ត្រូវ​ក្លឹប​ Dortmund បាន​ចុះ​កិច្ច​សន្យា​ខ្ចី​ជើង​ពី​ក្លឹប​ Man Utd រយៈ​ពេល​១​ឆ្នាំ​ តែ​ដោយ​សារ​តែ​ពាក់​កណ្ដាល​រដូវ​កាល​កន្លង​ខ្សែ​បម្រើ​សញ្ជាតិ​បែលហ្ស៊ិក​រូប​នេះ​ពុំ​សូវ​បាន​ជាប់​ជា​ជម្រើស​របស់​ Dortmund នោះ​ទេ​ដោយ​គេ​បាន​បង្ហាញ​ខ្លួន​ត្រឹម​តែ​៦​ប្រកួត​ប៉ុណ្ណោះ​គឺ​សរុប​ទៅ​គឺ​​ប្រមាណ​ជា​១៥៦​នាទី​ ។ ដូចនេះ​ហើយ​បាន​ធ្វើ​ឲ្យ​ក្លឹប​ Man Utd ដែល​កំពុង​ធ្លាក់​ទម្រង់​លេង​ផង​នោះ​ បាន​សម្រេច​ចិត្ត​បញ្ចប់​កុងត្រា​មុន​កាល​កំណត់​ដើម្បី​នាំ​យក​ខ្សែ​បម្រើ​ស្លាប​រូប​នេះ​ទៅ​ជួយ​ក្រុម​វិញ​ ។

ដោយ​ឡែក​អ្នក​ចាត់​ការ​ទូ​ទៅ​របស់​ Man Utd លោក​ Luis Van Gaalបាន​និយាយ​ថា​ « ខ្ញុំ​បាន​និយាយ​ជាមួយ​ Januzaj រួច​ហើយ​ថា​ខ្ញុំ​និង​ផ្ដល់​ឱកាស​ឲ្យ​គេ​ ខ្ញុំ​គិត​ថា​ការ​ឆ្លង​កាត់​បទ​ពិសោធន៍​នៅ​លីក​ផ្សេង​ប្រហែល​ជួយ​ឲ្យ​ Januzaj អភិវឌ្ឍ​ខ្លួន​បាន​ល្អ​ ខ្ញុំ​រំពឹង​គេ​និង​អាច​ធ្វើ​បាន​ល្អ​ពេល​ត្រលប់​មក​ក្រុម​វិញ​ ។

គួរ​រំលឹក​ថា​ Januzaj ចាប់​ផ្ដើម​លេច​ធ្លោ​ពេល​ដែល​គេ​មាន​អាយុ​ទើប​តែ​១៨​ឆ្នាំ​គឺ​ពេល​ដែល​លោក​ David Moyes គឺ​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លឹប​ Man Utd ដោយ​កាល​នោះ​ Januzaj បាន​បង្ហាញ​ខ្លួន​ចំនួន​៣៥​ប្រកួត​ហើយ​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​ ហើយ​ជា​អ្នក​បង្កើត​ឱកាស​រក​គ្រាប់​បាល់​ជា​រឿយៗ​ផង​ដែរ​ ។ តែ​ក្រោយ​ការ​មក​ដល់​របស់​ Luis Van Gaal បាន​ធ្វើ​ឲ្យ​ខ្សែ​បម្រើ​វ័យ​២០​ឆ្នាំ​នេះ​បាត់​បង់​ឱកាស​ជា​ជម្រើស​ទី​១​របស់​ក្លឹប​ Man Utd តែ​ម្ដង​ ។

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​ត្រលប់​មក​របស់​ Januzaj ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Man Utd និង​នាំ​ខ្សែ​បម្រើ​រូប​នេះ​ពី​ Dortmund មក​វិញ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កីឡា
Tags: