អា​ការៈដែល​បញ្ជាក់ថា អ្នក​កំពុងតែ​មាន​បញ្ហា​របើក​សុក​ហើយ​

អា​ការៈដែល​បញ្ជាក់ថា អ្នក​កំពុងតែ​មាន​បញ្ហា​របើក​សុក​ហើយ​

​ជំងឺរ​បើ​កសុក គឺជា​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​មួយ នៃ​ការ​មាន​ផ្ទៃពោះ ប៉ុន្តែ វា​មិនមែន​កើតឡើង ជា​ញឹកញាប់​នោះទេ​។

​សុក គឺជា​រចនាសម្ព័ន្ធ​មួយ ដែល​លូតលាស់​ក្នុង​ស្បូន ក្នុងពេល​មាន​ផ្ទៃពោះ ដើម្បី​ផ្តល់​ជា​ជីវជាតិ​ចិញ្ចឹម ដល់​ការលូតលាស់​របស់​ទារ​ក​។ បើសិនជា​សុក ទៅ​ជារ​បើក​ចេញពី​ស្បូន មុន​ពេល​សម្រាល ទាំងរ​បើក​តិចតួច ឬ​ទាំងស្រុង​នោះ វា​ពិតជា​រំខាន ដល់​ការផ្គត់ផ្គង់​អុកស៊ីសែន និង​ជីវជាតិ​ដល់​ទារក និង​បង្ក​ជាការ​ហូរ​ឈាម​ធ្ងន់ធ្ងរ ចំពោះ​ម្តាយ​ជាមិនខាន​។

​ជំងឺរ​បើ​កសុក ច្រើន​តែ​កើតមាន​ភ្លាមៗ ដូច្នេះ បើសិនជា​មិន​មាន​ការព្យាបាល​ទេ ទាំង​ម្តាយ និង​ទារក អាច​នឹង​មាន​គ្រោះថ្នាក់​។

ជំងឺរ​បើ​កសុក ទំនង​ជា​កើតឡើង​ខ្លាំង​បំផុត នៅ​ត្រីមាស​ចុងក្រោយ នៃ​ការ​មាន​ផ្ទៃពោះ ជាពិសេស រយៈពេល​ពីរ​បី​សប្តាហ៍​ចុងក្រោយ មុន​ពេល​សម្រាល​។ ចំពោះ​រោគសញ្ញា​របស់​ជំងឺ​នេះ​វិញ មានដូចជា ៖

  • ​ធ្លាក់​ឈាម​តាម​ទ្វារមាស​
  • ​ឈឺ​ពោះ​
  • ​ឈឺ​ខ្នង​
  • ​ឈឺ​តឹង​ក្នុង​ស្បូន​
  • ​ស្បូន​កន្ត្រាក់​ញាប់​។​

​ការ​ឈឺពោះ និង​ឈឺ​ខ្នង ច្រើន​តែ​ចាប់ផ្តើម​ភ្លាមៗ​។ ចំពោះ​ការ​ធ្លាក់ឈាម​តាម​ទ្វារមាស​វិញ ច្រើន​តែ​ប្រែប្រួល​មិន​ទៀងទាត់​ទេ ហើយក៏​មិន​សំខាន់​ដែល​បញ្ជាក់ថា សុក​កំពុងតែរ​បៀក​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​របើក​សុក​ធ្ងន់ធ្ងរ ក៏​អាច​គ្មាន​អា​ការៈធ្លាក់​ឈាម​ដែរ បើសិនជា​ឈាម​នោះ មិន​ហូរ​ចេញពី​ក្នុង​ស្បូន​ទេនោះ​។

​ករណីខ្លះ ជំងឺរ​បើក​សុក​អាច​កើតឡើង​យឺតៗ​។ បើសិន​ជា​រឿង​នេះ​កើតឡើង​មែន ការ​ហូរឈាម​អាច​នឹង​មាន​លក្ខណៈ​តិចតួច ឬ​កើតឡើង​យូរៗ​ម្តង​។ កូន​អ្នក​ប្រហែលជា​មិន​អាច លូតលាស់​បាន​លឿន ដូច​ការរំពឹងទុក​ទេ ហើយ​អ្នក​ក៏​ប្រហែលជា​អាច មាន​ទឹកភ្លោះ​តិច ឬ​ផលវិបាក​ផ្សេងៗ​ទៀត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។