​ក្រោយ​ពី​ដឹង​ថា មាន​ជំងឺ​មហារីក​សុដន់​ហើយ គួរតែ​រស់នៅ​បែប​ណា​?

​ក្រោយ​ពី​ដឹង​ថា មាន​ជំងឺ​មហារីក​សុដន់​ហើយ គួរតែ​រស់នៅ​បែប​ណា​?

​វា​ពិតជា​គ្មាន​អ្វី​ទាក់ទង​គ្នា​ដោយ​ផ្ទាល់ រវាង​ទម្លាប់​រស់នៅ និង​ការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​ម្តងទៀត​ឡើយ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​ត្រូវបាន​គ្រូពេទ្យ​រកឃើញថា មាន​ជំងឺ​មហារីក​សុដន់​ហើយ យក​ល្អ អ្នក​គួរតែ​ផ្លាស់ប្តូរ​របៀប​រស់នៅ​យ៉ាងណា ដើម្បីឲ្យ​ទទួល​បាន​សុខ​ភាព​ទូទៅ កាន់តែ​ល្អ​បន្ថែមទៀត​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី របៀប​ដែល​អ្នក​គួរតែ​រស់នៅ ក្រោយ​ពី​ដឹង​ថា​ខ្លួនឯង មាន​ជំងឺ​មហារីក​សុដន់​ហើយ​។

ធ្វើ​ចលនា​រាងកាយ​
អ្នក​មិន​ចាំបាច់​ចុះឈ្មោះ ធ្វើជា​សមាជិក​ហាត់ប្រាណ នៅក្នុង​ក្លិប​ណាមួយ​ឡើយ​។ អ្នក​គ្រាន់តែ​ចំណាយពេល យ៉ាងហោចណាស់ ៣០ នាទី​ក្នុងការ​ធ្វើ​សកម្មភាព ជា​មធ្យម​រយៈពេល​ចាប់ពី ៥ ថ្ងៃ​ឡើង​ទៅក្នុង​មួយ​សប្តាហ៍ គឺ​គ្រប់គ្រាន់​ហើយ​។ អ្វី​ដែល​សំខាន់ អ្នក​គួរតែ​ធ្វើយ៉ាងណា ឲ្យ​បេះ​ដូង​ដើរ​លឿន​។ ការ​ហាត់ប្រាណ ក៏​អាច​ជួយ​ឲ្យមាន​អារម្មណ៍​ល្អ គេង​លក់​ស្រួល បន្ថយ​ស្ត្រេ​ស គ្រប់គ្រង​ទម្ងន់ បង្កើន​ការស្រឡាញ់​ខ្លួនឯង និង​បង្ការ​ការកើត​ជំងឺ​ផ្សេងៗ​ដូចជា ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោម​ផ្អែម​ទៀត​។

ពិនិត្យ​សុខភាព​ជា​ទៀងទាត់​
ចូរ​បង្កើត​ជា​កាលវិភាគ​មួយ សម្រាប់​ទៅ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​ជា​ទៀងទាត់ ព្រោះ​វា​នឹង​អាច​ជា​វិធី​តាមដាន​សុខភាព និង​ដឹងថា​ជំងឺ​អ្នក ស្ថិត​ក្នុង​ដំណាក់កាល​ណា​មួយ និង​ត្រូវ​ការដោះស្រាយ​ដូចម្តេច​បន្តទៀត​៕

ប្រែសម្រួល ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។