​កត្តា​អ្វីខ្លះ​ដែល​ធ្វើឲ្យ​អ្នក ប្រឈម​នឹង​ជំងឺ​ឬ​ស​ដូង​ច្រមុះ​កាន់តែខ្លាំង​?

​កត្តា​អ្វីខ្លះ​ដែល​ធ្វើឲ្យ​អ្នក ប្រឈម​នឹង​ជំងឺ​ឬ​ស​ដូង​ច្រមុះ​កាន់តែខ្លាំង​?

​ជំងឺ​ឬ​ស​ដូង​ច្រមុះ គឺជា​ការលូតលាស់​ដុំ​សាច់​ដែល​ទន់ មិន​ឈឺ និង​មិនមែន​មហារីក នៅលើ​កម្រាល​ផ្លូវដង្ហើម​ក្នុង​ច្រមុះ ឬ​ប្រហោង​ឆ្អឹង​ក្នុង​ច្រមុះ​។ វា​អាច​នឹង​មាន​លក្ខណៈ​ជា​ដំណក់ទឹក ឬ​គ្រាប់​ទំពាំងបាយជូរ​។ ជំងឺ​នេះ​តែង​កើត​ឡើង ដោយសារ​ការ​រលាក​រ៉ាំរ៉ៃ ជាពិសេស ជំងឺ​ហឺត ឧស្សាហ៍​មាន​ការបង្ក​រោគ អា​លែ​ក​ស៊ី ប្រតិកម្ម​ថ្នាំ ឬ​ប្រព័ន្ធ​ភាពស៊ាំ​ខុស​ប្រក្រតី​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ជំងឺ​ឬ​ស​ដូង​ច្រមុះ​ដែល​តូចៗ ប្រហែលជា​មិន​បង្ក ជា​រោគសញ្ញា​អ្វី​ឡើយ តែ​ដុំ​សា​ច់ឬស​ដូង​ដែល​ធំ​វិញ អាច​បណ្តាល​ឲ្យ​ស្ទះ​ដល់​ផ្លូវដង្ហើម ឬ​ពិបាក​ដកដង្ហើម បាត់បង់​ការ​ស្រង់ក្លិន និង​ឧស្សាហ៍​មាន​ការបង្ក​រោគ​។

​រាល់​ជំងឺ​ទាំងឡាយណា ដែល​បង្ក​ជា​ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​ច្រមុះ ឬ​ប្រហោង​ឆ្អឹង​នៅ​ច្រមុះ ដូចជា ការបង្ក​រោគ ឬ​អា​លែ​ក​ស៊ី ប្រហែល​ជា​បង្កើន​ការ​ប្រឈម នឹង​ការ​កើត​ឬ​ស​ដូង​ច្រមុះ​ហើយ​។ ជំងឺ​ជា​ច្រើន ដែល​ប្រឈម​នឹង​ជំងឺ​ឬ​ស​ដូង​ច្រមុះ​កាន់តែខ្លាំង នោះ​មានដូចជា ៖

  • ​ជំងឺ​ហឺត​
  • ​អ្នក​មាន​ប្រតិកម្ម​ជា​មួយ​ថ្នាំ​អាស្ពីរីន​
  • ​រលាក​ប្រហោង​ឆ្អឹង​ក្នុង​ច្រមុះ ដោយសារ​ប្រតិកម្ម​អា​លែ​ក​ស៊ី​នឹង​មេរោគ​ផ្សិត​
  • ​ជំងឺ Cystic Fibrosis
  • ​ជំងឺ​សរសៃឈាម Churg-strauss Syndrome​
  • ​ប្រវត្តិ​គ្រួសារ ក៏​អាច​ដើរតួនាទី ក្នុង​រឿង​ដ៏​សំខាន់ ចំពោះ​ជំងឺ​នេះដែរ​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។