ផឹកសីុស្រវឹងជាមួយមិត្តភក្តិ កើតជម្លោះ​ជាមួយ​ប្រពន្ធ វាយ​សម្លាប់​ចោល, ជនបង្ក​ត្រូវចាប់​ខ្លួនពេល​មកបុណ្យ​សព​ប្រពន្ធ

ក្រចេះ៖ កម្លាំងនគរបាលស្រុកស្នួល សហការជាមួយប៉ុស្ដិ៍ឃុំឃ្សឹម ឃាត់ខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធអំពើឃាតកម្មវាយសម្លាប់ប្រពន្ធ របស់ខ្លួន នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ស្ថិត ចំណុចភូមិស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា បុរសជនសង្ស័យឈ្មោះ ហ៊ឹន ណាន អាយុ៤១ឆ្នាំ ស្នាក់នៅភូមិស្នួលកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បានប្រើអំពើហិង្សាទៅលើប្រពន្ធរបស់ខ្លូនឈ្មោះ អ៊ីន ស៊ូជន រហូតដល់ស្លាប់ក្រោយកើតហេតុបាន៣ថ្ងៃ។ 

នគរបាលបានបន្ដថា មុខពេលកើតហេតុថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ជនសង្ស័យរួមទាំងមិត្តភ័ក្របានផឹកស៊ីនៅក្នុងផ្ទះរបស់ខ្លួន ពេលនោះប្រពន្ធរបស់ជនសង្ស័យក៏នៅក្នុងកម្មវិធីនេះផងដែរ លុះពេលផឹកស្រាអស់១លីត្រកន្លះ មិត្តភ័ក្ររបស់ជនសង្ស័យបានត្រឡប់ទៅផ្ទះវិញ ស្រាប់តែពេលនោះប្រពន្ធរបស់ខ្លួនបានដេញខ្លួនឱ្យចេញពីផ្ទះ ពេលនោះខ្លួនខឹងនឹងប្រពន្ធយ៉ាងខ្លាំង ក៏បានទាញស៊ុមរូបថតវាយទៅលើប្រពន្ធរបស់ខ្លួនជាច្រើនបណ្ដាលឱ្យបែកកញ្ចប់ស៊ុមរូបថតនោះ ក្រោយមកខ្លួនបានយកស៊ុមនោះទៅទុកក្រោមផ្ទះ។

លុះព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ ប្រពន្ធរបស់ខ្លួនបានជេរ និងបោះបង្វិចខោអាវឱ្យខ្លួនចេញពីផ្ទះ ខណៈពេលនោះខ្លួនបានកាន់តែខឹងប្រពន្ធ ក៏បានស្ទុះទៅយកស៊ុមរូបថតដ៏ដែរវាយទៅលើប្រពន្ធរបស់ខ្លួនម្ដងទៀត បណ្ដាលឱ្យប្រពន្ធមានរបួសជាច្រើននៅលើដងខ្លួន ពេលនោះកូនរបស់ខ្លួនឈ្មោះ ណាន ណាក់ បានមកចាប់បំបែកចេញ។

ក្រោយមកខ្លួនបានរត់គេចទៅផ្ទះប្អូនរបស់ខ្លូន នៅភូមិស្នួលកើត បានរយៈពេល២ថ្ងៃ ប្អូនប្រុសរបស់ខ្លូនបានមកប្រាប់ថាប្រពន្ធខ្លួនបានស្លាប់ទៅហើយ ពេលនោះខ្លួនបានទៅមើលសពប្រពន្ធ ពេលទៅដល់ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លូនតែម្ដង។

បច្ចប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ណោះអាសន្ន នៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីក៏សាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៦  ស្រាប់តែខឹងសម្លាប់ចោលតែម្តង ប៉ុន្តែលោកប្តីឃោឃៅនេះ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនបានភ្លាមៗតែម្តង។

អំពើឃាតកម្មខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ១២:៣០នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ វ៉ើក សាវឿន អាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅដូចខាងលើ បានប្រើដៃទះកំផ្លៀង និងច្របាច់កជនរងគ្រោះ ឈ្មោះ ណាំ ស្រី ភេទស្រី អាយុ៤៦ ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅដូចចំណុចខាងលើ បណ្តាលអោយស្លាប់ភ្លាមៗ ។

លោកស្នងការ បានបញ្ជាក់ថា «មូលហេតុ គឺស្រវឹងស្រាហើយខឹងប្រពន្ធមិនចូលដេកក្នុងបន្ទប់ជាមួយ ហើយរត់គេចខ្លួន តែជនសង្ស័យត្រូវបានកម្លាំងយើង តាមឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ»។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ផឹកសីុស្រវឹងជាមួយមិត្តភក្តិ កើតជម្លោះ​ជាមួយ​ប្រពន្ធ វាយ​សម្លាប់​ចោល, ជនបង្ក​ត្រូវចាប់​ខ្លួនពេល​មកបុណ្យ​សព​ប្រពន្ធ

ផឹកសីុស្រវឹងជាមួយមិត្តភក្តិ កើតជម្លោះ​ជាមួយ​ប្រពន្ធ វាយ​សម្លាប់​ចោល, ជនបង្ក​ត្រូវចាប់​ខ្លួនពេល​មកបុណ្យ​សព​ប្រពន្ធ

ផឹកសីុស្រវឹងជាមួយមិត្តភក្តិ កើតជម្លោះ​ជាមួយ​ប្រពន្ធ វាយ​សម្លាប់​ចោល, ជនបង្ក​ត្រូវចាប់​ខ្លួនពេល​មកបុណ្យ​សព​ប្រពន្ធ

ផឹកសីុស្រវឹងជាមួយមិត្តភក្តិ កើតជម្លោះ​ជាមួយ​ប្រពន្ធ វាយ​សម្លាប់​ចោល, ជនបង្ក​ត្រូវចាប់​ខ្លួនពេល​មកបុណ្យ​សព​ប្រពន្ធ

ផឹកសីុស្រវឹងជាមួយមិត្តភក្តិ កើតជម្លោះ​ជាមួយ​ប្រពន្ធ វាយ​សម្លាប់​ចោល, ជនបង្ក​ត្រូវចាប់​ខ្លួនពេល​មកបុណ្យ​សព​ប្រពន្ធ
ប្តីចិត្តនរក! សុំប្រពន្ធរួមរ័ក្ស តែនាងមិនឲ្យ សម្លាប់ចោល ចុងក្រោយជាប់ខ្នោះ