ចាប់ខ្លួន​ឪពុក​កូន ដកហូត​ថ្នាំ​ញៀន​ បាន​៦២​កញ្ចប់

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​២​នាក់​ឪពុក​និង​កូន​ជា​មុខសញ្ញា​ដ៏​សកម្ម ខាង​ជួញដូរ និង​ចែកចាយ​ថ្នាំ​ញៀន នៅ​ក្នុងភូមិ​ជប់​ទី​១ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បើក​កិច្ច​ប្រតិបត្តិការ ចុះ​បង្ក្រាប​ដោយ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣ និង​១៥​នាទី រសៀល​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៦ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​រហូត​ដល់​ទៅ​៦២​កញ្ចប់ ក្នុង​នោះ​ធំ​៣​កញ្ចប់ ព្រមទាំង​ឧ​បករ​ណ៏​ប្រើប្រាស់​មួយ​ចំនួន​ផង​ដែរ ។

លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​ចាប់ខ្លួន ដោយ​មានការ​ចង្អុលបង្ហាញ​ពី លោក​ឧត្តម​សេនី​យ៏​ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​កម្លាំង​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ចុះ​ស្រាវជ្រាវ​ពីមុខ​សញ្ញា​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ ក្រោយ​ពី​មាន​ប្រ ភព​ច្បាស់ការ​នោះ​នា​រសៀល​ថ្ងៃ​ខាងលើ ក៏​បាន​ចុះ​ទៅ​ឡោម​ព័ទ្ធ ដោយ​ចាប់​បាន​ទាំង​២​នាក់​ឪពុក និង​កូនប្រុស​ក្នុង​ខណៈ​ពេល​ដែល​ដោះ​ដូរ​ថ្នាំ​ញៀន ។

លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​បន្ត​ថា ចំពោះ​ជន​ដែល​ត្រូវ​បា ន​ចាប់ខ្លួន​នោះ​មាន​១-​ឈ្មោះ សំ ដុះ អាយុ​៣៩​ឆ្នាំ ជា​ឪពុក និង​កូន​ឈ្មោះ សំ ឌី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ក្នុង​ពេល​ដែល​កំពុង​តែ​រៀបចំ​ចែកចាយ​ថ្នាំ​ញៀន ។

នា​ពេល​កន្លង​មក​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​តាម ដាន​មុខសញ្ញា​ខាងលើ​ដើម្បី​ចាប់ខ្លួន​តែ ដោយ​មិន​មាន​ភស្តុ​តាង​ទោះជា​បែប​ណា​ក្តី​សមត្ថកិច្ច​នូវ​តែ​បន្ត តាមដាន​រហូត​ដល់​ដឹង​ពី​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន គឺ​កូនប្រុស​តែងតែ​ដើរ​ចែកចាយ​ថ្នាំ​ញៀន​នៅ ទី​ឆ្ងាយ​ៗ​ដែល​ម៉ូយ​បាន​កុម្ម​ង់​ទិញ​នោះ ។

ចំណែក​ក​ឪពុក​វិញ​គឺ​បាន​ចែកចាយ​ថ្នាំ​ញៀន នៅ​នឹង​ផ្ទះ​ហើយ ជា​កម្មករ​បើកបរ​រថយន្ត ជា​រឿយ​ៗ​បាន​យក​ថ្នាំ​ញៀន​ទៅ​លក់​ឲ្យ អ្នកបើកបរ​រថយន្ត​ធំ​ៗ​ដឹក​ទំនិញ ឫ​រថយន្ត​ដឹកឈើ ដើម្បី​ចៀសវាង​នៅ​ពេល​បើកបរ​ពេល​យប់ កុំ​ឲ្យ​ងងុយដេក ។

លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បញ្ជាក់​ថា ក្រោយ​ពី​បាន​ចាប់ខ្លួន​គឺ បញ្ជូន​ជនសង្ស័យ​ទាំង​ពីរ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ដើម្បី​សួរនាំ និង​តាម​ស្រាវជ្រាវ​ចាប់​បក្សពួក​មួយ​ចំនួន មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤​ឧសភា កន្លង​ទៅ​ថ្មី​ៗ​រូប​លោក​បាន​ដឹកនាំ​កម្លាំង​ក្រោម​ឳ​វាទ ទៅ​ឡោម​ព័ទ្ធ​ចាប់​បាន​មេ​ក្លោ​ង​ជួញដូរ​ថ្នាំ​ញៀន​ដ៏ សកម្ម​២​នាក់​នៅ​ភូមិ​ជប់​ទី​១ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ​នេះ​ដែរ ដោយ​បាន​ដកហូត​ថ្នាំ​ញៀន​រហូត​ដល់​ទៅ ៧១​កញ្ចប់​ក្នុង​នោះ​ធំ​៣​កញ្ចប់ ជញ្ជីង​អេ​ឡិច​ត្រូ​និក​១​គ្រឿង ព្រមទាំង​ឧ​បករ​ណ៏​វេច​ខ្ចប់​ផង​ដែរ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចាប់ខ្លួន​ឪពុក​កូន ដកហូត​ថ្នាំ​ញៀន​ បាន​៦២​កញ្ចប់

ចាប់ខ្លួន​ឪពុក​កូន ដកហូត​ថ្នាំ​ញៀន​ បាន​៦២​កញ្ចប់

ចាប់ខ្លួន​ឪពុក​កូន ដកហូត​ថ្នាំ​ញៀន​ បាន​៦២​កញ្ចប់

ចាប់ខ្លួន​ឪពុក​កូន ដកហូត​ថ្នាំ​ញៀន​ បាន​៦២​កញ្ចប់

ចាប់ខ្លួន​ឪពុក​កូន ដកហូត​ថ្នាំ​ញៀន​ បាន​៦២​កញ្ចប់