គុណសម្បត្តិ​សម្រាប់​អ្នក​ធ្វើ​ការ​ពេល​យប់ (រាត្រីចរ)

ប្រសិន​បើ​អ្នក​ពិបាក​ក្នុង​ការ​ផ្ដោត​អារម្មណ៍​ធ្វើ​ការ​នៅ​ពេល​ថ្ងៃ​តែ​បែរ​ជា​មាន​ផលិតភាព​ខ្ពស់​នៅ​ពេល​យប់​នោះ​អ្នក​ប្រាកដ​ជា​អ្នក​ចូល​ចិត្ត​ធ្វើ​ការ​ពេល​យប់​ហើយ។ វា​មាន​ហេតុផល​ខ្លះ​ដែល​អ្នក​ជា​មនុស្ស​ចូល​ចិត្ត​ធ្វើ​ការ​ពេល​យប់​រួម​មាន​ទម្លាប់​គេង​មិន​សូវ​លក់​និង​ហ្សែន​។ ប៉ុន្តែ​វា​មាន​គុណសម្បត្តិ​និង​គុណវិបត្តិ​សម្រាប់​អ្នក​ធ្វើ​ការ​ពេល​យប់​រួម​មាន​បញ្ហា​សុខភាព។

​គុណសម្បត្តិ៖
១. ឆ្លាត: តាម​ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា​អ្នក​ដែល​ចូលចិត្ត​ធ្វើការ​ពេល​យប់​មានIQខ្ពស់ មិន​មែន​ដោយសារ​តែ​ពេល​យប់​នោះ​ទេ​ដែល​ធ្វើ​អោយ​ឆ្លាត។ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ដែល​ដឹក​នាំ​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ Satoshi Kanazawaបាន​បង្ហាញ​ថា​សិស្ស​និស្សិត​វៃឆ្លាត​ភាគ​ច្រើន​គឺ​ជា​ទូទៅ​ជា​ពួក​រាត្រីចរ។

២​. កម្លាំង​ឬ​អាច​ហៅ​ថា​កម្លាំង​ពេល​យប់: អ្នក​រាត្រីចរ​គឺ​ផ្ដោត​គំនិត​បាន​ល្អ​ជាង​អ្នក​ដែល​ធ្វើការ​នៅពេល​ព្រឹក(Early bird) វា​ជា​គុណសម្បត្តិ​ដ៏​ច្រើន​ដែល​ជា​សមត្ថភាព​ពួក​រាត្រី​ចរ​ធ្វើ​ការ​ដោយ​គ្មាន​សម្ពាធ​ដោយ​មិន​បាន​គេង​គ្រប់គ្រាន់។ ម្យ៉ាងវិញទៀត អ្នក​រាត្រីចរ​គឺ​ជា​ធម្មតា​មាន​កម្លាំង​សិច​ខ្លាំងក្លា​ដែល​ជា​ផលប្រយោជន៍​ដល់​សុខភាព​រួម​មាន សុខភាព​បេះដូង​រឹងមាំ​និង​ប្រព័ន្ធ​ការពារ​រាងកាយ​ល្អ។

៣. ស្មារតី​សកម្ម​បាន​យូរ: បន្ទាប់​ពី​ភ្ញាក់​ពី​គេង អ្នក​រាត្រីចរ​មាន​ស្មារតី​ភ្លឺ​ថ្លា​បាន​យូរ​ជាង​អ្នក​ធ្វើការ​ពី​ព្រឹក​ព្រលឹម។ យោង​តាម​ការ​ស្រាវជ្រាវ​របស់​មហាវិទ្យាល័យLiegeក្នុង​ប្រទេស​ប៉ែលជីម(Belgium)នៅ​ឆ្នាំ​២០០៩​បាន​រក​ឃើញ​ថា​ខួ​ក្បាល​អ្នក​រាត្រីចរ​នឹង​នៅ​តែ​មាន​ស្មារតី​ភ្លឺ​ថ្លា​ទោះ​បី​ជា​ភ្ញាក់​ពី​គេង​ហើយ​១១​ម៉ោង​ក៏​ដោយ៕

ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖


  • គុណសម្បត្តិ​សម្រាប់​អ្នក​ធ្វើ​ការ​ពេល​យប់ (រាត្រីចរ)已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កីឡា
Tags: