កំពូល​ភាពយន្ត​វីរបុរស​ទាំង​៦​ដែល​អ្នក​ត្រូវ​តែ​ទស្សនា​ក្នុង​ឆ្នាំ​២០១៦​នេះ

១. វីរបុរសDeadpool៖

ដោយសារភាពកំប្លុកកំប្លែងនិងលក្ខណៈខុសប្លែកពីភាពយន្តវីរបុរសធម្មតារឿងDeadpooនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកទស្សនាទូទៅព្រមទាំងអ្នកវាយតម្លៃផងដែរ ហើយរឿងនេះអាចរកចំណូលសរុបបានរហូតដល់ទៅ ៧៥៧លានដុល្លារ ។គួរបញ្ជាក់ផងដែររឿងនេះបានចាក់បញ្ចាំងនៅកម្ពុជានៅថ្ងៃទី១១កុម្ភៈ ហើយមនុស្សជាច្រើនចូលចិត្តរឿងនេះ សរុបឲ្យខ្លីគឺកម្រមានអ្នករំលងរឿងដ៏កំប្លែងមួយនេះណាស់ ។ បើសិនជាអ្នកខកខានមិនបានទៅមើលនៅឯរោងកុនអ្នកអាចរង់ចាំដើម្បីទិញDVDនិងBlurayរបស់រឿងនេះដែលនឹងមានលក់នៅថ្ងៃទី២០ឧសភាខាងមុខនេះ។

កំពូល​ភាពយន្ត​វីរបុរស​ទាំង​៦​ដែល​អ្នក​ត្រូវ​តែ​ទស្សនា​ក្នុង​ឆ្នាំ​២០១៦​នេះ

 

២. BATMAN V SUPERMAN : DAWN OF JUSTICE ៖

ទោះបើជាទទួលនូវការវាយតម្លៃមិនសូវល្អពីពួកអ្នកបច្ចេកទេសនិងអ្នកទស្សនាមួយចំនួនក៏ដោយ ក៏រឿងនេះនៅតែទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកទស្សនានៅកម្ពុជា។មិនងាយឯណាដែលយើងឃើញBatmanនិងSupermanប្រយុទ្ធគ្នានោះសម្រាប់ខ្ញុំជាអ្នកចូលចិត្តរឿងវីរបុរសផងនោះខ្ញុំគិតថាវាអស្ចារ្យណាស់ម្យ៉ាងវិញទៀតរឿងនេះរកចំណូលសរុបរហូតដល់ទៅ៤៦៨លានដុល្លារចាប់តាំងពីថ្ងៃបើកបញ្ចាំងមកម្ល៉េះ។

កំពូល​ភាពយន្ត​វីរបុរស​ទាំង​៦​ដែល​អ្នក​ត្រូវ​តែ​ទស្សនា​ក្នុង​ឆ្នាំ​២០១៦​នេះ

៣.កាពីទែនអាមេរិក Captain America ៖

ជារឿងទី៣និងចុងក្រោយបង្អស់នៃស៊េរីរឿងកាពីទែនអាមេរិកហើយក៏ជាដុំផ្គុំសំខាន់ដែរនៃសកលភាពយន្តរបស់ក្រុមហ៊ុនMarvel(Marvel’s cinematic universe)។បន្ទាប់ពីមានឧប្បត្តិហេតុមួយទៀតកើតឡើងពាក់ព័ន្ធនឹងAvengers វាបានធ្វើឲ្យមានសម្ពាធនយោបាយហើយតម្រូវឲ្យមានការ រៀបចំប្រព័ន្ធគ្រប់គ្រងថ្មីដែលធ្វើឲ្យមានការបែកចែកAvengerជាពីរក្រុម ទី១មួយដឹកនាំដោយSteve roger(កាពីទែនអាមេរិក)និងម្ខាងទៀតដឹកនាំដោយTony Stark(Ironman)។រឿងនេះក៏ទទួលការគាំទ្រពីអ្នកទស្សនានិងអ្នកជំនាញជាបណ្ដើរៗផងដែរ។ដោយគេនិយាយថា ការប៉ះទង្គិចគ្នារវាងIron Man និងCaptain America បានផ្ដល់នូវសំណើច,ភាពជាក់ចិត្តនៃសាច់រឿង និងភាពរំភើបញ៉ាប់ញ័រផងដែរ។ អ្នកទាំងអស់គ្នាអាចរង់ចាំទស្សនារឿងនេះដែលនឹងចាក់បញ្ចាំងនៅកម្ពុជានៅថ្ងៃទី២៨ខែមេសានេះ។

កំពូល​ភាពយន្ត​វីរបុរស​ទាំង​៦​ដែល​អ្នក​ត្រូវ​តែ​ទស្សនា​ក្នុង​ឆ្នាំ​២០១៦​នេះ

៤. Suicide Squad ៖

សាច់រឿងរបស់រឿងនេះ គឺ កើតឡើងដោយសារ ទីភ្នាក់ងាររដ្ឋាភិបាលសម្ងាត់មួយបានជ្រើសរើស ពួកក្រុមកំពូលមនុស្សអាក្រក់(supervillains)ដែលជាប់ពន្ធធានាគារទៅធ្វើបេសកកម្មងាប់ចោល ដែលពោរពេញដោយគ្រោះថ្នាក់និងខ្មៅងងឹតដើម្បីប្ដូរនឹងការបន្ធូរបន្ថយដៃក្នុងគុកពីសំណាក់រដ្ឋាភិបាល។ រឿងនេះពោរពេញដោយតារាល្បីៗជាច្រើនដូចជាWill smith ,Margot RobbieនិងJaret leto ហើយSuicide Squadនេះរំពឹងទុកនឹងទទួលបានការគាំទ្រជាច្រើនពេលចាក់បញ្ចាំងនៅខែសីហាខាងមុខនេះ។

កំពូល​ភាពយន្ត​វីរបុរស​ទាំង​៦​ដែល​អ្នក​ត្រូវ​តែ​ទស្សនា​ក្នុង​ឆ្នាំ​២០១៦​នេះ

៥. X-MEN : Apocalypse ៖

ជាមួយនឹងការវិលត្រលប់មកវិញរបស់ Apocalypseដែលជាមនុស្សដែលមានសមត្ថភាពពិសេសដំបូងគេលើលោក ធ្វើអោយក្រុម X-MEN ត្រូវតែសហការដើម្បីប្រឆាំង និងទប់ស្កាត់នូវគម្រោងបំផ្លាញលោករបស់គេ ។ សាច់រឿងដ៏អស្ចារ្យមួយនេះនឹងមកដល់រោងកុនក្នុងខែឧសភានេះផងដែរ ។
កំពូល​ភាពយន្ត​វីរបុរស​ទាំង​៦​ដែល​អ្នក​ត្រូវ​តែ​ទស្សនា​ក្នុង​ឆ្នាំ​២០១៦​នេះ

៦. Doctor Strange ៖

បន្ទាប់ពីអាជីពជាគ្រូពេទ្យវះកាត់របស់គាត់ត្រូវបានគេបំផ្លាញ លោកគ្រូពេទ្យវាយប្ញកតែពូកែម្នាក់នេះ បានចាប់ផ្តើមបន្តជីវិតថ្មីពេលដែលគ្រូវេទមន្តម្នាក់ព្រមទទួលគាត់ធ្វើជាសិស្ស ហើយបង្រៀនគាត់ឲ្យចេះវេទមន្តដើម្បីការពារពិភពលោកទប់ទល់នឹងអំពើអាក្រក់ទាំងឡាយ ។ រឿងនេះពិតជាអស្ចារ្យបើតាមគំនិតរបស់ខ្ញុំព្រោះវាជារឿងដំបូងដែលក្រុមហ៊ុនMarvelប្រើប្រាស់សិល្បវេទមន្តខុសពីរឿងដទៃៗទៀតកន្លងមក ។
កំពូល​ភាពយន្ត​វីរបុរស​ទាំង​៦​ដែល​អ្នក​ត្រូវ​តែ​ទស្សនា​ក្នុង​ឆ្នាំ​២០១៦​នេះ

ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖ IMDb.com


  • កំពូល​ភាពយន្ត​វីរបុរស​ទាំង​៦​ដែល​អ្នក​ត្រូវ​តែ​ទស្សនា​ក្នុង​ឆ្នាំ​២០១៦​នេះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កំសាន្ត
Tags: