គ្រួសារ​រងគ្រោះ​រលំ​ផ្ទះ របើក​ដំបូល​ ដោយ​ខ្យល់​កន្ត្រាក់​ស្រុក​ជីក្រែង ​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​ខេត្តសៀមរាប

គ្រួសារ​រងគ្រោះ​រលំ​ផ្ទះ របើក​ដំបូល​ ដោយ​ខ្យល់​កន្ត្រាក់​ស្រុក​ជីក្រែង ​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​ខេត្តសៀមរាប



សៀមរាប ៖ បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​២១​គ្រួសារ ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ រលំ​ផ្ទះ របើ​ក​ដំបូល មកពី​០៩​ភូមិ ក្នុង​ឃុំ​៤ របស់​ស្រុក​ជីក្រែង ខេត្តសៀមរាប ត្រូវ​បាន លោកស្រី គួ​យ ណា​លី​ន ឃឹម ប៊ុន​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​ និង​លោក​ស្រី ទោម ចន្ថា នូ ផល្លា​ សមាជិកា​កិត្តិយស​កាកបាទក្រហម​កម្ពុជា​ខេត្ត​ ត្រូវ​បាន​សាខា​កាក​បាទ​ក្រ​ហម​កម្ពុជា​ខេត្ត នាំ​យក​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា ចែក​ជូន​កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ នៅក្នុង​បរិវេណ​សាលាស្រុក​ជី​ក្រែ​ង ខេត្តសៀមរាប។

បន្ទាប់ពី​កិច្ច​ស្វាគមន៍​របស់​លោក​អភិបាលស្រុក​ជីក្រែង និង​តាម​ការ​បញ្ជាក់​នូវ​សម្រង់​ស្ថិតិ​នៃ​ការ​រង​គ្រោះ របស់​សាខា​កាកបាទក្រហម​ខេត្ត លោក ស៊ុំ សំអន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃទី​២៨​ ខែមេសា​ ឆ្នាំ២០១៦​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​លំនៅ​ដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​២១​ខ្នង​ នៅ​ក្នុងភូមិ​មួយចំនួន​ ក្នុង​ឃុំ​ខ្វាវ​ ឃុំ​ស​ង្វើ​យ ឃុំ​អន្លង់​សំណរ និង​ឃុំ​ល្វែង​ឫស្សី​ស្រុក​ជីក្រែង ​ទទួលរង​គ្រោះ​ ដោយ​ក្នុង​នោះ​បណ្ដាល​ឲ្យ​រលំ​ផ្ទះ​ចំ​នួ​ន​០៩​ខ្នង ​និ​ របើក​ដំបូល ១២​ខ្នង​ផង​ដែរ។ ​ក្នុង​នោះ គ្រួសារ​រលំ​ផ្ទះ ទទួល​បាន​អំណោយ ១៤​មុខ និង គ្រួសារ​ផ្ទះ​របើក​ដំបូល​ទទួល​បាន ១២​មុខ ក្នុង​នោះ​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង និង លោកជំទាវ បាន​ឧបត្ថម្ភ​បងប្អូន​ទាំង​២១​គ្រួសារ ដោយ​មួយ​គ្រួសារ បាន​ថវិកា ៥​ម៉ឺន​រៀល។

ក្នុងនាម ​ឯកឧត្តម​បណ្ឌិត ​ឃឹម ប៊ុន​សុង​ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ លោកស្រី គួ​យ ណា​លីន ឃឹម ប៊ុន​សុង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តសៀមរាប​ ក៏បាន​សម្ដែង​នូវ​ការ​សោកស្ដាយ​អាណិតអាសូរ ចំ​ពោះ​បងប្អូន ​ដែល​ទទួលរង​គ្រោះ​ដោយ​គ្រោះធម្មជាតិ​នឹកស្មាន​មិន​ដល់​នៃ​ការ​វិនាសកម្ម​ ដែល​ធ្វើ​ឲ្យ​បាត់បង់​ខូចខាត ផ្ទះសម្បែង របស់​បងប្អូន ដែល​បាន​ខិតខំ​កសាង​នូវ​ជីវភាព​របស់​ខ្លួន ដើម្បី​មាន​ទី​ជ​ម្រក​រស់នៅ​សមរម្យ ប្រកបដោយ​សុភមង្គល ​តែ​ជា​អកុសល​នៃ​បាតុភូត​ធម្មជាតិ​ ដែល​ជា​ប្រធាន​ស័ក្តិ​មួយ​យើង​មិនអាច​គេច​ផុត​បាន​ឡើយ​។​

លោកស្រី​ក៏​បាន​មានប្រសាសន៍​លើក​ឡើង​ថា ដោយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​កំណើន​កម្ដៅ​នៃ​ភព​ផែនដី​មានការ​កើនឡើង ហើយ​បាន​ធ្វើ​ឲ្យ​តំបន់​ខេត្ត​មួយចំនួន​ខ្វះខាត​នូវ​ទឹក​ប្រើប្រាស់ សំខាន់​បណ្ដា​ ក្រុង ស្រុក ឃុំ​ សង្កាត់ នៃ​ខេត្តសៀមរាប ក៏បាន​ជួប​នូវ​បញ្ហា​កង្វះខាត​ទឹក​ប្រើប្រាស់​ ហើយ​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​ដូច​អាជ្ញាធរ​ខេត្ត សាខា​កាកបាទក្រហម​ខេត្ត​បាន​ធ្វើ​ការ​ផ្គត់ផ្គង់​ទឹក​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ឥត​ទឹក​ប្រើប្រាស់​ឡើយ។

លោកស្រី គួ​យ ណា​លីន ឃឹម ប៊ុន​សុង ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​ពេល​ដែ​ល​អាកាសធាតុ​មានការ​ប្រែប្រួល​នេះ ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​សុខភាព​អនាម័យ​ក្នុង​ការ​រស់​នៅ​ក្នុង​ក្រុម​គ្រួសារ សំខាន់​កុមារ​តូចៗ ដែល​ងាយ​រង​ទទួល​នូវ​ជំងឺ​ផ្សេងៗ ព្រមទាំង​គ្រោះ​ធម្ម​ជាតិ​ខ្យល់​កន្ត្រាក់ ផ្គរ​រន្ទះ ជាដើម។ លោក​ជំទាវ​ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន ជនរងគ្រោះ​ទាំងអស់ ត្រូវធ្វើ​ការ​ជួសជុល​លំនៅ​ដ្ឋាន​របស់​ខ្លួន​ឡើងវិញ ដើម្បី​ឲ្យ​រស់​នៅ​បាន​សមរម្យ ព្រមទាំង​ត្រូវ​ត្រៀមលក្ខណៈ​នូវ​ឧបករណ៍​សំភារៈ​កសិកម្ម ក្នុង​ការងារ​បង្កបង្កើន​ផល ដោយ​រដូវវស្សា​បាន​ចូល​មក​ដល់​ហើយ។ ម្យ៉ាងទៀត ត្រូវ​បន្ត​ការ​ផ្តល់​ទឹក​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត ​និង​បន្ត​ធ្វើការ​ស្តារអណ្តូង ឬ ជីក​ស្រះ ដើម្បី​ដាក់​តម្កល់​ទឹក​ក្នុង​រដូវវស្សា​សម្រាប់​ផ្គត់ផ្គង់​ពេល​ជួប​ប្រធាន​ស័ក្តិ​ណាមួយ​ ហើយ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា យក​មក​ផ្តល់​ជូន​បងប្អូន​តិចតួច​ក៏​ពិត​មែន ដែល​មិនបាន​ស្មើ​ទៅ​នឹង​ការ​ខូចខាត​របស់​បង​ប្អូន​ តែ​បាន​ជួយ​ដោះស្រាយ​ក្នុង​គ្រា​លំបាក​បាន​មួយ​រយៈ ហើយ​ការ​ចែក​ជូន​នេះ​ដោយ​មិនបាន​ប្រកាន់ពូជសាសន៍ ព័ណ៌​ សម្បុរ និង​មាន​និន្នាការ​នយោបាយ​ណាមួយ​ឡើយ គឺ​ធ្វើ​ឡើង​ក្នុង​ទឹកចិត្ត​មនុស្សធម៌។​

ឆ្លៀតឱកាស​នោះ​ដែរ ​លោកជំទាវ​ក៏បាន​ដឹកនាំ​ប្រតិភូ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការសាងសង់​ទីស្នាក់កា​រ​អនុ​សាខា​កាកបាទក្រហម​ស្រុក​ជីក្រែង​ និង​អណ្ដូងទឹក​បង្គន់​អនាម័យ​ ដែល​សាខា​កាកបាទក្រហម​ខេត្ត​ផ្តល់​ជូន​ប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋាន​ក្នុងស្រុក​ជី​ក្រែក​ ​ព្រមទាំង​បាន​ធ្វើ​ការណែនាំ​ដល់​ប្រជាព​ល​រដ្ឋ ដែល​ទទួលផល​ពី​អណ្ដូងទឹក​ទាំងនេះ​ត្រូវ​ចូលរួម​ធ្វើការ​ថែទាំ និង​បន្ត​ធ្វើការ​ស្តារអណ្តូង ដែល​បាន​រីង​ទឹក​អស់ ដើម្បី​ឲ្យ​អណ្ដូង​ទាំងនោះ​មាន​ទឹកបាន​ប្រើប្រាស់​ឡើងវិញ​ផង​ដែរ​៕

គ្រួសារ​រងគ្រោះ​រលំ​ផ្ទះ របើក​ដំបូល​ ដោយ​ខ្យល់​កន្ត្រាក់​ស្រុក​ជីក្រែង ​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​ខេត្តសៀមរាប

គ្រួសារ​រងគ្រោះ​រលំ​ផ្ទះ របើក​ដំបូល​ ដោយ​ខ្យល់​កន្ត្រាក់​ស្រុក​ជីក្រែង ​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​ខេត្តសៀមរាប

គ្រួសារ​រងគ្រោះ​រលំ​ផ្ទះ របើក​ដំបូល​ ដោយ​ខ្យល់​កន្ត្រាក់​ស្រុក​ជីក្រែង ​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​ខេត្តសៀមរាប

គ្រួសារ​រងគ្រោះ​រលំ​ផ្ទះ របើក​ដំបូល​ ដោយ​ខ្យល់​កន្ត្រាក់​ស្រុក​ជីក្រែង ​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​ខេត្តសៀមរាប

គ្រួសារ​រងគ្រោះ​រលំ​ផ្ទះ របើក​ដំបូល​ ដោយ​ខ្យល់​កន្ត្រាក់​ស្រុក​ជីក្រែង ​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​ខេត្តសៀមរាប