សាម​សុង​ នឹង​បញ្ចេញ​ទូរស័ព្ទ J5 និង J7 ដែល​មាន​​រូប​អង្គរវត្ត ​នៅ​ពាក់​កណ្ដាល​ខែ​នេះ​

សាម​សុង​ នឹង​បញ្ចេញ​ទូរស័ព្ទ J5 និង J7 ដែល​មាន​​រូប​អង្គរវត្ត ​នៅ​ពាក់​កណ្ដាល​ខែ​នេះ​



ភ្នំពេញ ៖ សាម​សុង ​នឹង​បញ្ចេញ​ទូរស័ព្ទ​ស៊េរី​ថ្មី​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ​ដោយ​អេក្រង់ និង​ប្រអប់​មាន​រូប​ប្រាសាទអង្គរវត្ត ជាមួយនឹង icon រាង​ផ្ការំដួល ដើម្បី​ជា​ការ​ចូល​រួម​ចំណែក​រក្សា​នូវ​បេតិកភណ្ឌ​ជាតិ និង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ឲ្យ​ពិភពលោក ទាំងមូល​បាន​ស្គាល់​កាន់តែ​ច្រើនជាង​មុន​។

លោក Seungho Choi អគ្គនាយក​ក្រុមហ៊ុន សាម​សុង ថៃ​អេឡិចត្រូនិក ប្រចាំ​នៅ​កម្ពុជា និង​ឡាវ​បាន​ឲ្យ​ដឹង​ថា​ «​ដូចដែល​លោកអ្នក​បានឃើញ​នៅ​ពេល​នេះ យើង​បាន​រចនា​ប្រអប់ និង screen saver របស់​សាម​សុង J5 និង J7 ឲ្យ​មាន​រូប​ប្រាសាទអង្គរវត្ត ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ទូរស័ព្ទ​មួយ​ ដែល​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​និមិត្តរូប ជាតិខ្មែរ​ពិតប្រាកដ ហើយ​យើង​ចង់​ចែករំលែក​ដល់​ប្រជាជន​ខ្មែរ​គ្រប់ៗ​គ្នា​ »។

សាម​សុង J5 និង J7 មាន​គែម​ផលិត​ពី​លោហៈ ហើយ​មាន​កាមេរ៉ា​ក្រោយ​ទំហំ 13 មេ​ហ្កា​ភិ​ច​សែ​ល និង អា​ភិ​ច​ឆឺ 1,9 ព្រមទាំង​ភ្លើង (flash) LED ចំណែកឯ​កាមេរ៉ា​មុខ​វិញ​មាន​ទំហំ​រហូតដល់​ទៅ​5 មេ​ហ្កា​ភិ​ច​សែ​ល​ ព្រម​ទាំ​មាន ភ្លើង (flash) ហើយ​អា​ភិ​ច​ឆឺ​មាន 1,9 ដូចគ្នា​។

លោក Seungho Choi បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ «​យើង​នឹង​បរិច្ចាគ​ចំណូល​ចំនួន​១​ម៉ឺន​រៀល​ពី​ការ​លក់​សាម​សុង J3, J5, J7 នីមួយៗ និង​ទូរស័ព្ទ​សាម​សុង ​ដែល​មាន​ប្រអប់​រូប​ប្រាសាទអង្គរវត្ត សម្រា​ប់​ការ​អភិរក្ស​ និង​ថែរក្សា ប្រាសាទអង្គរវត្ត​ ដែល​ជា​សម្បត្តិ​វប្បធម៌​របស់​ប្រជាជន​កម្ពុជា​»។

ទូរស័ព្ទ​សាម​សុង Galaxy J5 (2016) មាន​អេក្រង់ Super Amoled ទំហំ 5,2​អ៊ីង ចំណែកឯ​ថ្ម​វិញ មាន​ថាមពល រហូតដល់​ទៅ 3100mAh ដែល​អាច​ដោះ​ចេញពី​ទូរស័ព្ទ​បាន​។ វា​មាន​ទំហំ​145,7 មី​លី​ម៉ែត្រ​គុណ​នឹង 72,3 មី​លី​ម៉ែត្រ ហើយ​មាន​ទម្ងន់​ត្រឹមតែ 158 ក្រាម ប៉ុណ្ណោះ​។

ចំណែកឯ​ទូរស័ព្ទ​សាម​សុង Galaxy J7 (2016) មាន​អេក្រង់ Super Amoled ទំហំ 5,5 អ៊ីង មាន​ថាមពល​ថ្ម​រហូត ដល់​ទៅ 3100mAh ដែល​អាច​ដោះ​ចេញពី​ទូរស័ព្ទ​បាន​។ វា​ទំហំ មី​លី​ម៉ែត្រ​151,7 មី​លី​ម៉ែត្រ​គុណ​នឹង 76 មី​លី​ម៉ែត្រ ហើយ​មាន​ទម្ងន់​ត្រឹមតែ 169 ក្រាម ប៉ុណ្ណោះ​។

ទូរស័ព្ទ​ទាំង2មាន​រ៉េម 2GB និង​អង្គ​ចងចាំ​រហូតដល់​ទៅ 16 GB ហើយ​អាច​ដាក់​បន្ថែម​អង្គ​ចង​ចាំ​រហូ​ត​ដល់​ទៅ 128 GB។ ទូរស័ព្ទ​ទាំង2នេះ ​សុទ្ធតែ​អាច​ប្រើប្រាស់​បាន​ស៊ីម​2 ហើយ​នឹង​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០១៦ ដោយមាន តម្លៃ​ចន្លោះ​ពី ២៥០ ដុល្លារ​អាមេរិក​ ទៅ ២៩០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​៕

សាម​សុង​ នឹង​បញ្ចេញ​ទូរស័ព្ទ J5 និង J7 ដែល​មាន​​រូប​អង្គរវត្ត ​នៅ​ពាក់​កណ្ដាល​ខែ​នេះ​

សាម​សុង​ នឹង​បញ្ចេញ​ទូរស័ព្ទ J5 និង J7 ដែល​មាន​​រូប​អង្គរវត្ត ​នៅ​ពាក់​កណ្ដាល​ខែ​នេះ​