​លីគ​កំពូល​កម្ពុជា ​​សម្រាក​១​សប្ដាហ៍​

​ការ​ប្រកួត​បាល់ទាត់​​ក្របខ័ណ្ឌ​កំពូល​របស់​កម្ពុជា ​ដែល​តែង​មាន​កម្មវិធី​ប្រកួត​រៀងរាល់​​ថ្ងៃ​ចុង​សប្ដាហ៍​​កន្លង​​មក​នោះ នឹង​​ឈប់​​សម្រាក​ ១​សប្ដាហ៍​​​រហូត​ដល់​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៦ ទើប​ចាប់​ផ្ដើម​វិញ។

 

​លីគ​កំពូល​កម្ពុជា ​​សម្រាក​១​សប្ដាហ៍​

ការ​សម្រាក​រយៈ​ពេល​១​សប្តាហ៍​នេះ​ដើម្បី​អបអរសាទរថ្ងៃ​បុណ្យ​ចម្រើន​ព្រះ​ជន្ម ព្រះ​ករុណា​ព្រះ​បាទ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

 

បើ​គិត​ត្រឹម​សប្ដាហ៍​ទី៧ ​ដែល​ទើប​តែ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ​​កន្លង​មក​នោះ ក្រុម​ក្រសួង​ការពារ​ជាតិ​​​ស្ថិត​នៅ​កំពូល​តារាង​​​មាន​១៨ ពិន្ទុ​ស្មើ​​​ក្រុម​លេខ​ ២​បឹង​កេត​អង្គរ។ ៧​ប្រកួត​​ក្រុម​ទាំង​ពីរ​ឈ្នះ៦​ និង​ចាញ់​​ ១​ដូច​គ្នា។

 

​ចំណែក​ក្រុម​បាទ​តារាង​​អាស៊ីអឺរ៉ុប​ មិន​ទាន់​រក​ឃើញ​ជ័យជម្នះ​ដំបូង​របស់​ខ្លួន​​នៅ​​ឡើយ​ ពោល​គឺ​មាន​​ ២​ពិន្ទុ​​ក្នុង​ចំណោម ៧​ប្រកួត​កន្លង​មក​ចាញ់​ ៥​និង​ស្មើ​ ២​ដង។ ​ស្រដៀង​គ្នា​នោះ​ក្រុម ​វេស្ទើន​ភ្នំពេញ​​ស្ថិត​នៅ​តំបន់​កាត់​ចោល​​លេខ ៩​មាន​ ៣​ពិន្ទុ​​​ ក៏​មិនទាន់​រក​ឃើញ​ជ័យជម្នះ​ដំបូង​របស់​ខ្លួន​ឃើញ​ផង​ដែរ ដោយ​ក្នុង​ចំណោម ៧​ប្រកួត​ចាញ់​ ៤​និង​ស្មើ​ ៣​ដង៕

 

​អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​