Messi ចង់​ឲ្យ​ Real Madrid ចាញ់ ​នៅ​ផ្ដាច់ព្រ័ត្រ UCL

Lionel Messi ​តារា​ឆ្នើម​ក្រុម​ FC Barcelona សង្ឃឹម​ថា​ ក្រុម​គូ​ប្រជែង​ធំ​របស់​ខ្លួន​ Real Madrid ​​នឹង​ចាញ់​ Atletico Madrid ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Champions League នា​ថ្ងៃ​ទី​២៨ ខែ​ឧសភា​ខាង​មុខ។

 

Messi ចង់​ឲ្យ​ Real Madrid ចាញ់ ​នៅ​ផ្ដាច់ព្រ័ត្រ UCL

 

Messi ចង់​ឲ្យ​ Real Madrid ចាញ់ ​នៅ​ផ្ដាច់ព្រ័ត្រ UCL

Messi កាល​ Barca ចាញ់​ Atletico ធ្លាក់​ពី UEFA Champions League

 

Barca បាន​ធ្លាក់​ពី UEFA Champions League ត្រឹម​វគ្គ​៨​ក្រុម​ ​​ក្រោម​ស្នា​ដៃ​ Atletico ប៉ុន្តែ​ Messi នៅ​តែ​ចង់​ឲ្យ​ក្រុម​លោក​ Diego Simeone ​ឈ្នះ​លើ​​ក្រុម​ស្ដេច​ស​របស់​ Zinedine Zidane ដើម្បី​លើក​ពាន​លីគ​កំពូល​អឺរ៉ុប​រដូវ​កាល​នេះ។

 

កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ បាន​ប្រាប់​ដល់​ ESPN ថា៖ “ច្បាស់​​ណាស់​ថា គ្រប់​គ្នា​នៅ​ក្លឹប​ Barcelona មិន​ចង់​ឲ្យ​ Real Madrid ឈ្នះ​ពាន​រង្វាន់​អ្វី​ទាំង​អស់។ វា​ពិត​ជា​រីករាយ​សម្រាប់​ Barca បើ​ Atletico ​អាច​យក​ឈ្នះ​ Real នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Champions League។ អ្វី​ដែល​ Atletico ​បាន​ធ្វើ​កន្លង​មក ពិត​ជា​អស្ចារ្យ ហើយ​មិន​មែន​ងាយ​ស្រួល​ទេ ​បើ​ចង់​ឈ្នះ​ពួកគេ។ ពួកគេ​ជា​ដៃ​គូ​ដ៏​​តាន​តឹង ហើយ​ Simeone សក្ដិសម​ទទួល​បាន​ការ​ស្ងើចសរសើរ​ចំពោះ​ទម្រង់​លេង​របស់​ពួកគេ”។

 

Messi ចង់​ឲ្យ​ Real Madrid ចាញ់ ​នៅ​ផ្ដាច់ព្រ័ត្រ UCL

កីឡាករ​ Real អបអរ​ ក្រោយ​ឈ្នះ​ Man City ឡើង​ផ្តាច់ព្រ័ត្រ​ UCL

 

Barca ​ធ្លាប់​លើក​ពាន​ UEFA Champions League (European Cup) ចំនួន​៥​ដង ក្នុង​នោះ​​​ Messi ​បាន​ឈ្នះ​៤​ដង​ចុង​ក្រោយ​ជាមួយ​ក្លឹប​នៅ​ឆ្នាំ (២០០៦, ២០០៩, ២០១១, ២០១៥)។ រីឯ​ក្រុម​ Real Madrid បាន​ឈ្នះ​ពាន​កំពូល​អឺរ៉ុប​នេះ ១០​សម័យ​កាល​ហើយ ច្រើន​ដាច់​គេ​ក្នុង​ប្រវត្តិសាស្ត្រ ខណៈ​ដែល​ Atletico មិន​ដែល​ឈ្នះ​ទេ​ បាន​ត្រឹម​ជើង​ឯក​រង​២​ដង កាល​ឆ្នាំ​ (១៩៧៤, ២០១៤)៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព​៖ goal