ចង់​មាន​ ហើយ​មិន​ចង់​អាន​ច្រើន​ ? នេះ​ជា​សៀវភៅ​ខ្លី​ៗ​ទាំង​១១ ដែល​អ្នក​អាច​អាន​ចប់​ក្នុង​១ល្ងាច​

បើ​សិន​ជា​អ្នក​មិន​មាន​អ្នក​ពូកែ​ខាង​ហិរញ្ញវត្ថុ​ណែនាំ​អ្នក​ពី​ភាព​មាន​បាន​ទេ​នោះ​ ចឹង​អ្នក​អាច​អានសៀវភៅ​ពី​ភាព​មាន​បាន​ដើម្បី​ប្រែ​ក្លាយ​ជីវិត​អ្នក​ ​នា​ពេល​អនាគត​ ។

ហើយ​ខាង​ក្រោម​នេះ​ ជា​សៀវភៅ​ខ្លីៗ​ទាំង​១១ ដែល​ពោរពេញ​ទៅ​ដោយ​ គន្លឹះ​នៃ​ភាព​មាន​​ និង​ គំនិត​ពី​រឿង​លុយ​កាក់​ដែល​អ្នក​អាច​រៀន​សូត្រ​តាម​បាន​ ៖

1Rich Habits by Thomas Corley

អ្នក​និពន្ធ​ Corley នឹង​បង្ហាញ​​អ្នក​ពី​ទម្លាប់​អ្នក​មាន​នឹង​អ្នក​ក្រ​, ទម្លាប់​ទាំង​នេះ​ហើយ​ដែល​នាំ​អោយ​ពួក​គេ​មាន​ ឬ ពួក​គេ​ក្រ​ ។ អ្នក​ក្រ​ចូលចិត្ត​ទិញ​បំណុល​​អ្នក​មាន​ចូលចិត្ត​ទិញ​ទ្រព្យ ?

2If You can by William Bernstein

សៀវភៅ​ដ៏​ខ្លី​ត្រឹម​តែ​៤៨ទំព័រ​ តែ​ពោរ​ពេញ​ដោយ​គំនិត​ល្អ​ៗ​ ដូច​ជា​ វិធី​អាច​អោយ​អ្នក​មាន​លុយ​​ ខ្ទង់​១លាន​ដុល្លារ​ សម្រាប់​ពេល​ចូល​និវត្តន៍​ជាដើម​ ។

3​​The Psycology of Investing by John Nofsinger

ការ​វិនិយោគ​ពិត​ជា​សំខាន់​ដើម្បី​ឈាន​ទៅ​រក​ភាព​មាន​បាន​ – វិនិយោគ​កាន់​តែ​លឿន​ កាន់​តែ​ល្អ​ ។
Nofsinger សាស្ត្រាចារ្យ​ខាង​ហិរញ្ញវត្ថុ​នៅ​សកលវិទ្យាល័យ​ Washington state បាន​ប្រាប់​ថា​ សៀវភៅ​នេះ​នឹង​អ្នក​ប្រាប់​ពី​វិធី​វិនិយោគ​ដ៏​ឆ្លាត​ក្នុង​ការ​សម្រេច​ចិត្ត​វិនិយោគ​អ្វី​មួយ​ ។

4The Investment Answer by Daniel C.Goldie and Gordon S.Murray

សៀវភៅ​ចម្លើយ​អំពី​ការ​វិនិយោគ​នេះ​ មិន​ថា​អ្នក​មាន​អ្នក​ចាំ​ជួយ​ក្នុង​​ការ​ជ្រើស​រើស​ការ​វិនិយោគ​ហើយ​ក៏ដោយ​​ តែ​សៀវភៅ​នេះ​នឹង​ប្រាប់​អ្នក​ពី​របៀប​បែក​ចែក​ទ្រព្យ​ និង​ ភាគហ៊ុន​ និង​ ទិញ​អ្វី​មួយ​ជាដើម​ ។

5Richest Man in Babylon by George S.Clason

​ជា​សៀវភៅ​ដែល​លក់​ដាច់​មួយ​ ក្នុង​​ចំណោម​សៀវភៅ​ទាក់​ទង​នឹង​លុយ​កាក់​ ។​ អ្នក​និពន្ធ​បាន​ដាក់​ចូល​នូវ​គំនិត​ដ៏​ល្អ​ជា​ច្រើន​ ដូច​ជា​ អោយ​ប្រាក់​មក​ខ្លួន​ឯង​មុន​, រស់​នៅ​ក្រោម​ឋានៈ​, វិនិយោគ​លើ​ខ្លួន​ឯ​ ជា​ដើម​ ។ រស់​អ្នក​មាន​កាល​ពេល​​ដំបូង​ រមែង​តែង​អនុវត្ត​តាម​កត្តា​៤​យ៉ាង​នេះ​ ។

6You Got Screwed by James J.Crammer

សៀវភៅ​ដ៏​ខ្លី​នេះ​ នឹង​ ប្រាប់​អ្នក​ពី​ទង្វើ​ដែល​អ្នក​បរាជ័យ​ក្នុង​វិស័យ​វិនិយោគ​ និង​ អំពើ​ពុក​រលួយ​នៅ​​ Wall Street ។

7The Science of Getting Rich by Wallace D.wattles

បើ​ទោះ​បី​បាន​និពន្ធ​តាំង​ពី ឆ្នាំ​ ១៩១០ ក៏​ដោយ​ តែ​នៅ​ជា​សៀវភៅ​ដែល​ល្អ​មិន​រាំង​ស្ងួត​ក្នុង​រឿង​លុយ​កាក់​ ដែល​អ្នក​ទាំង​អស់​គ្នា​ត្រូវ​រៀន​សូត្រ​តាម ។

8The Top 10 Distinctions Between Millionaires and the Middle Class by Keith Cameron Smith

Smith នឹង​បង្រៀន​អ្នក​អោយ​រៀន​គិត​ដូច​អ្នក​មាន​ ។ ក្នុង​នោះ​មាន​ដូច​ជា​គោល​ការណ៍​ ត្រូវ​គិត​រយៈ​ពេល​វែង​ មិន​មែន​គិត​យក​ផល​ចំណេញ​ក្នុង​ពេល​ខ្លី​ , ចូរ​និយាយ​គ្នា​ពី​គំនិត​ល្អ​ៗ​ប្រសើរ​ជាង​នាំ​គ្នា​និយាយ​តែ​ពី​មនុស្ស​(និយាយ​ដើម​គេ​) ជាដើម​ ។

9Debt is Slavery by Michael Mihalik

សៀវភៅ​នេះ​នឹង​បង្រៀន​អ្នក​អោយ​រៀន​គិត​បែប​ផ្សេង​ពី​​រឿង​លុយ​កាក់​ បើ​ទោះ​បី​ជា​ខ្លី​ក៏​ពិត​មែន​តែ​ ១០ជំហ៊ាននៃ​ភាព​មាន​បាន​ដែល​គាត់​​ធ្លាប់​បាន​ឆ្លង​កាត់​នឹង​តាក់​តែង​នេះ​នឹង​ធ្វើ​អោយ​អ្នក​អោយ​គ្រប់​គ្រង​លុយ​របស់​អ្នក​បាន​យ៉ាង​ស្រួល​ ។

10Money Anxiety by Dan Geller

​ជួន​កាល​អ្នក​គិត​តែ​រក​លុយ​ ឬ សន្សំ​ទុក​ដាក់​លុយ​ដោយ​មិន​បាន​គិត​ពី​ស្ថានភាព​សេដ្ឋកិច្ច​ដែល​វា​បាន​ជះ​ឥទ្ធិពល​ដល់​ប្រាក់​កាស​អ្នក​ដោយ​មិន​ដឹង​ខ្លួន​។ ដូច​ជា​ High Anxiety ដោយសារ​តែ​​​អ្នក​​សន្សំ​ច្រើន​​ និង​ ​ចំណាយ​តិច​ តែ​ពេល Low Money Anxiety ជា​លទ្ធផល​ដែល​អ្នក​សន្សំ​តិច​ និង​ ចំណាយ​ច្រើន​ ។​

11Bag Lady Syndrome by Lance Drucker

Bay Lady Syndrome នេះ​នឹង​ប្រាប់​អ្នក​ពី​រប្រៀប​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​ដោយ​ជឿ​ជាក់​ និង ត្រូវ​រៀបចំ​គម្រោង​ផែនការ​អនាគត​ដ៏​ល្អ​មួយ​ផង​ដែរ​ ។

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖​

  • ចង់​មាន​ ហើយ​មិន​ចង់​អាន​ច្រើន​ ? នេះ​ជា​សៀវភៅ​ខ្លី​ៗ​ទាំង​១១ ដែល​អ្នក​អាច​អាន​ចប់​ក្នុង​១ល្ងាច​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ជីវិតនិងសង្គម
Tags: