តំណាង​អង្គការ​សហប្រជាជាតិ​ថា​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​មិន​មែន​ជា​ការ​ញុះញង់​ឲ្យ​ធ្វើ​បដិវត្ត

តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ប្រាប់វិទ្យុអាស៊ីសេរី តាមសារអេឡិចត្រូនិកនៅថ្ងៃទី៩ ឧសភា ថា អ្នកស្រីមិនយល់ថា យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ជាការញុះញង់ឲ្យមានការធ្វើបដិវត្តដូចការលើកឡើងរបស់រដ្ឋាភិបាលកម្ពុជា នោះទេ។

ការបញ្ជាក់ជំហររបស់តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ គឺនៅខណៈសមត្ថកិច្ចរដ្ឋាភិបាល បង្ក្រាបទៅលើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅរបស់អង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លី ដែលធ្វើឡើងដើម្បីទាមទារឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស ៤រូបនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ដែលកំពុងជាប់ឃុំ៕

តំណាង​អង្គការ​សហប្រជាជាតិ​ថា​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​មិន​មែន​ជា​ការ​ញុះញង់​ឲ្យ​ធ្វើ​បដិវត្ត

តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ក្រោយពីបញ្ចប់ការចូលរួមទិវាសិទ្ធិមនុស្សនៅកោះពេជ្រ នៅថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៥។

ប្រភពៈ RFA