ឌីជេ ក្ដឹប អត់​​ទាន់​ច្បាស់​​រឿង​ដៃ​គូ​ថ្មី!

ឌីជេ ក្ដឹប បាន​ថ្លែង​មក​កាន់​ Sabay ថា​ លោក​មិន​ទាន់​ច្បាស់​រឿង​ដៃ​គូ​ថ្មី​សម្រាប់​គម្រោង​បទ​ចម្រៀង​ថ្មីៗ​របស់​លោក​នៅ​ឡើយ​ទេ​ បន្ទាប់​ពី​សហការ​ជាមួយ​កញ្ញា មាស សុខសោភា ​លើ​អាល់ប៊ុម​ទី​១ទទួល​ជោគជ័យ​រួច​​មក។

 

ឌីជេ ក្ដឹប អត់​​ទាន់​ច្បាស់​​រឿង​ដៃ​គូ​ថ្មី!

 

“ខ្ញុំ​មាន​បទ​ចម្រៀង​ប្រមាណ​ជា​៥០​បទ​នៅ​ក្នុង​ដៃ ​ដែល​សុទ្ធ​សឹង​តែ​ជា​ Original Songs ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ប្រាកដ​ថា​ ដៃ​គូ​ចម្រៀង​ថ្មី​នោះ​ជា​តារា​រូប​ណា​ទេ” ឌីជេ ក្ដឹប លើក​ឡើង។ តារា​ចម្រៀង​ឯករាជ្យ​រូប​នេះ​ បាន​បន្ត​ថា​ សម្រាប់​ចម្រៀង​ថ្មី​ទាំង​នោះ​មាន​ច្រើន​រស​ជាតិ​ និង​មាន​អ្វីៗ​ដែល​ប្លែក​ជា​ច្រើន។

 

ឌីជេ ក្ដឹប អត់​​ទាន់​ច្បាស់​​រឿង​ដៃ​គូ​ថ្មី!

 

(Original អាល់ប៊ុម ទី១)

 

បន្ទាប់​ពី​អាល់ប៊ុម​ទី​១ “ស្រលាញ់​គ្នា​បាន​ទេ” ជា​មួយ​កញ្ញា មាស សុខសោភា​ ដែល​ជា​អាល់ប៊ុម​ដំបូង​របស់ Camtrax Music មក​ដល់​ពេល​នេះ ឌីជេ ក្ដឹប លោក​មិន​ទាន់​បាន​បញ្ចេញ​ការងារ​ថ្មីៗ​ទៀត​នោះ​ទេ តែ​លោក ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ លោក​នឹង​ត្រឡប់​មក​ជាមួយ​នឹង​បទ​ចម្រៀង​និពន្ធ​ថ្មី​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​៕

 

អត្ថបទ៖ SAMEDY