តួ​ស្រី​ក្នុង​រឿង “X-Men: Apocalypse” បង្អួត​ដើមទ្រូង​ខ្លាំង​ក្នុង​ថ្ងៃ​សម្ពោធ

តារា​សម្ដែង​ស្រី Jennifer Lawrence ដែល​ជា​តួ​ Mystique ក្នុង​រឿង “X-Men: Apocalypse” បាន​បង្ហាញ​វត្តមាន​ជាមួយ​នឹង​ឈុត​ដ៏​សិចស៊ី​ ក្នុង​ថ្ងៃ​សម្ពោធ​​រឿង​នេះ​​​នៅ​ទីក្រុង​ឡុងដុង​​​កាល​ពី​យប់​ម្សិលមិញ។ ​

 

តួ​ស្រី​ក្នុង​រឿង “X-Men: Apocalypse” បង្អួត​ដើមទ្រូង​ខ្លាំង​ក្នុង​ថ្ងៃ​សម្ពោធ

 

កម្មវិធី​ដែល​​រៀបចំ​ឡើង​នៅ​រោងកុន​ BFI IMAX តារា​ស្រី​វ័យ​២៥​ឆ្នាំ ​​បាន​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ដោយ​គ្រង​រ៉ូប​ធ្វើ​ពី​សូត្រ​ពណ៌​ទឹកប្រាក់​វាល​ខ្នង​បញ្ចេញ​ដើមទ្រូង​ អម​ដោយ​ស្បែក​ជើង​កែង​និង​ពណ៌​សក់​ដ៏​ស្រស់​ស្អាត។ ក្នុង​ឱកាស​នោះ​ក៏​មាន​ភ្លៀង​តិចៗ Jennifer​ វិះ​នឹង​រអិល​ដួល អំឡុងពេល​រត់​ទៅ​ចុះ​ហត្ថលេខា​ឲ្យ​អ្នក​គាំទ្រ។

 

“X-Men: Apocalypse” គឺ​ជា​ភាពយន្ត​ស៊េរី​​ទី​៩​ របស់ X-Men ដែល​មាន​តារា​ល្បី​ជា​ច្រើន​រូប​ចូលរួម​ដូច​ជា​៖ Jennifer Lawrence , Isaac, James McAvoy, Michael Fassbender, Nicholas Hoult, Rose Byrne, Tye Sheridan, Sophie Turner, Olivia Munn, Lucas Till, Evan Peters, Kodi Smit-McPhee, Alexandra Shipp, Josh Helman, Lana Condor និង Ben Hardy៕

 

តួ​ស្រី​ក្នុង​រឿង “X-Men: Apocalypse” បង្អួត​ដើមទ្រូង​ខ្លាំង​ក្នុង​ថ្ងៃ​សម្ពោធ

 

តួ​ស្រី​ក្នុង​រឿង “X-Men: Apocalypse” បង្អួត​ដើមទ្រូង​ខ្លាំង​ក្នុង​ថ្ងៃ​សម្ពោធ

 

តួ​ស្រី​ក្នុង​រឿង “X-Men: Apocalypse” បង្អួត​ដើមទ្រូង​ខ្លាំង​ក្នុង​ថ្ងៃ​សម្ពោធ

 

ចុចអាន៖ឃើញ​ហើយ​អស់​សំណើច ​រូប​តួ​ស្រី​ក្នុង​​រឿង​ X-Men កំពុង​លេង​បាល់​បោះ​ដែល​ត្រូវ​គេ​ទៅយក​កាត់​ត

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror