ធនាគារជាតិកាណាដានឹង ក្លាយជាម្ចាស់ភាទុនិកធំ របស់ក្នុងធនាគារ ABA

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៩ ឧសភា ឆ្នាំ២០១៦ ធនាគារ ABA និង ធនាគារជាតិកាណាដា បានប្រកាសពី កិច្ចព្រមព្រៀងដ៏សំខាន់ សម្រាប់ឧស្សាហកម្មធនាគារនៅកម្ពុជា។ ក្រោយពីបានទទួលការអនុម័តយល់ព្រម តាមនីតិវិធី និងបទប្បញ្ញត្តិតម្រូវនានា ធនាគារជាតិកាណាដា បានបង្កើតមូលធនធន របស់ខ្លួនក្នុងធនាគារ ABA បន្ថែមទៀតតាមរយៈ “កិច្ចព្រមព្រៀងទិញភាគទុន” ពី៤២% ដល់ ៩០% ។

ជំនួបសន្និសីទសារព័ត៌មានរួមគ្នាស្តីអំពី “ការក្លាយជាម្ចាស់ភាទុនិកធំរបស់ធានាគារជាតិកាណាដាក្នុងធនាគារ ABA” បានរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែល ដែលនេះគឺជាលើកទីមួយហើយ ដែលស្ថាប័នហិរញ្ញវត្ថុអាមេរិកខាងជើងមួយនេះ បានចូលប្រឡូកក្នុងវិស័យធនាគារកម្ពុជា។ វត្តមានរបស់វិនិយោគិនដ៏មានកិត្តិសព្ទបែបនេះ នៅក្នុងប្រព័ន្ធធនាគាររបស់ប្រទេសកម្ពុជា បង្ហាញអំពីទំនុកចិត្តរឹងមាំ ទៅលើសក្តានុពលរបស់ប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះធ្វើឲ្យធនាគារABA មានការអភិវឌ្ឍកាន់តែខ្លាំង បន្ថែមទៅលើកម្រិត គុណភាពសេវាកម្ម របស់ខ្លួនដែលមានស្រាប់ផងដែរ។

បើតាមប្រសាសន៍របស់លោក Askhat Azhikhanov អគ្គនាយកប្រតិបត្តិធនាគារABA មានប្រសាសន៍ក្នុង ជំនួបប្រជុំថា “កិច្ចព្រមព្រៀងជាមួយធនាគារជាតិកាណាដា គឺជាព្រឹត្តការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់ របស់ធនាគារABA ហើយក៏អាចនិយាយបានថា ជានិមិត្តរូប ដែធនាគារជាតិកាណាដាបានក្លាយជាភាគទុនិកដ៏ធំ ខណៈដែលយើងប្រារព្ធខួបគម្រប់ ២០ឆ្នាំរបស់យើងផងដែរ” ។ លោកបានបន្ថែមទៀតថា “ការទិញភាគទុនដោយ ធនាគារជាតិកាណាដា បានបង្ហាញឲ្យឃើញពីជំហរដ៏រឹងមាំក្នុងទីផ្សារ និងពីទំនុកចិត្តរបស់ដៃគូយើងក្នុងយុទ្ធសាស្រ្ត និងការរកចម្រើនរបស់ធនាគារABA ។ ការចាក់បន្ថែមដើមទុនចុងក្រោយនេះ បានផ្តល់ឲ្យយើងនូវឱកាស ទីផ្សារថ្មី ដែលមិនធ្លាប់មានពីមុន និងលទ្ធភាពផ្តល់ជូនបន្ថែមទៀត ដល់អតិថិជនដ៏មានតម្លៃរបស់យើងផងដែរ” ។

ដោយឡែកបើតាមប្រសាសន៍របស់អ្នកស្រី Karen Leggett តំណាងធនាគារកាណាដា ក្នុងជំនួបសន្និសីទនោះ បានលើកឡើយថា «កម្ពុជា ក៏ជាប្រទេសមួយស្ថិតក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដែលរួមមាន ទាំងវប្បធម៌ជាសហគ្រិន ឬជាអ្នកផ្តួចផ្តើមអាជីវកម្ម និងបណ្តាញអាជីវកម្មដ៏សកម្មផងដែរ ដែលនេះជាដើមចមមួយចំនួនដែលទាក់ទាញយើង ឲ្យចូលមកប្រទេសកម្ពុជាផងដែរ» ។ លោកស្រីបន្ថែមទៀតថា «យើងមានជំនឿជាក់ថា បណ្តាញសាខាពាណិជ្ជកម្ម និងបទពិសោធន៍របស់យើង នឹងជួយដល់អាជីវកម្ម នឹងយុទ្ធសាស្រ្តរបស់ធនាគារABA ទទួលបានការអភិវឌ្ឍ។ យើងក៏សូមចែករំលែកឆន្ទៈ ដែលផ្តោតទៅលើ៖

-ការប្តេជ្ញាចិត្តដើម្បីធ្វើការអភិវឌ្ឍមូលដ្ឋាន

-មានឆន្ទៈផ្តល់នូវសេវាកម្ម ប្រកបដោយគុណភាពល្អបំផុត

-យកចិត្តទុកដាក់បង្កើតអត្ថប្រយោជន៍បន្ថែម តាមរយៈដំណោះស្រាយសេវាធនាគារឌីជីថល»។

ជាមួយគ្នានេះដែរ ការទទួលបានភាគហ៊ុនរបស់ធនាគារជាតិនៃកាណាដា បានពាំនាំមកនូវគុណសម្បត្តិ ជាច្រើនដល់ធនាគារ ABA ដូចជា៖

-ទី១គឺ បង្កើតទំនុកចិត្ត និងកិត្តិសព្ទយ៉ាងខ្លាំងដល់ធនាគារABA ។

-ទី២គឺ រក្សាបាននូវស្ថេរភាពនៃអត្រាកំណើនដ៏ឆាប់រហ័សរបស់ធនាគារABA ព្រមទាំងជំរុញការពង្រីកសាខាតាម ទីតាំងភូមិសាស្រ្តនានា ដោយរក្សាបាននូវកម្រិត មូលធនគ្រប់គ្រាន់ដដែល។

-ទី៣គឺ អាចទាក់ទាញ និងទទួលបានការផ្តល់សេវាដល់ក្រុមហ៊ុនអន្តរជាតិ ជាច្រើនដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។

ប្រវត្តិខ្លះៗទាក់ទងទៅនឹង ធនាគារទាំងពីរ ៖

អំពីធនាគារ ABA

ធនាគារ ABA (www.ababank.com) បានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៦ ដោយមានទ្រព្យសកម្មចំនួន ៨៩២ លានដុល្លារអាមេរិក គិតត្រឹម ថ្ងៃទី ៣១ មីនា ឆ្នាំ២០១៦ ធនាគារABA បានផ្តល់សេវាកម្មហិរញ្ញវត្ថុសំបូរបែបរាប់បុគ្គល អាជីវកម្មខ្នាត តូចនិងមធ្យម និងសហគ្រាសអាជីវកម្ម។ នៅឆ្នាំ២០១៤ និង ២០១៥ ត្រូវទទួលនាមជា ធនាគារល្អបំផុត នៅកម្ពុជា ដោយគ្រឹះស្ថានបោះពុម្ពផ្សាយហិរញ្ញវត្ថុ លំដាប់កំពូលរបស់ពិភពលោករួមមាន ទស្សនាវដ្តី The Banker Euromoney និង Global Finance ។

អំពីធនាគារជាតិនៃកាណាដា

ធនាគារជាតិនៃកាណាដា (www.nbc.ca) គឺជាធនាគារពាណិជ្ជដ៏ធំមួយ របស់ប្រទេសកាណាដា ដែលមានទ្រព្យសកម្ម សរុបចំនួន ២១៩ពាន់លានដុល្លារកាណាដា គិតត្រឹមថ្ងៃទី ៣១ មករា ឆ្នាំ២០១៦។ រាប់ទាំងសាខារបស់ខ្លួនដែលមាន ធនាគារជាតិកាណាដា បង្កើតបានជាក្រុមហិរញ្ញវត្ថុនាំមុខគេមួយ នៅប្រទេសកាណាដា។ ធនាគារនេះ មានទីស្នាក់ការកណ្តាលនៅទីក្រុង ម៉ុងរេអាល់ និងមានសាខានៅស្ទើរតែគ្រប់ខេត្តនៃ ប្រទេសកាណាដា រួមជាមួយអតិថិជនរបស់ខ្លួនចំនួន ២,៤លាននាក់។ ភាគហ៊ុនរបស់ធានាគារនេះ ត្រូវបានចាត់ចូលក្នុងតារាង ភាគហ៊ុន Toronto Stock Exchange ។ អតិថិជនមាននៅ សហរដ្ឋអាមេរិក អឺរ៉ុប និងផ្នែកផ្សេងទៀតនៃពិភពលោក ដែលបម្រើដោយការិយាល័យតំណាង ក្រុមហ៊ុនបុត្តសម្ព័ន្ធ និងដៃគូរបស់ធនាគារ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ធនាគារជាតិកាណាដានឹង ក្លាយជាម្ចាស់ភាទុនិកធំ របស់ក្នុងធនាគារ ABA

ធនាគារជាតិកាណាដានឹង ក្លាយជាម្ចាស់ភាទុនិកធំ របស់ក្នុងធនាគារ ABA

ធនាគារជាតិកាណាដានឹង ក្លាយជាម្ចាស់ភាទុនិកធំ របស់ក្នុងធនាគារ ABA

ធនាគារជាតិកាណាដានឹង ក្លាយជាម្ចាស់ភាទុនិកធំ របស់ក្នុងធនាគារ ABA

ធនាគារជាតិកាណាដានឹង ក្លាយជាម្ចាស់ភាទុនិកធំ របស់ក្នុងធនាគារ ABA