រូប​ភាព​ក្ងានមួយគូដ៏​កំសត់​ធ្វើ​ឲ្យ​អ្នក​​​លេង​អ៊ីនធឺណិត​អាណិត​អាសូរ​ និង​ចែក​រំលែក​ជាង 18000 ដង​ក្នុង​មួយ​ថ្ងៃ​

កាល​ពី​ពេល​ថ្មីៗ​នេះ​រូបភាព​ក្ងាន​ដ៏​កំសត់​មួយ​គូ​បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​ក្ដៅ​នៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធើណេត​បន្ទាប់​ពី​វា​ត្រូវ​បាន​គេ​បង្ហោះ​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម Weibo​ ដែល​រូបភាព​នេះ​បាន​បង្ហាញ​ពី​ការ​បែក​គ្នា​យ៉ាង​កំសត់​ ជាមួយ​នឹង​សេចក្ដី​អាលោះ​អាល័យ​​របស់​ក្ងាន​មួយ​គូ​នេះ។

នៅ​ក្នុង​រូបភាព​នោះ​គេ​សង្កេត​ឃើញ​ក្ងាន​មួយ​ក្បាល​​ត្រូវ​បាន​ចង​ភ្ជាប់​ទៅ​នឹង​កន្លែង​អង្អុយ​ផ្នែក​ខាង​ក្រោយ​បាននៃ​ម៉ូតូ​ ឯ​មួយ​ក្បាល​ទៀត​​ឈ​ត្រង់​ និង​បាន​ថើប​ក្ងាន​មួយ​ក្បាល​ដែល​នៅ​លើ​ម៉ូតូ​នោះ​។ រូប​ភាព​មួយ​សន្លឹក​នេះ​ត្រឹម​បាន​ថត​នៅ​ក្នុង​ភូមិ​មួយ​​ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង Meizhou ភាគ​ខាង​ជើង​នៃ​ខេត្ត Guangdong ប្រទេស​ចិន​ហើយ​នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ Modern Express។

មាន​អ្នក​លេង​អ៊ីនធើណេត​ខ្លះ​បាន​និយាយ​ថា​ ដោយ​បាន​ឃើញ​ពី​ភាព​ដ៏​កំសត់​របស់​សត្វ​ក្ងាន​ទាំង​ពីរ​​នេះ​ បន្ទាប់​បើក​ម៉ូតូ​ចេញ​ទៅ​បាន​បន្តិច គេ​ក៏​ត្រលប់​​ក្រោយ​ហើយ​ដោះ​លែង​ក្ងាន​មួយ​ក្បាល​នោះ​ឲ្យ​ពួក​វា​ទាំង​ពី​បាន​ជួប​ជុំ​គ្នា​វិញ​។

ប៉ុន្តែ​បើ​យោង​តាម​​​ការ​ចុះ​ផ្សាយ​របស់​ Toutiao.com បាន​ឲ្យ​ដឹង​ថា ​ក្ងាន​នេះ​មិន​ត្រូវ​បាន​ដោះ​លែង​នោះ​ទេ បើ​ទោះ​ជា​ពួក​វា​បាន​បង្ហាញ​ពី​សកម្មភាព​អាលោះ​អាល័យ​គ្នា​យ៉ាង​កំសត់​បែប​នេះ​ក៏​ដោយ។ បើ​តាម​​សម្ដី​របស់​កញ្ញា Deng ​ដែល​ជា​ម្ចាស់​រូប​ថត​នេះ​បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ឪពុក​ម្តាយ​របស់​នាង​បាន​ចិញ្ចឹម​ក្ងាន​ទាំង​ពីរ​នេះ​រយៈ​ពេល ១ ឆ្នាំ និង​បាន​ឲ្យ​ក្ងាន​មួយ​ក្បាល​ទៅ​គ្រួសារ​បង​ប្អូន​ជីដូន​មួយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ ហើយ​ក្ងាន​ទាំង​ពីរ​គឺ​ត្រូវ​បាន​ចំអិន​ជា​ចំណី​បាត់​​ទៅ​ហើយ​។ នាង​បាន​បន្ត​ថា​ “សង្ឃឹម​ថា​អ្នក​រាល់​គ្នា​​នឹង​យល់​ វាជា​តម្រូវ​ការ​របស់​​មនុស្ស​ ​សត្វគឺ​​ជា​អាហារ​របស់​មនុស្ស ឬ​វា​ជា​វដ្ត​នៃ​ជិវិត​របស់​សត្វ​លោក”។

ប្រែ​សម្រួល ៖ ជលស័យ


  • រូប​ភាព​ក្ងានមួយគូដ៏​កំសត់​ធ្វើ​ឲ្យ​អ្នក​​​លេង​អ៊ីនធឺណិត​អាណិត​អាសូរ​ និង​ចែក​រំលែក​ជាង 18000 ដង​ក្នុង​មួយ​ថ្ងៃ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កំសាន្ត
Tags: