រវាង​ផ្លូវ​ដើរ​កញ្ចក់​នៅ​ London’s Tower Bridge និង​ Brave Man’s Bridge នៅ​ចិន​ តើ​មួយ​ណា​គួរ​ឲ្យ​ស្ញើប​ជាង​?

យើង​បាន​លឺ​ និង​ឃើញ​នូវ​ Brave Man’s Bridge នៅ​ប្រទេស​ចិន​ ដែល​សាង​ឡើង​ពី​ឈើ​ និង​កញ្ចក់​ដែល​ក្រាស់​ និង​មាំ​ជាង​កញ្ចក់​ទូទៅ​ 25 ដង​ ។​ ស្ពាន​នេះ​​ត្រូវ​បាន​សាង​ឡើង​ក្នុង​រយៈកម្ពស់​ 590 feet ពី​ដី​​និង​មាន​ប្រវែង​​ 984 feet ​ស្ថិត​​នៅ​ក្នុង​ឧទ្យានជាតិ​ Shiniuzhai ប្រទេស​ចិន​ ហើយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ស្ពាន​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ដើរ​ឆ្លងកាត់​ប្រហោង​ពោះ​ ទន់​ជង្គង់​ ឬ​ក៏​បេះដូង​លែង​ដើរ​ ប្រសិន​បើ​អ្នក​នោះ​មិន​ក្លាហាន​ ឬ​ក៏​ខ្លាច​ខ្ពស់​ ។​

1 of 5

ចំណែក​ឯ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ឯនោះ​វិញ​ ក៏​មាន​ស្ពាន​កញ្ចក់​ដែរ​ នោះ​គឺ​ Glass Walkway ដែល​ត្រូវ​បាន​កសាង​ឡើង​នៅ​ពីលើ​ស្ពាន​ ​​London’s Tower Bridge ក្នុង​រយៈកម្ពស់​ 138 feet ពី​ផ្ទៃ​ទន្លេ​ Thames។ គួរ​រំលឹក​ផង​ដែរ​ ធ្លាប់​មាន​អ្នក​កម្សាន្ត​ម្នាក់​បាន​ធ្វើ​ធ្លាក់​ដប​ស្រា​បៀ​លើ​ស្ពាន​កញ្ចក់​នេះ​​ ដែល​បណ្តាល​ឲ្យ​បែក​កញ្ចក់​ ក៏​ប៉ុន្តែ​មិន​បាន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​អ្វី​នោះ​ទេ​ ហើយ​ស្ពាន​នោះ​ក៏​ត្រូវ​បាន​ជួសជុល​ភ្លាមៗ​ផង​ដែរ​ ដោយ​នៅ​ផ្នែក​ខាងក្រោម​មាន​កញ្ចក់​ដល់​ទៅ​ 4 ស្រទាប់​ ក្នុង​ករណី​ដែល​មាន​ការ​ខូចខាត​ស្រទាប់​ខាងលើ​ នោះ​ស្រទាប់​ខាង​ក្រោម​ទ្រ​ជំនួស​​ ។

1 of 4

តើ​ក្នុង​ចិត្ត​ប្រិយមិត្ត​គិត​ថា​ស្ពាន​មួយ​ណា​ស្ញើប​ជាង ?

ប្រែ​សម្រួល​ ៖ Sophany
ប្រភព ៖ &


  • រវាង​ផ្លូវ​ដើរ​កញ្ចក់​នៅ​ London’s Tower Bridge និង​ Brave Man’s Bridge នៅ​ចិន​ តើ​មួយ​ណា​គួរ​ឲ្យ​ស្ញើប​ជាង​?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កំសាន្ត
Tags: