Messi ៖ គ្រប់​គ្នា​នៅ​ Barcelona អត់​ចង់​ឲ្យ​ Real Madrid ឈ្នះ​ពាន​អ្វី​ទាំង​អស់​សូម្បី​តែ​ UEFA Champion League

កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លឹប Barcelona គឺកីឡាករ Lionel Messi សង្ឃឹមថា Real Madrid និងបរាជ័យក្រោមដៃក្លឹប AT Madrid នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Champion League ។

ដោយ Messi និយាយប្រាប់ ESPN ថា « ច្បាស់ណាស់គ្រប់គ្នានៅ Barcelona មិនចង់ឲ្យក្លឹប Real Madrid ឈ្នះពានអ្វីទាំងអស់ ។ ពួកយើងចង់ AT Madrid យកឈ្នះលើក្លឹប Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champion League » ។

Messi បន្តថា « ក្លឹប AT Madrid បានបង្ហាញទម្រង់លេងយ៉ាងល្អក្រោមដឹកនាំរបស់លោក Diego Simeone ។ ក្លឹបរបស់យើងត្រូវបានជម្រុះដោយពួកគេវាជាការពិត ព្រោះពួកគេមិនមែនជាក្លឹបដែលងាយស្រួលក្នុងផ្ដួលនោះ » ។

ក្រៅពីនេះ Messi ក៏បាននិយាយពាក់ព័ន្ធនឹងការប្រជែងពាន២ទៀតរបស់ខ្លួនដែលនៅសល់ផងដែរ ។ ដោយ Messi បាននិយាយថា « វាពិតរឿងដ៏ល្អណាស់បើយើងអាចបញ្ចប់រដូវកាលនេះដោយឈ្នះ La Liga និង Copa Del Ray ប៉ុន្តែវាមិនងាយស្រួលទេ យើងនៅសល់មួយប្រកួតនៅ La Liga និងមួយប្រកួតនៅ Copa Del Ray ។ ប៉ុន្តែយើងនឹងធ្វើឲ្យបានល្អព្រោះអ្វីៗស្ថិតការប្រឹងប្រែងរបស់ពួកយើងផ្ទាល់ » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • Messi ៖ គ្រប់​គ្នា​នៅ​ Barcelona អត់​ចង់​ឲ្យ​ Real Madrid ឈ្នះ​ពាន​អ្វី​ទាំង​អស់​សូម្បី​តែ​ UEFA Champion League已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កីឡា
Tags: