ទម្លាប់​អាក្រក់​ទាំង​៤​ ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​សម្រេច​កិច្ចការ​អ្វី​បាន​ច្រើន​ដូច​គេ

Productivity ចង់​សំដៅ​លើ​ការ​ដែល​អ្នក​អាច​សម្រេច​កិច្ចការ​ជា​ច្រើន​បាន​ក្នុង​រយៈពេល​កំណត់​ណា​មួយ​ ។ ក្នុង​មួយ​ថ្ងៃ​អ្នក​អាច​សម្រេច​បាន​ច្រើន​ឬ​តិច​វា​អាស្រ័យ​នឹង​ទម្លាប់​គ្រប់​គ្រង​ពេល​វេលា​របស់​អ្នក ហើយ​បើ​សិន​ជា​អ្នក​មាន​ទម្លាប់​អាក្រក់​ដែល​វា​បាន​បំផ្លាញ​ដល់​ការ​សម្រេច​ការងារ​របស់​អ្នក​នោះ​សូម​អ្នក​ព្យាយាម​កម្ចាត់​វា​ចោល​កាន់​តែ​លឿន​កាន់​តែ​ល្អ​ ។ ​​

ទម្លាប់​អាក្រក់​ទាំង​៤​ ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​សម្រេច​កិច្ចការ​អ្វី​បាន​ច្រើន​ដូច​គេ

១.ឆែក​ Internet ច្រើន​ពេក​ ៖

បើ​អ្នក​រវល់​តែ​លេង​ Internet មិន​ដែល​​បិទ​វា​ខ្លះ​នោះ​ អ្នក​នឹង​ពិបាក​ក្នុង​ការ​បញ្ចប់​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ​ណាស់​ ។ អ្នក​អាច​ជា​អ្នក​ធ្វើ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​Internet តែ​វា​ក៏​មិន​មាន​ន័យ​ថា​អ្នក​ត្រូវ​ចំណាយ​ពេល​ឆែក​ Email ឬ ធ្វើ​អ្វី​រហូត​នោះ​ដែរ​ ។ បើ​សិន​អ្នក​ជា​សិស្ស​ ឬ និស្សិត​ដែល​មិន​មាន​កិច្ច​ការងារ​សំខាន់​ណា​ដែល​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ Internet ហើយ​មួយ​ថ្ងៃ​ៗ​រវល់​តែ​លេង​វា​នោះ​ ច្បាស់​ណាស់​ អ្នក​មិន​អាច​សម្រេច​ ឬ ធ្វើ​កិច្ច​ការងារ​បាន​ច្រើន​ដូច​គេ​នោះ​ឡើយ ។
តើ​មួយ​ថ្ងៃ​អ្នក​លេង​ Facebook, Line,Instragrma,Youtube, Clash of Clan ប៉ុន្មាន​ម៉ោង​ ?

ទម្លាប់​អាក្រក់​ទាំង​៤​ ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​សម្រេច​កិច្ចការ​អ្វី​បាន​ច្រើន​ដូច​គេ

២.ធ្វើ​កិច្ច​ការ​ច្រើន​ក្នុង​ពេល​តែ​មួយ​ ៖

មនុស្ស​ជា​ច្រើន​គិត​ថា​ គេ​ជា​មនុស្ស​ដែល​អស្ចារ្យ​ដែល​ធ្វើ​​រឿង​២​ ឬ ច្រើន​យ៉ាង​ក្នុង​ពេល​តែ​មួយ​, តែ​វា​មិន​ដូច្នោះ​ទេ​ តាម​ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹង​ថា​មាន​មនុស្ស​តែ​២​%​ប៉ុណ្ណោះ​ដែល​ធ្វើ​កិច្ច​ការ​ច្រើន​ក្នុង​តែ​មួយ​ហើយ​មាន​ប្រសិទ្ធភាព​នោះ​ ។
ការ​ព្យាយាម​ធ្វើ​កិច្ច​ការ​ច្រើន​ក្នុង​ពេល​តែ​មួយ​ វា​ជា​ទម្លាប់​អាក្រក់​ដែល​វា​បាន​បន្ថយ​កម្រិត​យក​ចិត្ត​ទុក​ដាក់​ ហើយ​កិច្ច​ការ​ដែល​សម្រេច​បាន​នោះ​មាន​រយៈ​ពេល​យូរ​និង​មិន​មាន​ប្រសិទ្ធភាព​អ្វី​ប៉ុន្មាន​នោះ​ទេ​។

ទម្លាប់​អាក្រក់​ទាំង​៤​ ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​សម្រេច​កិច្ចការ​អ្វី​បាន​ច្រើន​ដូច​គេ

៣.ទម្លាប់​អាក្រក់​ទុក​ការ​ងារ​សំខាន់​ធ្វើ​ក្រោយ​គេ​ ៖

​មនុស្ស​ជា​ច្រើន​តែង​តែ​ធ្វើ​កិច្ច​ការ​ណា​ដែល​ស្រួល​មុន​ រួច​ទុក​ការងារ​ដែល​ពិបាក​ទុក​ចុង​ក្រោយ​ ។ វា​ជា​គំនិត​មិន​ល្អ​នោះ​ទេ​បើ​សិន​ជា​យក​គំនិត​នេះ​មក​ប្រើ​ប្រាស់​ក្នុង​ការ​សម្រេច​គោលដៅ​នានា​ ពីព្រោះ​កម្លាំង​និង​ថាមពល​របស់​អ្នក​នឹង​ធ្លាក់​ចុះ​បណ្ដើរ​ៗ​ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​មក បើ​សិន​ជា​អ្នក​ធ្វើ​កិច្ច​ការ​ងារ​ងាយ​ស្រួល​មុន​នោះ​ ដល់​ពេល​ត្រូវ​ធ្វើ​កិច្ចការ​សំខាន់​អ្នក​ប្រាកដ​ជា​ខ្ជិល​ និង​ អស់​កម្លាំង ​ ។
តើ​អ្នក​ធ្លាប់​ទុក​ Assignment ដល់​យប់​មុន​ថ្ងៃ​ Deadlineបាន​ធ្វើ​​នោះ​ទេ ?

ទម្លាប់​អាក្រក់​ទាំង​៤​ ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​សម្រេច​កិច្ចការ​អ្វី​បាន​ច្រើន​ដូច​គេ

ចុច​អាន​ ៖

​​​៤.​ដាក់​ផែន​ការណ៍​ច្រើន​ពេក​ ៖

វា​ទាក់ទង​នឹង​ទម្លាប់​ទី​៣​ផង​ដែរ​ បើ​សិន​ជា​អ្នក​ដាក់​ផែនការណ៍​ដែល​ត្រូវ​ធ្វើ​ច្រើន​ពេក​នោះ​ អ្នក​នឹង​មាន​បញ្ហា​ដោយ​សារ​ការ​ធ្លាក់​ចុះ​នៃ​កម្លាំង​(WillPower) ។ មនុស្ស​មួយ​ចំនួន​គិត​ថា​ គេ​ដាក់​ផែន​ការណ៍​ឲ្យ​បាន​ច្រើន​ ព្រោះ​ធ្វើ​បែប​នេះ​ដើម្បី​បង្កើន​ការ​សម្រេច​កិច្ច​ការ​ឲ្យ​កាន់​តែ​ច្រើន​ តែ​ការ​​មាន​កិច្ច​ការ​ច្រើន​ពេក​ឲ្យ​អាច​អ្នក​មិន​ច្បាស់​លាស់​ និង​ រវល់​ធ្វើ​តែ​រឿង​មិន​ចាំ​បាច់​មុន​ ។ ​ដូច្នោះ​អ្នក​គួរ​​ដាក់​ផែនការណ៍​ឲ្យ​សម​ល្មម​សម្រាប់​ធ្វើ​ ហើយ​ជំហាន​បន្ទាប់​គឺ​ ធ្វើ​រឿង​ណា​ដែល​សំខាន់​មុន​ ចំពោះ​រឿង​មិន​ចាំ​បាច់​ចូរ​ទុក​ធ្វើ​ក្រោយ​គេ​ ។

ទម្លាប់​អាក្រក់​ទាំង​៤​ ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​សម្រេច​កិច្ចការ​អ្វី​បាន​ច្រើន​ដូច​គេ

ចុច​អាន​ ៖
ចុច​អាន​ ៖ ?​

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖


  • ទម្លាប់​អាក្រក់​ទាំង​៤​ ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​សម្រេច​កិច្ចការ​អ្វី​បាន​ច្រើន​ដូច​គេ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:វីដេអូ
Tags: