កូន​ខ្មែរ​ពិត​ជា​មិន​ធម្មតា ! ​មានតែ​ ២ ក្រុម​នេះ​ទេ​ដែល​បង្កើត​ហ្គេម​លិច​ធ្លោ​ជាង​គេ

បច្ចុប្បន្ន​មាន​ហ្គេម​មួយ​ចំនួន​ដែល​ជា​ស្នាដៃ​កូន​ខ្មែរ​បាន​បង្កើត​ឡើង​ហើយ​មាន​តែ​ក្រុម​កូន​ខ្មែរ​ ២ ក្រុម​ដែល​តែង​តែ​មាន​ស្នាដៃ​ក្នុង​ការ​បង្កើត​ហ្គេម​ដោយ​មួយ​គឺ​ក្រុម DirexPlay និង ក្រុម Osja Studio។

​ខាង​ក្រោម​នេះ​សុទ្ធ​តែ​ជា​ស្នាដៃ​ហ្គេម​មួយ​ចំនួន​ដែល​ក្រុម​ទាំង ២ បាន​បង្កើត​ឡើង៖

១.  Chasing Zombies

អ្នក​ដឹក​នាំ​បង្កើត​ហ្គេម​បាន​ឲ្យ​ដឹង​ថា Chasing Zombies ជា​ប្រភេទ​ហ្គេម​ជិះ​កង់​ដេញ​តាម​បុកខ្មោច Zombies ដើម្បី​យក​ស្ករ​គ្រាប់​ដែល Zombies បាន​លួច។

២.សុខ និង សៅ

សុក និង​សៅ ​​ជា​ហ្គេម​​បែប​ផ្សង​ព្រេង​សម្រាប់​លេង​លើ​ Smartphone ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone និង Android។

៣. ​ហ្គេម​ខ្មែរ Haunted Hut រីករាយ​​រន្ធត់​ថ្ងៃ​បុណ្យ Halloween

Haunted Hut ​ជា​ហ្គេម​ថ្មី​មួយ​ទៀត​របស់​ក្រុម Osja Studio ដែល​ទើប​​​​ដាក់​នៅ​លើ App Store ក្រោយ​ពី​មាន​លើ Play Store រួច​មក។

 

៤. “យក្ស​អរ” ​ហ្គេម​ខ្មែរ​ថ្មី​១ទៀត

“យក្ស​អរ” ​ហ្គេម​ខ្មែរ​ថ្មី​១ទៀត“យក្ស​អរ”​ (Yak Aww) ​ជា​​ហ្គេម​​ជា​ស្នាដៃ​ក្រុម​កូន​ខ្មែរ Osja Studio ​ដែល​​មាន​លើ Play Store ទាញ​យក​ដោយ​ស៊េរី


៥. Asva The Monkey ហ្គេម អាស្វា

Asva The Monkey ក៏​ជា​ស្នាដៃ​ក្រុម Sabay Studio លេចធ្លោ​លើ​ឆាក​អន្តរជាតិ​ហើយ​ក៏​មាន​អ្នក​​ទាញ​យក​ជាង ១៤ ម៉ឺន​ដង​ពី​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក​ទាំង​នៅ​លើ iOS និង Android។ ភាគ​ច្រើន​អ្នក​ទាញ​យក​ច្រើន​នៅ​ក្រៅ​ប្រទេស ខណៈ​នៅ​ក្នុង​ប្រទេស​ចំនួន​នៅ​មាន​កម្រិត​នៅ​ឡើយ។

ដោយ៖ ភក្រ្តា


  • កូន​ខ្មែរ​ពិត​ជា​មិន​ធម្មតា ! ​មានតែ​ ២ ក្រុម​នេះ​ទេ​ដែល​បង្កើត​ហ្គេម​លិច​ធ្លោ​ជាង​គេ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:វីដេអូ
Tags: