លោកស្រី ជា ផល្គុណ នាំ​អំណោយ​ផ្តល់​ជូន​ចាស់ជរា​គ្មាន​ទីពឹង​ដែល​កំពុង​មាន​ជំងឺ​០៣​គ្រួសារ​​

លោកស្រី ជា ផល្គុណ នាំ​អំណោយ​ផ្តល់​ជូន​ចាស់ជរា​គ្មាន​ទីពឹង​ដែល​កំពុង​មាន​ជំងឺ​០៣​គ្រួសារ​​



ព្រៃវែង ៖ លោកស្រី ជា ផល្គុណ ភរិយា​របស់​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៦ បាន​នាំ​យក​អំណោយ​ផ្តល់​ជូន​ចាស់ជរា​គ្មាន​ទីពឹង ដែល​កំពុង​មាន​ជំងឺ​ចំនួន​០៣​គ្រួសារ ​នៅ​ស្រុក​កំពង់ត្របែក និង​ស្រុក​ព្រះស្ដេច។

លោកស្រី​បាន​ឲ្យ​ដឹង​ថា ដោយ​បាន​ទទួល​ព័ត៌មាន​ពី​លោក​អភិបាលស្រុក និង​តាម​បណ្ដាញ​សង្គម​ហ្វេ​សបុ​ក​មក លោកស្រី មាន​ទឹក​ទឹកចិត្ត​អាណិត​ចំពោះ​ទុរគត​ជន​ទាំងនោះ ហើយ​ក៏​បាន​រៀបចំ​សម្ភារៈ មាន​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​មួយ​ចំនួន​ដល់​គ្រួសារ​ទាំងនោះ​មាន ទី​១- លោក​យាយ ម៉ៅ សី អាយុ​៨៨​ឆ្នាំ ជា​ទុរគត​ជន​រស់នៅ​ម្នាក់ឯង រស់នៅ​ភូមិ​វាល ឃុំ​ចាម ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង។ ទី​២-គ្រួសារ​លោកតា ចេង សែន អាយុ​៨៨​ឆ្នាំ និង​លោកយាយ តែ​ន ញ៉ា​ញ់ អាយុ​៧៧​ឆ្នាំ ដែល​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ រស់នៅ​ភូមិ​ជៃ​អា​ខោល ឃុំ​សេនា​រាជ​ឧ​ត្ត​ម ស្រុក​ព្រះស្តេច​។​ទី​៣-​លោកតា គង់ ខ្លោក អាយុ​១០៣​ឆ្នាំ កំពុង​តែ​មាន​ជំងឺ​ធ្ងន់ធ្ងរ​នោះ រស់នៅ​ភូមិ​ទឹក​សិន ឃុំ​បឹង​ដោល ស្រុក​ព្រះស្ដេច​។​

អំណោយ​ទាំងនោះ​រួម​មាន អង្ករ​៥០​គីឡូក្រាម មី​១​កេះ​ធំ ថ្នាំពេទ្យ​២៨​ប្រអប់ ត្រីខ​១​កេះ ទឹក​ក្រូច​១​កេះ ទឹក​សុទ្ធ​០៩​កេះ នំ​០១​កេះ និង​ថវិកា​៧០០.០០០​រៀល និង​ឧបត្ថម្ភ​គ្រូពេទ្យ​ដែល​ព្យាបាល​លោកយាយ​លោកតា​១០០.០០០​ផង​ដែរ នេះ​ជា​ការ​យកចិត្តទុកដាក់​របស់​ភរិយា​ថ្នាក់ដឹកនាំ អភិ​បាល​ខេត្ត និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ផង​ដែរ ដើម្បី​សម្រួល​ការងារ​លំបាក​របស់​លោកយាយ លោកតា ដែល​កំពុង​មាន​ជំងឺ និង​ខ្វះខាត​ចំពោះ​មុខ​ផង​ដែរ។

លោកស្រី បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ទាំងអស់​ដែល​ជា​ញាតិ​ជិតខាង ឬ​បងប្អូន មេត្តា​ជួយ​មើល​ថែរក្សា​ពួកគាត់​ផង យក​តែ​បុណ្យ​ផង​ចុះ​៕
លោកស្រី ជា ផល្គុណ នាំ​អំណោយ​ផ្តល់​ជូន​ចាស់ជរា​គ្មាន​ទីពឹង​ដែល​កំពុង​មាន​ជំងឺ​០៣​គ្រួសារ​​

លោកស្រី ជា ផល្គុណ នាំ​អំណោយ​ផ្តល់​ជូន​ចាស់ជរា​គ្មាន​ទីពឹង​ដែល​កំពុង​មាន​ជំងឺ​០៣​គ្រួសារ​​