ព្រឹក​នេះ​ តុលាការ​បន្ត​សវនាការ​សំណុំរឿង​វាយ​តំណាងរាស្ត្រ​

ព្រឹក​នេះ​ តុលាការ​បន្ត​សវនាការ​សំណុំរឿង​វាយ​តំណាងរាស្ត្រ​



ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦ តុលាការក្រុង​ភ្នំពេញ​បាន​បន្ត​សវនាការ​លើ​សំណុំ​រឿ​ង​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២​នាក់​នៅមុខ​វិមាន​រដ្ឋ​សភា។​ ជនជាប់ចោទ​ទាំង​៣​នាក់ ត្រូវ​បាន​បញ្ជូន​មកដល់​តុលាការ​ហើយ​នា​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១០ ខែ​ឧ​ស​ភា​នេះ។​

សូម​បញ្ជាក់​ថា លោក​ចៅក្រម ហេង សុខ​ណា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ស៊ិន វិ​រៈ ព្រះ​រាជអាជ្ញា​រង​អម​តុលាការ កាល​ពី​ព្រឹក​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៦ បាន​ចាប់​ផ្ដើម​កាត់ទោស​ក្រុម​បុរស​បី​នាក់ ​ដែល​បាន​ព្រួត​គ្នា​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២​នាក់​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ។​

តុលាការ​បាន​ចោទប្រកាន់​ជនជាប់ចោទ​ទាំង៣​នាក់ មាន បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស។​

លោក ចាយ សារិទ្ធ អាយុ ៣២​ឆ្នាំ ជា​យោធា​សារភាព​ថា កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០១៥ ពិតជា​បាន​វាយ​តំណាងរាស្ត្រ​មែន គឺ​ប្រើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តែ​មិនបាន​បំផ្លាញ​រថ​យន្ត​ជនរងគ្រោះ​ទេ។​

ជនជាប់ចោទ​បាន​សារភាព​ថា នៅ​ថ្ងៃ​កើត​ហេតុ ម៉ោង​៧​ព្រឹក​រហូតដល់​ម៉ោង ១២​ថ្ងៃត្រង់ មាន​បាតុករ​ប្រហែល ១០០​នាក់ បាន​មក​ធ្វើបាតុកម្ម​ ហើយ​ក្រុម​បាតុកម្ម​បាន​បំបែក​គ្នា​ទៅ​ហើយ ពេល​នោះ ស្រា​ប់​តែ​មាន​រថយន្ត​ស​មួយ​បាន​មក​ឈប់​ ហើយ​អ្នក​ជិះ​ក្នុង​រថយន្ត​បាន​ជេរប្រមាថ​ពួកគេ​យ៉ាង​ខ្លាំង ដូច​ជា​ថា​ ពួក​អាយ៉ងយួន ពួក​ឯង​មក​ធ្វើបាតុកម្ម​ប្រឆាំង​នរណា។ ​ជួន​ជា​ពួកគេ​ហេវ​ផង ស្រែក​ទឹក​ផង និង​មួម៉ៅ ​ត្រូវ​គេ​ជេរ​ទៀត​ក៏​ស្រែក​ថា មកពីណា មក​ជេរ​គេ​ជេរ​ឯង អញ្ចឹង។ បន្ទាប់មក​ពួកគេ​ក៏​ទាញ​ទ្វារ​រថយន្ត​ដាល់​មុខ​មួយ​ដៃ ហើយ​ទាញ​ទំលាក់ រួច​ទាត់​មួយ​ជើង​ទៀត ។ ក្រោយ​វាយ​ហើយក៏​គេច​ខ្លួ​ន​ចេញពី​កន្លែង​កើត​ហេតុ​តែម្ដង។ ចំពោះ​រថយន្ត​អត់​បាន​វាយ​ទេ។​ ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត ​ជិះ​រថយន្ត​ពណ៌​ខ្មៅ​អត់​បាន​វាយ​ទេ។​

ការ​សួរ​ដេញ​ដោល​លើ​ជនជាប់ចោទ ​ឈ្មោះ ចាយ សា​រិ​ទ្ធិ​ បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១១​ថ្ងៃទី​២៨ ខែ​មេសា ហើយ​តុលាការ​បានសម្រេច​ផ្អាក​សវនាការ និង​បន្ត​សវនាការ​នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០​១​៦ ម៉ោង​៨​និង​៣០​នាទី៕

ព្រឹក​នេះ​ តុលាការ​បន្ត​សវនាការ​សំណុំរឿង​វាយ​តំណាងរាស្ត្រ​

ព្រឹក​នេះ​ តុលាការ​បន្ត​សវនាការ​សំណុំរឿង​វាយ​តំណាងរាស្ត្រ​